TAG
ឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់
គណបក្សចំនួន ២០ ដាក់ពាក្យសុំចូលរួមនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
គណបក្សនយោបាយដែលមិនបានឈ្នះអាសនៈនៅក្នុងរដ្ឋសភានៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងគណបក្សដែលមិនបានចូលរួមបោះឆ្នោតចំនួន ២០ បានដាក់ពាក្យសុំចូលរួមនៅក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អាណត្តិថ្មីនេះ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកប្រធានលេខាធិការដ្ឋានឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ឈឹម ផលវរុណ បានប្រាប់សារព័ត៌មានក្នុងស្រុកថា គិតមកទល់ពេលនេះមានគណបក្សដែលមិនមានអាសនៈនៅក្នុងរដ្ឋសភាចំនួន ២០ បានដាក់ពាក្យសុំចូលរួមក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
កាលពីថ្ងៃទី២៦ ខែសីហា កន្លងទៅ ព្រះមហាក្សត្រខ្មែរព្រះបាទសម្តេចព្រះនរោត្តម សីហមុនី បានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យបង្កើត និងកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងគោលបំណងលើកស្ទួយរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីប្រមូលធាតុចូលនៃទស្សនៈពហុគំនិតជាប្រយោជន៍ដល់ការស្ថាបនាជាតិ។
ឧត្ដមក្រុមប្រឹក្សាពិគ្រោះ...
នាយករដ្ឋមន្ត្រីថ្មីឱ្យបក្សមិនចូលរួមបោះឆ្នោតអាចស្នើសុំចូលឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បាន
នាយករដ្ឋមន្ត្រីតពូជលោក ហ៊ុន ម៉ាណែត អះអាងថា គណបក្សនយោបាយដែលមិនបានចូលរួមការបោះឆ្នោត អាចស្នើសុំចូលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោមលេសថាដើម្បីលើកស្ទួយរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។
យោងតាមព្រះរាជក្រឹត្យស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ដែលឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រកម្ពុជា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ឲ្យដឹងថា គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ ទោះបីជាមិនបានចូលរួមបោះឆ្នោតក៏ដោយ ប៉ុន្តែពួកគេអាចស្នើសុំចូលរួមជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បាន។
ការស្នើនេះ ដោយតម្រូវឲ្យពួកគេដាក់ពាក្យស្នើសុំជាផ្លូវការ និងត្រូវមានការសម្រេចពីលោក ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីបន្តវេនពីឪពុក។
ប្រភពដដែលឲ្យដឹងទៀតថា គណបក្សនយោបាយស្ថាបនិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ...
អ្នកឃ្លាំមើលទាមទារឱ្យលោក ហ៊ុន ម៉ាណែត លុបចោលឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ចេញ
អ្នកឃ្លាំមើល និងអ្នកប្រើប្រាស់បណ្ដាញសង្គម ទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត លុបចោលឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ ដោយថាការបង្កើតឧត្ដមក្រុមប្រឹក្សានេះជាការចាយថវិកាជាតិអត់ប្រយោជន៍។
អំឡុងពេលបើកកិច្ចប្រជុំដំបូងនៃគណៈរដ្ឋមន្ត្រីថ្មីកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអាណត្តិទី៧ បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ និងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជាឧបនាយករដ្ឋមន្ត្រី ស្នើព្រះរាជក្រឹត្យរៀបចំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់អាណត្តិថ្មី ដោយនឹងពង្រីកសមាសភាពចូលរួមឲ្យច្រើនជាងមុន។
ជុំវិញរឿងបក្សនយោបាយមួយចំនួន ក្នុងនោះមានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន...