31 C
Phnom Penh

TAG

គឹម សុខ

កម្ពុជា​នឹង​សង់​ស្តូប​ឈ្នះ​ឈ្នះ​បន្ថែម​ទៀត​ដើម្បី​អបអរ​ខួប​នយោបាយ​ឈ្នះ​ឈ្នះ​លោក ហ៊ុន សែន

រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ អះអាង​ថា កម្ពុជា​នឹង​សាងសង់​ស្តូប​ឈ្នះ​ឈ្នះ​បន្ថែម​ទៀត​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ដើម្បី​អបអរ​សាទរ​ខួប​នយោបាយ​ឈ្នះ​ឈ្នះ លើក​ទី​២៥​ឆ្នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​លើកឡើង​ក្នុង​ពិធី​អបអរ​សាទរ​ខួប ២៤​ឆ្នាំ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន នៅ​វិមាន​ឈ្នះ​ឈ្នះ កាលពី​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា ការ​សាងសង់​ស្តូប​ឈ្នះ​ឈ្នះ​ទាំងនេះ គឺ​ដើម្បី​ផ្សារភ្ជាប់​ទៅ​នឹង​ប្រវត្តិសាស្ត្រ​ជាក់ស្ដែង​តាម​ផែនការ​ដែល​បាន​គ្រោងទុក​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ លោក ទៀ បាញ់...

លោក ហ៊ុន សែន ថា​នយោបាយ​ឈ្នះ​ឈ្នះ​គឺជា​យុទ្ធសាស្ត្រ​នាំមក​នូវ​សន្តិភាព​និង​ការ​បង្រួប​បង្រួម​ជាតិ

មេដឹកនាំ​ល្មោភ​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន លើកឡើង​ថា នយោបាយ​ឈ្នះ​ឈ្នះ ២៩ ធ្នូ ឆ្នាំ​១៩៩៨ របស់​លោក គឺជា​យុទ្ធសាស្ត្រ​ដែល​នាំមក​នូវ​ការ​ធានា​ដល់​សន្តិសុខ​សង្គម ការ​បង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ សន្តិភាព។ មេដឹកនាំ​ខ្មែរ​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​អះអាង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ធ្នូ នេះ​ថា នៅ​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២២...

កម្ពុជា​បង្កើត​គណៈកម្មាធិការ​អន្តរ​ក្រសួង​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​និង​បទល្មើស​សម្អាត​ប្រាក់

លោក ហ៊ុន សែន សម្រេច​បង្កើត​គណៈកម្មាធិការ​អន្តរ​ក្រសួង ដើម្បី​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​បទល្មើស​សម្អាត​ប្រាក់​នៅ​ទូទាំង​ប្រទេស។ លោក ហ៊ុន សែន បាន​ចេញ​សម្រេច​កាលពី​ថ្ងៃទី​៥ ខែ​ធ្នូ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៣ ធ្នូ នេះ​ថា គណៈកម្មាធិការ​អន្តរ​ក្រសួង​នេះ​មាន​កាតព្វកិច្ច​ដឹកនាំ​ពង្រឹង​ការងារ​អធិការកិច្ច ហត្ថពលកម្ម​បរទេស​ក្នុង​ប្រទេស​កម្ពុជា​នៅ​តាម​សហគ្រាស គ្រឹះស្ថាន កាស៊ីណូ និង​ក្លឹប​កម្សាន្ត​នានា ដើម្បី​គាំទ្រ​ដល់​ផែនការ​ប្រតិបត្តិ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​កម្លាំង​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ ជាដើម។ គណៈកម្មាធិការ​នេះ មាន​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ...

អ្នក​ឃ្លាំមើល​ថា​ចរិត​លោក ហ៊ុន សែន ដឹកនាំ​ជាង​៤០​ឆ្នាំ​គឺ​មាន​តែ​បំបែក​បំបាក់​និង​បំផ្លាញ​ជាតិ

អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក អះអាង​ថា ប្រវត្តិ​នៃ​ការ​ដឹកនាំ​ប្រទេស​ជាង ៤០​ឆ្នាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចាប់តាំងពី​កងទ័ព​វៀតណាម​លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំ​១៩៨៥ មក គឺ​មាន​តែ​ការ​បំបែកបំបាក់ និង​បំផ្លាញ​ជាតិ​ខ្មែរ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២២ ខែ​ធ្នូ...

