31 C
Phnom Penh

TAG

កឹម សុខា

សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​រឿងក្ដី​លោក កឹម សុខា នៅ​ថ្ងៃទី​៣០ មករា

សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​រឿងក្ដី​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​លើក​ទៅ​ជំនុំជម្រះ​នៅ​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤ ដោយ​ពុំ​ទាន់​ដឹង​ថា តើ​លោក​នឹង​មាន​មេធាវី​ការពារ​ក្ដី​ឬ​ក៏​អត់។ អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍ លោក ឃុន លាងម៉េង បាន​ឲ្យ​ដឹង​ថា សំណុំរឿង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​លើក​ទៅ​ជំនុំជម្រះ​នៅ​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៤ ប៉ុន្តែ​លោក​ថា​គេ​នៅ​ពុំ​ទាន់​ដឹង​ថា តើ​លោក កឹម សុខា...

គណបក្ស​មួយ​ស្នើ​លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ឱ្យ​ដោះលែង​លោក កឹម សុខា និង​អ្នកទោស​មនសិការ​ជាច្រើន​រូប

គណបក្ស​ប្រឆាំង​ទើប​បង្កើត​ថ្មី គឺ​គណបក្ស​កម្លាំង​ជាតិ ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ដោះលែង​លោក កឹម សុខា រួម​ទាំង​អ្នកទោស​មនសិការ និង​មេដឹកនាំ​សហជីព​ផ្សេង​ទៀត​ឲ្យ​មាន​សេរីភាព​ឡើងវិញ។ យោង​តាម​លិខិត​របស់​គណបក្ស​កម្លាំង​ជាតិ ដាក់​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន ឱ្យ​ដឹង​ថា គណបក្ស​កម្លាំង​ជាតិ ស្នើ​ឲ្យ​ដោះលែង​លោក...

ក្រុម​អ្នក​តស៊ូ​មតិ​ក្រៅ​ស្រុក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ផ្តល់​សេរីភាព​ដល់​លោក កឹម សុខា ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ផ្តល់​សេរីភាព​ដល់​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា និង​អ្នក​នយោបាយ​ផ្សេង​ទៀត រួម​ទាំង​សកម្មជន​នានា ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ គឺ​ជា​រឿង​ចាំបាច់​បំផុត​ដែល​រដ្ឋាភិបាល​ថ្មី​នេះ​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​ផ្តល់​នីតិសម្បទា​ដល់​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​បញ្ជាក់​ឯកសារ​គតិយុត្តិ​ដល់​គណបក្ស​ភ្លើង​ទៀន ដើម្បី​ឱ្យ​បក្ស​ទាំងនេះ​អាច​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​គ្មាន​ការ​រារាំង​ពី​ផ្លូវច្បាប់​បន្ត​ទៀត។ បន្ថែម​ពី​នេះ ក៏​ត្រូវ​បង្កើត​បរិយាកាស​នយោបាយ​ទូលំទូលាយ​សម្រាប់​គណបក្ស​ទាំងអស់ ដើម្បី​ឱ្យ​ពួកគេ​អាច​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​គ្មាន​ការ​យាយី​ផង​ដែរ។ ប្រភព​ខាងលើ​លើកឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន...

គណៈកម្មាធិការ​អឺរ៉ុប៖ បើ​ចង់​បាន EBA ពេញលេញ​ឡើងវិញ ត្រូវតែ​បើក​លំហ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ឡើងវិញ

គណៈកម្មាធិការ​អឺរ៉ុប ព្រមាន​ថា សហភាព​អឺរ៉ុប​ពិចារណា​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA (Everything But Arms) ពេញលេញ​ដល់​កម្ពុជា​ឡើងវិញ ទាល់តែ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សិទ្ធិ​មូលដ្ឋាន និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ។ គណៈកម្មាធិការ​អឺរ៉ុប បាន​ចេញ​របាយការណ៍​ស្ដីពី​ប្រទេស​ដែល​ទទួល​ផល​អនុគ្រោះ​ពន្ធ EBA (Everything But Arms) ចំនួន​៣ រួម​មាន ប្រទេស​បង់ក្លាដេស ប្រទេស​ភូមា និង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ...

