34 C
Phnom Penh

TAG

ច្បាប់​គណបក្ស​នយោបាយ

បក្ស​ក្រៅ​រដ្ឋាភិបាល​ស្នើ គ.ជ.ប និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​និង​បក្ស​នយោបាយ

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន ៤ ស្នើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត និង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដើម្បី​ធានា​ការ​បោះឆ្នោត​ពេល​ខាង​ថ្ងៃមុខ​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ បាន​លើកឡើង​ថា ការ​ស្នើ​បែប​នេះ​ក្រោយពី​ឆ្លងកាត់​បទពិសោធន៍​ការ​បោះឆ្នោត​កន្លងមក រួម​ទាំង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នា​ពេល​ថ្មីៗ​ផង​ដែរ។ លោក​បន្ត​ថា ការ​ទាមទារ​ឱ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ដើម្បី​ធានា​ពី​ភាព​មិន​លម្អៀង​របស់​គណៈកម្មការ​ឃុំ-សង្កាត់ និង​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត រួម​ទាំង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ផង​ដែរ។ ចំពោះ​ការ​ទាមទារ​ឱ្យ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ត្រង់​មាត្រា​៧ និង​មាត្រា​៦ ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​នយោបាយ​ដែល​ជា​ក្ដី​បារម្ភ​សម្រាប់​គណបក្ស​នយោបាយ និង​ប្រជាពលរដ្ឋ​អ្នក​បោះឆ្នោត​ផង​ដែរ។ ចំណែក​អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំងកុមារ ក៏​លើកឡើង​ដែរ​ថា...

Latest news