TAG
ឧក្រិដ្ឋកម្មឆ្លងដែន
អាជ្ញាធរកម្ពុជាចេញការពារខ្លួនករណីជនបរទេសទទួលបានសញ្ជាតិខ្មែរហើយទៅប្រព្រឹត្តបទល្មើស
អាជ្ញាធរកម្ពុជាចេញការពារខ្លួនថា ទោះបីជនបរទេសទទួលបានសញ្ជាតិខ្មែរពីរដ្ឋាភិបាលកម្ពុជាក៏ដោយ តែបើបុគ្គលនោះប្រព្រឹត្តបទល្មើសទាំងក្នុងប្រទេសក្ដី ឬនៅក្រៅប្រទេសក្តី វាជាការទទួលខុសត្រូវដោយខ្លួនឯង ដោយមិនពាក់ព័ន្ធនឹងកម្ពុជានោះទេ។
ការចេញការពារខ្លួនរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ដោយបានចោទប្រកាន់ទៅលើបណ្ដាញផ្សាយព័ត៌មានមួយចំនួនថាបានព្យាយាមទាញភ្ជាប់កម្ពុជាទាក់ទិននឹងការចាប់ខ្លួនជនបរទេសដែលទទួលបានសញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្ម ហើយប្រព្រឹត្តបទល្មើសនៅប្រទេសសិង្ហបុរី ពាក់ព័ន្ធនឹងការសម្អាតប្រាក់ (Money Laundering)។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មចាត់ទុកការផ្សព្វផ្សាយព័ត៌មានចំពោះរឿងនេះ ថាមានចេតនាលម្អៀង បំផ្លើសពីការពិត និងបានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជាលើឆាកអន្តរជាតិ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មថា មុននឹងផ្តល់សញ្ជាតិខ្មែរដល់ជនបរទេសដោយសញ្ជាតូបនីយកម្មនោះ រដ្ឋាភិបាលកម្ពុជាបានធ្វើការពិនិត្យ និងវាយតម្លៃយ៉ាងត្រឹមត្រូវស្របតាមនីតិវិធី និងគោលការណ៍ច្បាប់ជាធរមាន (រួមទាំងការវាយតម្លៃលើកិរិយាមារយាទ និងប្រវត្តិនៃការប្រព្រឹត្តបទល្មើស) ដោយពុំមានការរើសអើងចំពោះជាតិសាសន៍ណាមួយឡើយ។
ចំពោះជនបរទេសដែលទទួលបានសញ្ជាតិខ្មែររួចហើយ...
លោក ហ៊ុន ម៉ាណែត៖ កម្ពុជានឹងសហការជាមួយប្រទេសនៅអាស៊ានដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន
លោក ហ៊ុន ម៉ាណែត អះអាងថា កម្ពុជានឹងសហការជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីបើកការទប់ស្កាត់អំពើភេរវកម្ម និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
ឪពុករបស់នាយករដ្ឋមន្ត្រីបានសរសេរជំនួសឲ្យកូនប្រុសរបស់ខ្លួននៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី០៥ ខែកញ្ញា ដោយសង្ខេបខ្លឹមសារនៃជំនួបទ្វេភាគីរវាងលោក ហ៊ុន ម៉ាណែត ជាមួយមេដឹកនាំនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ាន នៅអំឡុងពេលទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ី។
ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំបណ្ដាប្រទេសមួយចំនួន ដូចជាប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងមេដឹកនាំអាស៊ានមួយចំនួនទៀត...