TAG
ឧទ្យានជាតិគិរីរម្យ
សកម្មជនធ្វើយុទ្ធនាការឈប់ប្រើផលិតផលក្រុមហ៊ុនកូនស្រីយាយភូដើម្បីសង្គ្រោះដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់
ក្រុមយុវជនចលនាមាតាធម្មជាតិ ប្រកាសធ្វើយុទ្ធនាការឈប់ប្រើប្រាស់ផលិតផលក្រុមហ៊ុនរបស់ឧកញ៉ា ជីង សុគន្ធារី ដែលគេស្គាល់ថាជាកូនស្រីរបស់ឧកញ៉ា ជីង សុភាព ហៅយាយភូ ដែលជាមនុស្សជិតស្និទ្ធនឹងភរិយារបស់លោក ហ៊ុន សែន ដើម្បីបង្ហាញពីការចូលរួមសង្គ្រោះដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ បន្ទាប់ពីរដ្ឋាភិបាលផ្តល់ដីឧទ្យានជាតិគិរីរម្យជាង ២០០ហិកតារឱ្យឧកញ៉ារូបនេះធ្វើជាកម្មសិទ្ធិ។
ក្រុមយុវជនចលនាមាតាធម្មជាតិ អះអាងនៅថ្ងៃទី៣ ឧសភា នេះថា មូលហេតុដែលពួកគេធ្វើពហិការមិនប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន វីតាល់ ក្រុមហ៊ុន មីជាតិ និងក្រុមហ៊ុន វ័នម៉ របស់ឧកញ៉ា...