TAG
ឧកញ៉ា
សមាគមឧកញ៉ាកម្ពុជាតម្រូវឱ្យអ្នកមានងារជាឧកញ៉ាផ្ដល់អាសយដ្ឋានដល់សមាគម
សមាគមឧកញ៉ាកម្ពុជាទាមទារឲ្យអ្នកមានគោរមងារឧកញ៉ាចុះឈ្មោះ និងផ្ដល់អាសយដ្ឋានដល់សមាគម ដោយថារហូតមកដល់ពេលនេះ អ្នកដែលមានគោរមងារឧកញ៉ាទាំងនោះមិនទាន់បង្ហាញអាសយដ្ឋានរបស់ខ្លួននៅឡើយទេ។
ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា លោក ហ៊ុន ឡាក់ លើកឡើងថា ការដែលសមាគមឧកញ៉ាកម្ពុជាទាមទារបែបនេះ គឺដើម្បីផ្ដល់នូវភាពងាយស្រួលក្នុងការចូលរួមក្នុងពិធី។ ដូច្នេះ អ្នកមានគោរមងារជាឧកញ៉ាមួយចំនួនដែលមិនទាន់ឲ្យសមាគមឧកញ៉ាកម្ពុជាស្គាល់អាសយដ្ឋាននោះ ត្រូវតែផ្ដល់អាសយដ្ឋានរបស់ខ្លួនដល់សមាគម ដោយទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬស្កែនចូលរួមតាម QR Code។
ចំណែកឧកញ៉ាដែលបានចុះឈ្មោះចូលរួមពិធីរួចហើយ ត្រូវចាត់បុគ្គលិក ឬជំនួយការទៅទទួលយកនូវលិខិតអញ្ជើញផ្លូវការ និងកាតសម្រាប់ពាក់ ដើម្បីចូលរួមពិធីនៅអគ្គលេខាធិការដ្ឋានសមាគមឧកញ៉ាកម្ពុជា...
ភរិយាឧកញ៉ា សុខ គង់ គឺអ្នកស្រី គឹម ឡេង ត្រូវបានផ្ដល់គោរមងារជាអ្នកឧកញ៉ា
ក្នុងព្រះរាជក្រឹត្យដែលឡាយព្រះហស្តលេខាដោយព្រះករុណាព្រះបាទបរមនាថ សម្ដេច នរោត្ដម សីហមុនី កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ បានត្រាស់បង្គាប់ផ្ដល់គោរមងារអ្នកស្រី គឹម ឡេង ដែលជាភរិយារបស់ឧកញ៉ា សុខ គង់ ជាអ្នកឧកញ៉ា។ ព្រះមហាក្សត្រផ្ដល់គោរមងារដល់ភរិយារបស់ឧកញ៉ា សុខ គង់ នេះបន្ទាប់ពីលោក ហ៊ុន សែន បានទូលថ្វាយទៅព្រះអង្គ។
លោក ហ៊ុន សែន ទូលថ្វាយទៅព្រះមហាក្សត្រដើម្បីស្នើសុំផ្ដល់គោរមងារដល់ភរិយាឧកញ៉ា...
លោក ហ៊ុន សែន ណែនាំឱ្យក្រុមឧកញ៉ាចេះសប្បុរសធម៌ ទោះបីឧកញ៉ាខ្លះជាប់ពាក់ព័ន្ធបទល្មើសឧក្រិដ្ឋ
បុរសខ្លាំងកាន់អំណាចជិត ៤០ឆ្នាំនៅកម្ពុជា លោក ហ៊ុន សែន បានណែនាំទៅក្រុមឧកញ៉ាឲ្យចេះធ្វើសប្បុរសធម៌ ដើម្បីលើកស្ទួយដល់សមាគម និងចូលរួមចំណែកជួយដល់សង្គមជាតិក្រោមការដឹកនាំរបស់លោក ទោះបីជាឧកញ៉ាខ្លះជាប់ពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋក៏ដោយ។
ការណែនាំរបស់លោក ហ៊ុន សែន នេះ ធ្វើឡើងក្នុងជំនួបជាមួយសមាគមឧកញ៉ាកម្ពុជាដែលទើបត្រូវបានបង្កើតឡើងកាលពីពេលថ្មីៗនេះ ដោយសម្រេចឲ្យលោក លី យ៉ុងផាត់ ដែលល្បីល្បាញខាងបូមខ្សាច់ខុសច្បាប់ និងរំលោភដីធ្លីរបស់ពលរដ្ឋ ធ្វើជាប្រធានសមាគមឧកញ៉ានៅកម្ពុជា។
បើតាមសារព័ត៌មានរដ្ឋាភិបាល fresh news បានចុះផ្សាយថា ក្នុងជំនួបពិភាក្សានាថ្ងៃទី៦ ខែមេសា...
