TAG
ឱក ទីនណា
ចៅហ្វាយខេត្តបន្ទាយមានជ័យចេញមុខអន្តរាគមន៍បញ្ចប់ទំនាស់ក្នុងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត
អភិបាលខេត្តបន្ទាយមានជ័យ បានកោះប្រជុំបន្ទាន់ជាមួយភាគីពាក់ព័ន្ធ ដើម្បីបញ្ចប់ជម្លោះផ្ទៃក្នុងនៅពេលបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បានព្រមានថា នឹងដាក់ពាក្យលាលែងដើរចេញពីអង្គភាព។
ប្រភពព័ត៌មានដែលជឿទុកចិត្ត បានផ្តល់ឯកសារសម្ងាត់ឱ្យសារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៩ ខែវិច្ឆិកា បញ្ជាក់ថា លោក អ៊ុំ រាត្រី ដែលជាអភិបាលខេត្តបន្ទាយមានជ័យ បានកោះប្រជុំភ្លាមៗជាមួយអ្នកពាក់ព័ន្ធក្នុងទំនាស់ផលប្រយោជន៍នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តនេះ។
ការព្យាយាមសម្របសម្រួលកាលពីថ្ងៃទី១០ ខែវិច្ឆិកា កន្លងទៅនេះរបស់អភិបាលខេត្តបន្ទាយមានជ័យ គឺដើម្បីបញ្ចប់ជម្លោះដែលអូសបន្លាយជាច្រើនខែមកហើយរវាងបុគ្គលិកសុខាភិបាលចំនួន ១១រូបជាមួយនឹងប្រធានមន្ទីរពេទ្យ លោក ឱក ទីនណា។
ប្រភពដដែលឲ្យដឹងថា...