សាលា​ឧទ្ធរណ៍​នឹង​លើក​យក​សំណុំរឿង​លោក កឹម សុខា មក​ជំនុំជម្រះ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ

សាលា​ឧទ្ធរណ៍ អះអាង​ថា សំណុំរឿង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​លើក​យក​មក​ជំនុំជម្រះ​នៅ​ពេល​ឆាប់ៗ​នេះ បន្ទាប់ពី​សហ​មេធាវី​មួយ​រូប​ការពារ​សិទ្ធិ​ឱ្យ​លោក កឹម សុខា បាន​លើក​ឡើង​ថា ការ​ពន្យារ​ពេល​សវនាការ​របស់​សាលា​ឧទ្ធរណ៍ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​កូន​ក្តី​របស់​ខ្លួន។ អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍ លោក ឃុន លាងម៉េង បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា សំណុំរឿង​លោក កឹម សុខា នឹង​ត្រូវ​លើក​យក​មក​ជំនុំជម្រះ​នៅ​ពេល​ឆាប់ៗ​នេះ។ លោក​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​កំពុង​ធ្វើ​របាយការណ៍ និង​សេចក្តី​សន្និដ្ឋាន...

បក្ស​ភ្លើង​ទៀន​អំពាវនាវ​ឱ្យ​ដោះលែង​អ្នកទោស​មនសិការ​ឱ្យ​មាន​សេរីភាព​វិញ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

គណបក្ស​ភ្លើង​ទៀន អំពាវនាវ​ទៅ​អាជ្ញាធរ​ឲ្យ​ដោះលែង​អ្នកទោស​មនសិការ​ខ្មែរ​ដែល​កំពុង​ជាប់​ពន្ធនាគារ ឲ្យ​មាន​សេរីភាព​វិញ ដើម្បី​ពួកគេ​បាន​ជួបជុំ​គ្រួសារ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ខណៈ​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​ប្រមាណ ៧០​នាក់​កំពុង​ជាប់​ឃុំ។ សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​ភ្លើង​ទៀន ចុះ​ថ្ងៃទី​០៨ ខែ​តុលា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា បើ​ទោះជា​ត្រូវ​លះបង់​សិទ្ធិ​សេរីភាព​យ៉ាង​ធំធេង​ដោយ​ត្រូវ​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ទាំង​អយុត្តិធម៌​យ៉ាងណា​ក៏ដោយ ក៏​អ្នកទោស​មនសិការ​ទាំងអស់​នៅតែ​បន្ត​ភាព​ក្លាហាន ភាព​អត់ធ្មត់ និង​ភាព​ស្មោះត្រង់​ចំពោះ​គណបក្ស​ភ្លើង​ទៀន និង​ប្រជារាស្ត្រ​ខ្មែរ​ដែល​ស្រឡាញ់​យុត្តិធម៌ សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ។ គណបក្ស​ភ្លើង​ទៀន​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច ឱ្យ​ដោះលែង​អ្នកទោស​មនសិការ​ខ្មែរ​ទាំងអស់​ដែល​កំពុង​ជាប់​ពន្ធនាគារ ដើម្បី​ឲ្យ​ពួកគាត់​មាន​សេរីភាព​បាន​ជួបជុំ​ក្រុម​គ្រួសារ ពិសេស​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ជា​ប្រពៃណី​នៃ​ការ​ជួបជុំ​ក្រុម​គ្រួសារ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​តាំងពី​បុរាណ​រៀង​មក។ ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​ប្រមាណ ៧០​នាក់...

អាមេរិក​ស្នើ​លោក ហ៊ុន ម៉ាណែត ដោះលែង​លោក កឹម សុខា និង​កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​ឡើងវិញ

គណៈប្រតិភូ​តំណាង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ស្នើ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត ឱ្យ​ដោះលែង​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​សកម្មជន​សិទ្ធិមនុស្ស​សញ្ជាតិ​ខ្មែរ-អាមេរិកាំង កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​បើក​នូវ​លំហ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ឡើងវិញ។ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ សីហា នេះ​ថា គណៈប្រតិភូ​ដែល​ជា​គណៈកម្មាធិការ​បែងចែក​ថវិកា​ជាតិ​នៃ​ព្រឹទ្ធសភា​អាមេរិក បាន​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃ​ចន្ទ ទី​២៨...