លោក ហ៊ុន សែន សម្រេចចិត្តធ្វើជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជាបន្ទាប់ពីមានការស្នើសុំ
មេដឹកនាំខ្មែរក្រាញអំណាចតវង្សត្រកូល លោក ហ៊ុន សែន សម្រេចធ្វើជាប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជា បន្ទាប់ពីប្រធានសមាគម លោក លី យ៉ុងផាត់ ដែលល្បីល្បាញខាងរកស៊ីឈើខុសច្បាប់ និងរំលោភដីធ្លីប្រជាពលរដ្ឋនៅខេត្តកោះកុង ដែលមានរហស្សនាមថាជាស្តេចកោះកុង បានស្នើសុំកាលពីអំឡុងខែមករា ឆ្នាំ២០២៣ កន្លងទៅ។
ទីស្ដីការគណៈរដ្ឋមន្ត្រីបានចេញលិខិតមួយច្បាប់ទៅកាន់ប្រធានសមាគមឧកញ៉ាកម្ពុជា គឺឧកញ៉ា លី យ៉ុងផាត់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នេះថា លោក ហ៊ុន...
ព្រះមហាក្សត្របន្តផ្តល់គោរមងារអ្នកឧកញ៉ា៥នាក់ទៀតស្របពេលឧកញ៉ាមានជាង១ពាន់នាក់
ព្រះមហាក្សត្រផ្តល់គោរមងារជាអ្នកឧកញ៉ាដល់ឧកញ៉ាចំនួន ៥នាក់ នៅដើមឆ្នាំ២០២៣ នេះ ស្របពេលដែលបុគ្គលមានគោរមងារជាឧកញ៉ានៅកម្ពុជាមានប្រមាណជាង ១ពាន់នាក់ បើគិតត្រឹមចុងឆ្នាំ២០២២ កន្លងទៅនេះ។
ព្រះករុណាព្រះបាទ នរោត្តម សីហមុនី សម្រេចផ្តល់គោរមងារជាអ្នកឧកញ៉ាជាបន្តបន្ទាប់នៅដើមខែមករា ឆ្នាំ២០២៣ នេះ ដូចជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសមាគមស្បែកជើងកម្ពុជា ឧកញ៉ា លី ឃុនថៃ អគ្គនាយកក្រុមហ៊ុន BS Land and Home និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា...
ភាគ១៖ តើមានសេដ្ឋីស្រុកខ្មែរណាខ្លះប្រមូលទ្រព្យពីស្រុកខ្មែរទៅលាក់ទុកនៅបរទេស?
តើមានសេដ្ឋីស្រុកខ្មែរណាខ្លះប្រមូលទ្រព្យពីស្រុកខ្មែរទៅលាក់ទុកនៅបរទេស តាមកោះឯនាយសមុទ្រ ដោយបើកក្រុមហ៊ុនបំភ័ន្តភ្នែក?
យើងបានរាយការណ៍ជាច្រើនរឿងច្រើនលើកមកហើយអំពីរបៀប ឬរបបគ្រប់គ្រងពុករលួយ ដែលធ្វើឲ្យបាត់បង់ថវិកាចំណូលរដ្ឋជាពន្ធដារ និងបាត់បង់ធនធានធម្មជាតិជាទ្រព្យសម្បត្តិរដ្ឋ។
នេះមិននិយាយត្រឹមតែនាហ្មឺន មន្ត្រីរាជការ ឬរដ្ឋការ ទារសំណូកបណ្ដាក់គ្នាដូចខ្យងពីតូចទៅធំនោះទេ គេរាប់បញ្ចូលទាំងការលួចបញ្ចេញធនធានពីចំណូលចំណេញក្នុងក្រុមហ៊ុននានា ទៅលាក់ឯក្រៅប្រទេស ដើម្បីគេចបង់ពន្ធដារច្រើននោះផងដែរ ជាអំពើពុករលួយតាមបែបគៃបំបាត់។
អតីតឯកអគ្គរដ្ឋទូត ស.រ.អា ប្រចាំប្រទេសកម្ពុជា ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ អ្នកស្រី Carol Rodley បានបញ្ជាក់ថា អំពើពុករលួយគ្រប់បែបយ៉ាងក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យរដ្ឋបាត់បង់ចំណូលយ៉ាងតិច ៥០០លានដុល្លារក្នុងមួយឆ្នាំៗ។
ក្នុងប្រព័ន្ធពុករលួយ...
