TAG
ជំងឺកូវីដ-19
អ្នកស្លាប់ថ្មីដោយសារជំងឺ Covid-19 បានកើនឡើងដល់ ២៥នាក់នៅថ្ងៃព្រហស្បតិ៍ ទី១៤ តុលា
អ្នកស្លាប់ថ្មីដោយសារជំងឺ Covid-19 បានកើនឡើងដល់ ២៥នាក់នៅថ្ងៃព្រហស្បតិ៍ នេះ ជាតួលេខដែលបង្ហាញពីការកើនឡើងជាងសព្វមួយដងនៃអ្នកស្លាប់ប្រចាំថ្ងៃដោយសារជំងឺ Covid-19 បើទោះបីជាតួលេខអ្នកឆ្លងវីរុសនេះបានថយចុះពីជិត ១ពាន់នាក់ក្នុងមួយថ្ងៃ មកនៅជាង ២០០នាក់ក្នុងមួយថ្ងៃទៅហើយក្តី។
ក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញរបាយការណ៍នៃអ្នកឆ្លងវីរុស Covid-19 នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះថា អ្នកស្លាប់ថ្មីដោយសារជំងឺ Covid-19 មានចំនួន ២៥នាក់ និងអ្នកឆ្លងថ្មីមានចំនួន ២៦៨នាក់ ខណៈអ្នកដែលបានជាសះស្បើយថ្មីមានចំនួន...
មន្ត្រីសុខាភិបាលកម្ពុជាអះអាងថា ចិនតែងនៅជាមួយកម្ពុជារហូត ហើយក៏មិនរត់ចោលកម្ពុជាដែរ
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា បានអះអាងថា ប្រទេសចិនតែងតែនៅជាមួយកម្ពុជារហូត ហើយចិនក៏បានជួយកម្ពុជាច្រើនណាស់លើគ្រប់វិស័យ មិនមែនត្រឹមតែវ៉ាក់សាំងប្រឆាំងវីរុស Covid-19 ប៉ុណ្ណោះទេ ប៉ុន្តែក្រុមអ្នកតស៊ូមតិនៅឯនាយសមុទ្រប្រតិកម្មថា កម្ពុជាមិនគួរបង្ហាញជំហរលម្អៀងទៅចិនជ្រុលហួសហេតុក្នុងនយោបាយការទូតរបស់ខ្លួនលើឆាកអន្តរជាតិបែបនេះទេ។
រដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកស្រី យក់ សម្បត្តិ បានប្រាប់អ្នកសារព័ត៌មានក្នុងបទសម្ភាសន៍ទទួលវ៉ាក់សាំងជំនួយចិន នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នេះថា ទំនាក់ទំនងកម្ពុជា-ចិន មិនមែនជារឿងដែលពិបាកវាយតម្លៃនោះទេ ព្រោះថាប្រទេសចិនតែងជួយដល់កម្ពុជាតាំងពីកម្ពុជានៅបាតដៃទទេរហូតកម្ពុជាមានការរីកចម្រើនដូចសព្វថ្ងៃនេះ។
អ្នកស្រីអះអាងថា តាមរយៈទំនាក់ទំនងរវាងកម្ពុជា និងចិន គឺមានចំណងមិត្តភាពដែកថែបរឹងមាំមិនអាចបំបែកបានជាដាច់ខាត...
រដ្ឋាភិបាលសម្រេចផ្អាកពិធីបុណ្យអុំទូកនៅឆ្នាំនេះដើម្បីទប់ស្កាត់ការចម្លងជំងឺ Covid-19
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសនៅថ្ងៃទី១១ ខែតុលា ថា ពិធីបុណ្យអុំទូកនៅឆ្នាំ២០២១ នេះត្រូវផ្អាកជាថ្មីទៀត ដោយសារបញ្ហាជំងឺ Covid-19 បើទោះបីជាកម្ពុជាបានចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋច្រើនហើយក្ដី។
ក្នុងពិធីចូលកាន់តំណែងអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃចន្ទ ទី១១ តុលា នេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថា បញ្ហាជំងឺ Covid-19 នៅមិនទាន់ដឹងថានឹងត្រូវបិទបញ្ចប់នៅពេលណាឡើយ ដែលករណីនេះតម្រូវឱ្យពលរដ្ឋគ្រប់រូបត្រូវចេះសម្របខ្លួនរស់នៅជាមួយស្ថានភាពនេះ ដោយអនុវត្តតាមវិធានសុខាភិបាល និងការណែនាំរបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់រលកចម្លងបន្តទៀត។
តាមគម្រោង...
ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដកុមារនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខរងការចោទថាយកលុយជាសាធារណៈ
អាណាព្យាបាលមួយចំនួនបានចោទក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ថាបានឃុបឃិតគ្នាបង្កើតកម្មវិធីប្រមូលលុយពីអាណាព្យាបាលជាសាធារណៈ លើសេវាចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ដល់កុមារ ដែលប្រាសចាកពីការណែនាំរបស់ក្រសួងសុខាភិបាល។
អាណាព្យាបាលម្នាក់មានវ័យជាង ៥០ឆ្នាំ រស់នៅខណ្ឌសែនសុខ ដែលនាំកូនស្រីទៅចាក់វ៉ាក់សាំង បានប្រាប់សារព័ត៌មាន The Cambodia Daily ដឹងតាម Messenger Facebook នៅថ្ងៃចន្ទ ទី១១ ខែតុលា នេះថា រូបភាពនៃការប្រមូលលុយពីអាណាព្យាបាលកុមាររបស់ក្រុមគ្រូពេទ្យនោះ ធ្វើឡើងដោយយកប្រអប់ ឬកេសសម្រាប់ដាក់ម៉ាស់...
មន្ត្រីសុខាភិបាលព្រួយបារម្ភចំពោះការឆ្លងរីករាលដាលជំងឺ Covid-19 ធ្ងន់ធ្ងរក្រោយបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជា បង្ហាញការព្រួយបារម្ភចំពោះការឆ្លងរីករាលដាលនៃជំងឺ Covid-19 ខ្លាំងក្រោយពិធីបុណ្យភ្ជុំបិណ្ឌបិទបញ្ចប់ ដោយសារពលរដ្ឋបាននាំគ្នាជួបជុំ និងផ្តុំច្រើនកុះករ ហើយពលរដ្ឋខ្វះការប្រុងប្រយ័ត្ន។
ការព្រួយបារម្ភរបស់មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ ធ្វើឡើងបន្ទាប់ពីមានការចែករំលែករូបភាពលើបណ្ដាញសង្គមពាក់ព័ន្ធនឹងយុវជន ប្រជាពលរដ្ឋ បាននាំគ្នាដើរលេងកម្សាន្តជួបជុំប្រមូលផ្ដុំច្រើនកកកុញនៅតំបន់រមណីយដ្ឋានអន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងខេត្តកែប ជាដើម ដោយមិនបានអនុវត្តតាមវិធានសុខាភិបាល។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ បានបង្ហាញការព្រួយបារម្ភចំពោះការឆ្លងរាតត្បាតជំងឺ Covid-19...
អ្នកឃ្លាំមើលស្វាគមន៍ចំពោះវិធានការបង្ហាញប័ណ្ណវ៉ាក់សាំង ប៉ុន្តែការអនុវត្តនេះអាចនឹងប៉ះពាល់ដល់សិទ្ធិពលរដ្ឋមួយចំនួនផងដែរ
ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា ពួកគេស្វាគមន៍ចំពោះវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ Covid-19 ដោយការបង្ហាញប័ណ្ណវ៉ាក់សាំង ប៉ុន្តែការអនុវត្តសេចក្តីណែនាំនេះអាចនឹងប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋមួយចំនួនផងដែរ ត្បិតពលរដ្ឋខ្លះមានបញ្ហាសុខភាពមិនអាចចាក់វ៉ាក់សាំងបាន។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily ដូច្នេះ បន្ទាប់ពីរដ្ឋបាលក្រុងភ្នំពេញដាក់ចេញនូវវិធានការទប់ស្កាត់ការចម្លងវីរុស Covid-19 តាមទីប្រជុំជនដោយការបង្ហាញប័ណ្ណវ៉ាក់សាំងដើម្បីធានាការគ្រប់គ្រងការឆ្លងជំងឺ Covid-19 ឱ្យមានប្រសិទ្ធភាពខ្ពស់។
លោក មឿន តុលា...
