27 C
Phnom Penh

TAG

ក្បាច់គុន​ល្បុក្កតោ

ក្រសួង​បង្ហាញ​មោទកភាព​ដែល​គុន​ល្បុក្កតោ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ សម្ដែង​នូវ​មោទកភាព​ដែល​ក្បាច់គុន​ល្បុក្កតោ​របស់​ខ្មែរ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ (UNESCO) កាលពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ថា ក្នុង​កិច្ចប្រជុំ​លើក​ទី​១៧ នៃ​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​ដើម្បី​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ ដែល​បាន​ប្រារព្ធ​នៅ​ទីក្រុង​រ៉ាបាត នៃ​ប្រទេស​ម៉ារ៉ុក បាន​អនុម័ត​យល់ព្រម​ចុះ​គុន​ល្បុក្កតោ​ក្នុង​បញ្ជី​តំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ​ហើយ​នៅ​ពេលនេះ។ ប្រភព​ដដែល​លើកឡើង​ថា បេតិកភណ្ឌ​វប្បធម៌​ទាំង​រូបី និង​អរូបី​របស់​ជាតិ មិន​ត្រឹមតែ​ជា​អត្តសញ្ញាណ និង​ជា​ព្រលឹង​ជាតិ​ដែល​បាន​លើកស្ទួយ​កេរ្តិ៍​ឈ្មោះ​ប្រទេស​កម្ពុជា​ឱ្យ​ល្បី​រន្ទឺ​នៅ​លើ​ឆាក​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ចូលរួម​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ថែម​ទៀត។ ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​មោទកភាព​របស់​ប្រទេស​កម្ពុជា...

Latest news