ភាគ១០៖ តើឧកញ៉ាណាមានមានរហស្សនាមថា អ្នករុករកគាស់រានបើកឃ្លាំងប្រាក់?
ងារជាឧកញ៉ាដែលព្រះមហាក្សត្របានប្រទានដល់ពាណិជ្ជករ ឈ្មួញ នាយទុន ហើយក្លាយជាអ្នករកស៊ីខុសច្បាប់ ធ្វើឲ្យខូចតម្លៃ កិត្តិយស ងារដ៏បវរនេះក្នុងវប្បធម៌ប្រពៃណីខ្មែរ។
តើមានឧកញ៉ាណាខ្លះជិតស្និទ្ធនឹងគ្រួសារនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយរួចផុតពីជម្លោះដីធ្លី?
ស្ថានទូត ស.រ.អា បានសរសេរសេចក្តីរាយការណ៍បញ្ជូនតាមសារទូរលេខទៅក្រសួងការបរទេសនៅរដ្ឋធានីវ៉ាស៊ីនតុន និយាយអំពីសេដ្ឋីស្រុកខ្មែរ ១០រូប ហើយដាក់រហស្សនាមផ្សេងៗឲ្យទៀតផង។
សេចក្តីរាយការណ៍នោះ ត្រូវអង្គការឈ្មោះ Wikileaks ទម្លាយចេញនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០០៧។ យើងបានផ្សាយជូនជ្រាបអំពីសេដ្ឋី សេដ្ឋិនី មានងារឧកញ៉ា...
ភាគ៩៖ តើឧកញ៉ាណាខ្លះជិតស្និទ្ធនឹងគ្រួសារនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយរកស៊ីបន្លំភ្នែក និងគេចពន្ធ?
ងារជាឧកញ៉ាដែលព្រះមហាក្សត្របានប្រទានដល់ពាណិជ្ជករ ឈ្មួញ នាយទុន ហើយក្លាយជាអ្នករកស៊ីខុសច្បាប់ ធ្វើឲ្យខូចតម្លៃ កិត្តិយស ងារដ៏បវរនេះក្នុងវប្បធម៌ប្រពៃណីខ្មែរ។
តើមានឧកញ៉ាណាខ្លះជិតស្និទ្ធនឹងគ្រួសារនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយរកស៊ីបន្លំភ្នែក និងគេចពន្ធ?
សេដ្ឋីស្រុកខ្មែរមានងារឧកញ៉ាចំនួន៨ហើយ យើងបានផ្សាយជូនជ្រាបអំពីមុខរបររកស៊ីដែលមិនសូវមានកេរ្តិ៍ឈ្មោះល្អ។ ឧកញ៉ាទី៩ ដែលអះអាងថាចេញពីរបបខ្មែរក្រហមមកបាតដៃទទេ ហើយមកកសាងមុខរបរក្លាយជាអាណាចក្រពាណិជ្ជកម្មក្នុងប្រទេសកម្ពុជានាសម័យកងទ័ពក្រុងហាណូយត្រួតត្រា គឺសេដ្ឋិនីឧកញ៉ា លឹម ឈីវហូរ។
ឧកញ៉ា លឹម ឈីវហូរ គេដាក់រហស្សនាមឲ្យក្នុងសេចក្តីរាយការណ៍ពីស្ថានទូតស.រ.អា ប្រចាំប្រទេសកម្ពុជាថា មេឆ្មាំសោទ្វារ ឬមេឆ្មាំចាំទ្វារ...
កូនស្រីបង្កើតរបស់ «យាយភូ» ត្រូវបានផ្តល់គោរមងារជា «អ្នកឧកញ៉ា»
កូនស្រីបង្កើតរបស់អ្នកស្រី ជឹង សុភាព ហៅ «យាយភូ» ដែលជាអគ្គនាយិកាក្រុមហ៊ុនផលិតទឹកបរិសុទ្ធ វីតាល់ ហើយក៏ជាអគ្គនាយិកាក្រុមហ៊ុនផលិត មីជាតិ ត្រូវបានផ្តល់គោរមងារជា «អ្នកឧកញ៉ា»។
អ្នកស្រី ជឹង សុគន្ធាវី ជាកូនស្រីបង្កើតរបស់អនុប្រធានកាកបាទក្រហមកម្ពុជា គឺអ្នកស្រី ជឹង សុភាព ហៅ «យាយភូ»។
ព្រះរាជក្រឹត្យចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ឱ្យដឹងថា ការផ្តល់គោរមងារជា «អ្នកឧកញ៉ា»...