ក្រុម​សង្កេត​ការណ៍​ថា​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ជា​រឿង​ត្រឹមត្រូវ

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ការ​ប្រមូលផ្ដុំ​ជួបជុំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​អូស្ត្រាលី ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​ខ្លឹមសារ​ដើម​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​កម្ពុជា​គឺជា​ប្រទេស​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ កក្កដា នេះ​ថា ការ​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់...

លោក ហ៊ុន សែន អំពាវនាវ​ពលរដ្ឋ​ឱ្យ​ទៅ​បោះឆ្នោត​គ្រប់ៗ​គ្នា ខណៈ​បក្ស​ភ្លើង​ទៀន​ត្រូវ​បាន​ហាម​ឃាត់

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ចុង​ខែ​កក្កដា នេះ ដើម្បី​ជ្រើសរើស​គណបក្ស​នយោបាយ និង​មេដឹកនាំ​ប្រទេស​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត ខណៈ​ប្រជាពលរដ្ឋ​ជាង ១​លាន ៦​សែន​នាក់​ត្រូវ​លោក ហ៊ុន សែន បង្ខំ​ឱ្យ​ទៅ​បោះឆ្នោត​ក្នុង​ពេល​ដែល​គណបក្ស​របស់​ពួកគេ​ស្រឡាញ់​ត្រូវ​បិទ​ខ្ទប់​មិន​ឱ្យ​ចូលរួម​ក្នុង​ការ​បោះឆ្នោត។ បុរស​ខ្លាំង​ប្លន់​អំណាច​ជាង ៤​ទសវត្សរ៍​នៅ​កម្ពុជា​លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​សម្ពោធ​វិមាន​រំលឹក​ដល់​អ្នក​ទទួល​អនិច្ចកម្ម​ក្នុង​សង្គ្រាម​លោក​លើក​ទី​១ នៅ​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ ដោយ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឱ្យ​គណបក្ស​ណា​ដែល​ពួកគេ​ជឿជាក់​ថា​ជា​គណបក្ស​ដែល​ដឹកនាំ​ធ្វើ​ឲ្យ​ប្រជាជន​រស់នៅ​ក្នុង​សុខ​សន្តិភាព ភាព​សុខដុមរមនា មាន​ការ​អភិវឌ្ឍ​ជាមួយ​នឹង​ភាព​សម្បូរ​សប្បាយ​រុងរឿង​ជូន​ប្រទេស​ជាតិ...

លោក ហ៊ុន សែន៖ លោក កឹម សុខា ជាប់​គុក​គ្មាន​ការ​លើកលែង​ទោស​ដោយសារ​បរទេស​ស្រឡាញ់​ពិរុទ្ធជន​ពេក

មេដឹកនាំ​ខ្មែរ​កាង​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​លោក ហ៊ុន សែន លើកឡើង​សាជាថ្មី​ថា មូលហេតុ​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ជាប់​គុក​ដោយ​គ្មាន​ការ​លើកលែង​ទោស គឺ​ដោយសារ​បរទេស​ដែល​មាន​បំណង​បំផ្លាញ​រដ្ឋាភិបាល​របស់​លោក គឺ​ស្រឡាញ់​លោក កឹម សុខា ពេក។ អតីត​ទាហាន​ខ្មែរក្រហម​រូប​នេះ​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៨ ខែ​មិថុនា នេះ​ថា បរទេស​ទាំងនោះ​ធ្វើ​នយោបាយ​ចាប់​ដៃ​ជាន់​ជើង​របស់​លោក​រហូត ព្រោះ​ថា​លោក កឹម សុខា ដែល​កំពុង​ត្រូវ​បាន​រដ្ឋាភិបាល​របស់​លោក​ចោទប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ស្រាប់តែ​បរទេស​ទាំងនោះ​នាំគ្នា​មក​សួរ​សុខទុក្ខ​លោក កឹម សុខា...

Latest news