28 C
Phnom Penh

TAG

គង់ ម៉ាស់

អតីត​សមាជិក CNRP លោក គង់ ម៉ាស់ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សាខា​បក្ស​ប្រជាជន​ខេត្ត​ស្វាយរៀង

អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ ត្រូវ​បាន​គណៈ​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​ស្វាយរៀង តែងតាំង​ជា​ប្រធាន​សាខា​បក្ស​ចំណុះ​ឲ្យ​គណៈកម្មាធិការ​គណបក្ស​ខេត្ត​ស្វាយរៀង បន្ទាប់ពី​លោក​បាន​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច។ គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ខេត្ត​របស់​បក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្ត​ស្វាយរៀង បាន​ចេញ​សេចក្តី​សម្រេច​កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៣ ដោយ​សម្រេច​តែងតាំង​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ ជា​ប្រធាន​សាខា​បក្ស​របស់​បក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​សមាជិក​ចំនួន ៧​រូប ដូចជា​លោក ញ៉ែម វាន ជា​អនុប្រធាន និង​លោក សុន មករា ជា​សមាជិក...

លោក គង់ ម៉ាស់ សមាជិក​អតីត​បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ចូលរួម​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា

សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង ដែល​ទើប​នឹង​ចេញពី​ពន្ធនាគារ លោក គង់ ម៉ាស់ ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​មាន​ការ​អន្តរាគមន៍​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ឲ្យ​លោក​មាន​សេរីភាព​ឡើងវិញ។ លោក គង់ ម៉ាស់ ចេញ​លិខិត​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា ក្រោយពី​ទទួល​បាន​ការ​លើកលែង​ទោស​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ឲ្យ​មាន​សេរីភាព​ឡើងវិញ និង​បាន​ដឹង​នូវ​កំហុស​របស់​ខ្លួន លោក​ក៏​សម្រេច​ចិត្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច​នៅ​ពេលនេះ​តែម្តង។ លោក...

Latest news