មន្ត្រីបក្ស GDP ទាមទារឱ្យក្រសួងសុខាភិបាលបង្ហាញពីមូលហេតុនៃអ្នកស្លាប់ដោយសារជំងឺ Covid-19
មន្ត្រីគណបក្សក្រៅរដ្ឋាភិបាល GDP ទាមទារឱ្យក្រសួងសុខាភិបាល បង្ហាញទិន្នន័យស្រាវជ្រាវអំពីមូលហេតុនៃអ្នកដែលបានស្លាប់ដោយសារជំងឺ Covid-19 និងប្រវត្តិនៃការឆ្លងជំងឺនេះផងដែរ ដើម្បីជួយឱ្យពលរដ្ឋមានការយល់ដឹងកាន់តែទូលំទូលាយក្នុងការរៀបចំជីវិតរៀនរស់នៅជាមួយ Covid-19។
ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាននៅថ្ងៃនេះថា ដើម្បីឱ្យពលរដ្ឋអាចបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ និងចេះរស់តាមគន្លងថ្មីជាមួយជំងឺ Covid-19 លុះត្រាតែក្រសួងសុខាភិបាលត្រូវចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ តាមដានការឆ្លង និងដាក់ចេញនូវវិធានការផ្សេងៗ ការព្យាបាលអ្នកវិជ្ជមានវីរុស Covid-19 ឱ្យបានត្រឹមត្រូវ និងការវិភាគលើកត្តាអាទិភាពដែលអាចឱ្យអ្នកឆ្លងស្លាប់ដោយសារជំងឺនេះ។
លោកលើកឡើងថា ការឆ្លងវីរុស Covid-19...
នាយករដ្ឋមន្ត្រីបញ្ជាឱ្យក្រសួងសុខាភិបាលបញ្ឈប់ការប្រើឧបករណ៍តេស្ដរហ័សទូទាំងប្រទេសជាបន្ទាន់
លោក ហ៊ុន សែន បញ្ជាឱ្យក្រសួងសុខាភិបាល បញ្ឈប់ការប្រើឧបករណ៍តេស្ដរហ័សទូទាំងប្រទេសក្នុងការរុករកអ្នកមានជំងឺ Covid-19 នៅតាមភូមិបន្តទៀត ព្រោះថាការធ្វើបែបនេះគឺជាការបង្កភាពស្មុគស្មាញដល់ប្រជាពលរដ្ឋទៅវិញ ខណៈពលរដ្ឋមិនមានជំងឺនេះទាល់តែសោះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ចេញសារសំឡេងប្រវែងជាង ១០នាទីទៅក្នុងក្រុមមន្ត្រីរដ្ឋាភិបាលសំខាន់ៗតាមបណ្តារាជធានី-ខេត្តនៅថ្ងៃទី៣០ ខែកញ្ញា ថា ឧបករណ៍តេស្ដរហ័សត្រូវប្រើក្នុងទីតាំងជាក់លាក់ ដើម្បីរង់ចាំពលរដ្ឋទៅធ្វើតេស្ដដោយខ្លួនឯងវិញនៅពេលដែលពលរដ្ឋសង្ស័យថាខ្លួនគាត់ឆ្លងវីរុស Covid-19។
លោក ហ៊ុន សែន អះអាងថា បើទោះបីជាត្រូវផ្អាកការបិទខ្ទប់ដើម្បីការរុករកអ្នកឆ្លងវីរុស Covid-19 នៅតាមទីតាំងដែលសង្ស័យក៏ដោយ ក៏ត្រូវនាំគ្នាអនុវត្តវិធានការសុខាភិបាលជាប់ជានិច្ចដដែល ដើម្បីធានានូវសុវត្ថិភាពសុខភាពពេញលេញនៅពេលដែលរដ្ឋាភិបាលបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញនៅពេលខាងមុខ...
អ្នកឃ្លាំមើល៖ អាជ្ញាធរត្រូវតែស៊ើបអង្កេតលើភាពមិនប្រក្រតីនៅមជ្ឈមណ្ឌលព្យាបាលជំងឺ Covid-19 អូឡាំពិក
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា លើកឡើងថា ភាពមិនប្រក្រតីនៅមជ្ឈមណ្ឌលព្យាបាលជំងឺ Covid-19 អូឡាំពិក ត្រូវបានពលរដ្ឋរិះគន់ជាបន្តបន្ទាប់កន្លងមក ប៉ុន្តែដើម្បីឱ្យជាក់ច្បាស់ និងចៀសវាងការចោទប្រកាន់ និងការប្រកែកដោះសា ដូច្នេះអាជ្ញាធរត្រូវតែបើកការស៊ើបអង្កេតឱ្យបានច្បាស់លាស់លើករណីនេះ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ កញ្ញា ថា ការស៊ើបអង្កេតលើភាពមិនប្រក្រតីនេះ គឺដើម្បីរក្សាកិត្តិយសរបស់អាជ្ញាធរ និងដើម្បីឱ្យដឹងច្បាស់ថា...
នាយករដ្ឋមន្ត្រីជំរុញក្រសួងសុខាភិបាលពិចារណាបិទឬត្រូវបន្តពិធីបុណ្យកាន់បិណ្ឌ
ប្រមុខរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យក្រសួងសុខាភិបាល ពិចារណាបិទ ឬត្រូវបន្តការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