31 C
Phnom Penh

TAG

ឧទ្យាន​ជាតិ​វីរៈជ័យ

សកម្មភាព​ដឹក​ឈើ​តាម​ម៉ូតូ​ទៅ​លក់​នៅ​វៀតណាម​នៅតែ​បន្ត​កើតមាន​ដោយ​គ្មាន​សមត្ថកិច្ច​ទប់ស្កាត់

ពលរដ្ឋ​ដែល​រស់នៅ​ឃុំ​ប៉កញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អះអាង​ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​បន្ទាត់​ព្រំដែន​ច្រក​របៀង​ភ្នំ​ក្រហម ស្ថិត​នៅ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ នៅតែ​បន្ត​ដឹកជញ្ជូន​ដោយ​គ្មាន​សមត្ថកិច្ច​ទប់ស្កាត់។ ពលរដ្ឋ​ម្នាក់​ឈ្មោះ ជឿន រស់នៅ​ឃុំ​ប៉ក់ញ៉ៃ ខេត្ត​រតនគិរី បាន​អះអាង​ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម នៅតែ​បន្ត​កើតមាន​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម។ លោក​ថា សកម្មភាព​ទាំងនេះ​លោក​មិន​ឃើញ​មាន​ស្ថាប័ន ឬ​សមត្ថកិច្ច​ជំនាញ​ណា​មួយ​ហ៊ាន​ចេញ​មុខ​ទប់ស្កាត់ ឬ​បង្ក្រាប​នោះ​ឡើយ គឺ​មាន​តែ​ការ​ឃុបឃិត​គ្នា​រត់ពន្ធ​ឈើ​ដឹក​ចេញពី​កម្ពុជា​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ប៉ុណ្ណោះ។ ពលរដ្ឋ​ម្នាក់​រស់នៅ​ស្រុក​អណ្ដូងមាស សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់...

Latest news