34 C
Phnom Penh

TAG

ខេមបូចា

ក្រសួង​ព័ត៌មាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​អង្គភាព​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ខេមបូចា

ក្រសួង​ព័ត៌មាន ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា (CamboJA) ប្រសិនបើ​អង្គភាព​សារព័ត៌មាន​មួយ​នេះ​មិន​ធ្វើការ​កែតម្រូវ​ឡើងវិញ​ទេ​នោះ បន្ទាប់ពី​សារព័ត៌មាន​មួយ​នេះ​បាន​ចុះផ្សាយ​ទាក់ទិន​នឹង​ការ​លុប​អាជ្ញាប័ណ្ណ​របស់​អង្គភាព​សារព័ត៌មាន​ចំនួន​៣ ពី​សំណាក់​ក្រសួង​ព័ត៌មាន កាលពី​ពេល​ថ្មីៗ​នេះ។ ក្រសួង​ព័ត៌មាន បាន​ចេញ​សេចក្តី​ជូន​ព័ត៌មាន​ទៅ​កាន់​អង្គភាព​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ខេមបូចា កាលពី​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៣ ថា ការ​សម្រេច​លុប​អាជ្ញាប័ណ្ណ​អង្គភាព​សារព័ត៌មាន​ទាំង​៣ នោះ គឺ​ផ្អែក​លើ​ការ​ប្រមូល​ព័ត៌មាន​ពិត​ពី​ភាគី​ពាក់ព័ន្ធ មិនមែន​ដោយសារតែ​អង្គភាព​សារព័ត៌មាន​ទាំងនោះ​បាន​រាយការណ៍​នូវ​ព័ត៌មាន​ដែល​ប៉ះពាល់​ដល់​តួនាទី​របស់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​បន្ទាយមានជ័យ ដូច​ការ​ចុះផ្សាយ​របស់ ខេមបូចា នោះ​ឡើយ។ ប្រភព​ដដែល​លើកឡើង​ថា ការ​កាត់ចោល​នូវ​ចំណុច​សំខាន់​មួយ​ចំនួន​នៃ​ខ្លឹមសារ​បញ្ជាក់​អំពី​ការ​សម្រេច​ចិត្ត​របស់​ក្រសួង​ព័ត៌មាន គឺជា​ចេតនា​បំភាន់​សាធារណជន​ឱ្យ​យល់​ខុស...

ក្រុម​អ្នក​សារព័ត៌មាន​ទាមទារ​កែ​សម្រួល​សេចក្តី​ព្រាង​ច្បាប់ «ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ»

ក្រុម​អ្នក​ធ្វើការ​លើក​កម្ពស់​ផ្នែក​សារព័ត៌មាន ទាមទារ​ឱ្យ​រដ្ឋាភិបាល​កែសម្រួល​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី «ច្រក​អ៊ីនធឺណិត​ជាតិ» ដើម្បី​បើក​លំហ​សេរីភាព​អ្នក​សារព័ត៌មាន បន្ទាប់ពី​រក​ឃើញ​អ្នក​សារព័ត៌មាន​តាម​ប្រព័ន្ធ​ឌីជីថល​ចំនួន ៨២% បង្ហាញ​ថា​ខ្លួន​បំពេញ​ការងារ​ទាំង​គ្មាន​សុវត្ថិភាព។ ក្នុង​ពិធី​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក នា​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០២២ មន្ត្រី​គ្រប់គ្រង​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ខេមបូចា) លោក ហ៊ីម ខទៀត បាន​បង្ហាញ​របាយការណ៍​ថ្មី​មួយ​ថា អ្នក​សារព័ត៌មាន ៨២% ដែល​បំពេញ​ការងារ​តាម​ប្រព័ន្ធ​ឌីជីថល​អះអាង​ថា ខ្លួន​បំពេញ​ការងារ​ទាំង​គ្មាន​សុវត្ថិភាព ខណៈ​ចំនួន ៦០% ទៀត​ថា...

អ្នក​ឃ្លាំមើល៖ ការ​បដិសេធ​លើ​របាយការណ៍​ខេមបូចា​ពី​សំណាក់​ក្រសួង​ព័ត៌មាន​ជា​ទម្លាប់​នៃ​ការ​គេចវេស​ពី​ការ​ទទួលស្គាល់​ការពិត

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​ពលរដ្ឋ បាន​ច្រានចោល​ការ​លើកឡើង​របស់​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ ដែល​បាន​បដិសេធ​លើ​របាយការណ៍​របស់​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​ខ្មែរ ខេមបូចា (CamboJA) ដែល​ថា​ជា​របាយការណ៍​គ្មាន​ភាព​ស្មោះត្រង់ ប៉ុន្តែ​អ្នក​ឃ្លាំមើល​អះអាង​ថា ការ​ច្រានចោល​នេះ​ជា​ទម្លាប់​នៃ​ការ​គេចវេស​ពី​ការ​ទទួលស្គាល់​ការពិត​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​តែប៉ុណ្ណោះ។ ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា CCIM លោក ប៉ា ងួនទៀង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២០ តុលា នេះ​ថា ជា​ទម្លាប់​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា...

ខេមបូចា ថ្កោលទោស​អាជ្ញាធរ​ខណ្ឌ​មានជ័យ​ដែល​ដកហូត​ប័ណ្ណ​សម្គាល់​ខ្លួន​និង​សម្ភារ​អ្នក​សារព័ត៌មាន​ពេល​បំពេញ​ភារកិច្ច

សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (CamboJA) ថ្កោលទោស​ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ​ខណ្ឌ​មានជ័យ ដែល​បាន​ដកហូត​ប័ណ្ណ​សម្គាល់​ខ្លួន​អ្នក​សារព័ត៌មាន លុប​រូបភាព និង​វីដេអូ​ដែល​អ្នក​សារព័ត៌មាន​បាន​ចុះ​ថត​យក​ព័ត៌មាន​ក្នុង​ហេតុការណ៍​វិវាទ​ដីធ្លី​មួយ​កន្លែង​ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ ខេមបូចា (CamboJA) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ថា កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​ខណ្ឌ​មានជ័យ បាន​ដកហូត​ប័ណ្ណ​សម្គាល់​ខ្លួន​របស់​អ្នក​សារព័ត៌មាន​ខេមបូចា (CamboJA) ម្នាក់​ឈ្មោះ អាន វិចិត្រ ដោយ​បាន​បង្ខំ​ឱ្យ​គាត់ និង​អ្នក​សារព័ត៌មាន​កំពុង​ហ្វឹកហ្វឺន​នៅ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) លោក លាស់...

Latest news