បុរស​ខ្លាំង​គំរាម​បិទ​ផ្សាយ​រូបថត​អ្នក​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ

បុរស​ខ្លាំង​ដែល​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន គំរាម​យក​រូបថត​អ្នក​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​រូបលោក​នៅ​សហភាព​អឺរ៉ុប​តាម​ការ​ញុះញង់​របស់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ទៅ​បិទ​ផ្សាយ​ជា​សាធារណៈ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។ លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា លោក​នឹង​បញ្ជា​ឱ្យ​មន្ត្រី​របស់​ខ្លួន​តាម​រក​ក្រុម​គ្រួសារ​អ្នក​ដែល​បាតុកម្ម​ប្រឆាំង​នឹង​រូបលោក ក្រោម​ការ​ញុះញង់​របស់​លោក សម រង្ស៊ី ដើម្បី​ឱ្យ​សាច់ញាតិ និង​ឪពុក​ម្ដាយ​អ្នក​ទាំងនោះ​ឆ្លើយ​ត្រឡប់​ទៅ​កាន់​ពួកគេ​វិញ​ថា ពួកគេ​ដែល​កំពុង​រស់នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​មាន​ការ​លំបាក និង​ទុក្ខវេទនា​ដូច​កូន​របស់​ពួកគេ​កំពុងតែ​រិះគន់​លោក​ឬ​ក៏​អត់។ លោក...

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ថា​លោក ហ៊ុន សែន បរាជ័យ​ទាំងស្រុង​ក្នុង​ការ​ដឹកនាំ​អាស៊ាន

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក រិះគន់​ថា អាស៊ាន​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ពេញ​មួយ​ឆ្នាំ​២០២២ នេះ ស្ទើរតែ​ធ្វើ​ឱ្យ​អាស៊ាន​ទាំងមូល​មាន​ការ​បែកបាក់​សាមគ្គី​អស់​ទៅ​ហើយ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ អះអាង​ថា ការ​ទៅ​ចូលរួម​កិច្ចប្រជុំ​របស់​ក្រុម​មេដឹកនាំ​អាស៊ាន​នៅ​កម្ពុជា កាលពី​ពេល​កន្លងទៅ​នេះ មិន​មែន​ដើម្បី​អបអរ​សាទរ​ដោយសារ​លោក ហ៊ុន សែន ដឹកនាំ​អាស៊ាន​នោះ​ទេ។ ប្រតិកម្ម​របស់​អ្នកវិភាគ​រូប​នេះ ធ្វើឡើង​ក្រោយ​ពេល​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា បាន​សរសើរ និង​បាន​អះអាង​អំពី​ភាព​ជោគជ័យ​របស់​លោក ហ៊ុន សែន...

ក្រុម​តស៊ូ​មតិ៖ កម្ពុជា​រង​សម្ពាធ​ពី​អឺរ៉ុប​ទើប​អនុញ្ញាត​ឱ្យ​យុវជន​ធ្វើ​បាតុកម្ម​រឿង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ជនបរទេស

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រស់នៅ​ក្រៅ​ស្រុក រិះគន់​ថា ការ​អនុញ្ញាត​ឱ្យ​យុវជន​សង្គម​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​នឹង​ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស និង​លុប​ចោល​គម្រោង​បង្កើត​ដេប៉ាតឺម៉ង់​សិក្សា​ភាសា​វៀតណាម​របស់​សាលា​រាជធានី​ភ្នំពេញ គឺ​ទំនង​ជា​លោក ហ៊ុន សែន បាន​រង​នូវ​សម្ពាធ​ធ្ងន់ធ្ងរ​ពី​សហគមន៍​អឺរ៉ុប កាលពី​ពេល​ថ្មីៗ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ ធ្នូ នេះ​ថា ការ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន-អឺរ៉ុប កាលពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន...

