29 C
Phnom Penh

TAG

ក្រុមហ៊ុន អង្គរ ផ្លាយវូត

រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អង្គរ​ផ្លាយវូត​ល្បី​រឿង​កាប់​បំផ្លាញ​ព្រៃឈើ បើក​រោងចក្រ​ផលិត​ក្តារ​បន្ទះ​ក្នុង​ខេត្ត​កណ្តាល

រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ក្រុមហ៊ុន អង្គរ ផ្លាយវូត ដែល​ល្បី​រឿង​កាប់​បំផ្លាញ​ព្រៃឈើ បើក​រោងចក្រ​ផលិត​ក្ដារ​បន្ទះ​ក្នុង​ខេត្ត​កណ្តាល ទោះបីជា​កន្លងមក សកម្មជន​ការពារ​ព្រៃឈើ​ធ្លាប់​ស្នើ​ឲ្យ​បិទ​ក្រុមហ៊ុន​នេះ បន្ទាប់ពី​ពួកគេ​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ​ជា​អ្នក​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​ក៏ដោយ។ ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ កាលពី​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២២ បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន អង្គរ ផ្លាយវូត (Angkor Plywood) បើក​ដំណើរការ​អាជីវកម្ម​កែច្នៃ​ឈើ​ប្រណិត​ថ្មី​មួយ​នៅ​ក្នុង​ស្រុក​មុខកំពូល ខេត្ត​កណ្តាល។ ការ​អនុញ្ញាត​របស់​ក្រសួង​ឧស្សាហកម្ម​នេះ ធ្វើឡើង​តាម​សំណើ​របស់​លោក ជា...

ក្រុមហ៊ុន​ប្អូនប្រុស​អគ្គនាយករង CDC ទទួល​បាន​សិទ្ធិ​នាំ​ឈើ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​៥​ឆ្នាំ​បន្ត​ទៀត

ក្រុមហ៊ុន​ដែល​ល្បី​ឈ្មោះ​ខាង​ការ​នាំចេញ​ឈើ​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ឈ្មោះ អង្គរ ផ្លាយវូត របស់​លោក ជា ពៅ បាន​ធ្វើការ​ដឹកជញ្ជូន​ឈើ​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ចំនួន ៤​ដង​ក្នុង ១​ខែ ក្រោយពី​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល​រត់​ពន្ធ​ឈើ​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ចិន រយៈពេល ៥​ឆ្នាំ​បន្ត​ទៀត។ យោង​ទៅ​តាម​ឯកសារ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​១៨ ខែ​តុលា ឆ្នាំ​២០២១ ដែល​បាន​បែកធ្លាយ ឲ្យ​ដឹង​ថា ក្រសួង​មួយ​នេះ​បាន​ចេញ​លិខិត​ពន្យារ​សុពលភាព​ក្នុង​ការ​នាំចេញ​ឈើ​របស់​ក្រុមហ៊ុន អង្គរ ផ្លាយវូត តាមរយៈ​លិខិត​លេខ​១២២០...

Latest news