38 C
Phnom Penh

TAG

គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ

អាជ្ញាធរ​ខេត្ត​សៀមរាប​បដិសេធ​ការ​ចោទប្រកាន់​របស់​លោក ខឹម វាសនា ថា​ជា​រឿង​មិន​ពិត

រដ្ឋបាល​ខេត្ត​សៀមរាប បដិសេធ​ការ​ចោទប្រកាន់​ពី​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា ដែល​ថា​អាជ្ញាធរ​ខេត្ត​បាន​យក​លុយ​ពី​ប្រជាពលរដ្ឋ​ពី ១០​ម៉ឺន​ទៅ ២០​ម៉ឺន​រៀល​ចំពោះ​ការ​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ចេញពី​ចម្ការ​របស់​លោក​ត្រឡប់​ទៅ​ផ្ទះ​វិញ ថា​ជា​រឿង​មិន​ពិត និង​គ្រាន់តែ​ជា​ការ​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​ពលរដ្ឋ​ចំពោះ​ទង្វើ​បោកប្រាស់​របស់​ខ្លួន​តែប៉ុណ្ណោះ។ រដ្ឋបាល​ខេត្ត​សៀមរាប បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២ ថា ការ​ចោទប្រកាន់​នេះ​គ្រាន់តែ​ជា​ការ​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​ពលរដ្ឋ​ចំពោះ​ទង្វើ​បោកប្រាស់​របស់​លោក ខឹម វាសនា ខ្លួនឯង​ប៉ុណ្ណោះ ព្រោះ​ថា​លោក ខឹម វាសនា នៅតែ​បន្ត​ចេតនា​អាក្រក់​ភូតភរ​កុហក​បោកប្រាស់ ចោទប្រកាន់...

Latest news