លោក ហ៊ុន សែន ចាប់ផ្តើម​យុទ្ធនាការ​វាយប្រហារ​លើ​អ្នកវិភាគ​ឯករាជ្យ​នៅ​ក្រៅ​ស្រុក

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្តើម​បញ្ចេញ​យុទ្ធនាការ​វាយប្រហារ​លើ​អ្នកវិភាគ​ឯករាជ្យ​នៅ​ក្រៅ​ស្រុក ដែល​តែងតែ​រិះគន់​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​លោក ដោយ​បង្កើត​បទ​ចម្រៀង​ប្រមាថ​មាក់ងាយ​ក្នុង​កម្មវិធី​សាធារណៈ។ លោក ហ៊ុន សែន បាន​បង្ហោះ​បទ​ចម្រៀង​មួយ​បទ​កាលពី​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២២ ដែល​មាន​ចំណងជើង​ថា «កុំ​ជឿ​សម្ដី​ក្រុម​អ្នក​ស៊ី​ឈ្នួល​វិភាគ​បង្អាប់​ខ្មែរ» ដោយ​ក្នុង​ខ្លឹមសារ​នៃ​បទ​ចម្រៀង​នោះ​បាន​រៀបរាប់​ថា មាន​មាត់​អាង​ថា អាចារ្យ​តែ​ថាំ វិភាគ​ច្រើន​ឆ្នាំ គុក​ចាំ​ទទួល អាង​រត់​ចោល​ស្រុក ចាក់រុក​កាច់​មួល បាន​ស៊ី​ពែ​ឈ្នួល វិភាគ​បំពាន។ ក្នុង​ខ្លឹមសារ​នៃ​បទ​ចម្រៀង​របស់​មេដឹកនាំ​ខ្មែរ​រូប​នេះ ក៏​បាន​សរសេរ​លើក​តម្កើង​នូវ​ការ​ដឹកនាំ​របស់​ខ្លួន​ផង​ដែរ​ថា ស្រុក​ខ្មែរ​ចម្រើន...

លោក ហ៊ុន សែន ហៅ​លោក គឹម សុខ ថា​ជា​ក្មេង​ពាល​កែ​មិន​ឡើង​និង​ចិញ្ចឹម​ចិត្ត​ប្រឆាំង​លោក​រហូត​មក

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅ​អ្នកវិភាគ​នយោបាយ លោក គឹម សុខ ថា​ជា​ក្មេង​ពាល​កែ​មិន​ឡើង ហើយ​ជា​អ្នក​ដែល​ចិញ្ចឹម​ចិត្ត​ប្រឆាំង​នឹង​រូបលោក​រហូត​មក។ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​អឺរ៉ុប នា​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​យក​វីដេអូ​ឃ្លីប​ដែល​លោក គឹម សុខ បាន​ឡើង​ថ្លែង​កាលពី​អំឡុង​ឆ្នាំ​២០០៨ ក្នុង​នាម​ជា​អ្នក​តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថា គណបក្ស​នេះ​មិន​ដឹកនាំ​ប្រទេស​តាម​ជំហាន​គីង្គក់​ដូច​ការ​លើកឡើង​របស់​មេដឹកនាំ​បច្ចុប្បន្ន​ឡើយ។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​អ្នកវិភាគ​រូប​នេះ​លើកឡើង​ដូច្នេះ ដោយសារ​កន្លងមក​លោក​ធ្លាប់​និយាយ​ថា...

តុលាការ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​លោក គឹម សុខ នៅ​ខែ​មករា​ឆ្នាំ​២០២៣

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​លោក គឹម សុខ អ្នកវិភាគ​នយោបាយ និង​អតីត​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៣ ខាងមុខ ខណៈ​សវនាការ​ជំនុំជម្រះ​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​មិន​មាន​វត្តមាន​ជន​ជាប់ចោទ​ឡើយ។ ការ​សម្រេច​នេះ បន្ទាប់ពី​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេក សុជាតិ បាន​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង «អំពើ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២ ដោយ​មិន​មាន​វត្តមាន​ជន​ជាប់ចោទ​ទាំង ៣​នាក់។ ជន​ជាប់ចោទ​ទាំង ៣​នាក់​ក្នុង​នោះ​មាន​លោក គឹម សុខ...

Latest news