TAG
ឯកពន្ធភាព
ភរិយាដើមទាមទារឱ្យក្រសួងយុត្តិធម៌បកស្រាយករណីតែងតាំងលោក ជា ពេជ្រ ជាវីរព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ទាំងជាប់ពិរុទ្ធ
ភរិយារបស់អតីតព្រះរាជអាជ្ញាសាលាដំបូងខេត្តរតនគិរី លោក ជា ពេជ្រ គឺអ្នកស្រី ហ៊ាន លក្ខិណា ទាមទារឱ្យអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បកស្រាយជុំវិញករណីលោក ជា ពេជ្រ ត្រូវបានដំឡើងទៅជាវីរព្រះរាជអាជ្ញានៃមហាអយ្យការសាលាឧទ្ធរណ៍ក្រុងភ្នំពេញ ដោយខកខានអនុវត្តទោសដែលត្រូវបានចោទប្រកាន់ពីបទ «ផិតក្បត់» កាលពីឆ្នាំ២០១៩ កន្លងទៅ។
ម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ លក្ខិណា ហ៊ាន (Leakkhena Hean) បានធ្វើការផ្សាយផ្ទាល់លើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីពេលថ្មីៗនេះថា...