29 C
Phnom Penh

TAG

តួកគី

សភា​តួកគី សម្រេច​ជា​ផ្លូវការ​ក្នុង​ការ​បើក​កិច្ចប្រជុំ​ពិភាក្សា​ការ​ចូល​ជា​សមាជិកភាព​របស់​ស៊ុយអែត​ក្នុង​អង្គការ​ណាតូ

នៅ​ទីបំផុត សភា​នៃ​ប្រទេស​តួកគី ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ជជែក​ដេញដោល​គ្នា​ទៅ​លើ​ការ​អនុញ្ញាត​ឱ្យ​ប្រទេស​ស៊ុយអែត ចូល​ជា​សមាជិកភាព​របស់​អង្គការ​ណាតូ ក្រោយពី​បាន​ជាប់​គាំង​ក្នុង​ការ​ពិភាក្សា និង​សម្រេច​ចិត្ត​អស់​រយៈពេល​ដ៏​យូរ។ ទីភ្នាក់ងារ​បារាំង AFP បាន​ធ្វើការ​ចុះផ្សាយ​ថា ការ​បោះឆ្នោត​អាច​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ។ គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​សភា​បាន​អនុម័ត​នូវ​ពិធីសារ​ស្ដីពី​ការ​ចូល​ជា​សមាជិក NATO របស់​ប្រទេស​ស៊ុយអែត ក្នុង​ខែ​ធ្នូ ឆ្នាំ​២០២៣ រួច​ទៅ​ហើយ ក៏ប៉ុន្ដែ​ករណី​នេះ​បាន​ប្រឈម​ដល់​ទៅ​រយៈពេល ១៩​ខែ​នៃ​ការ​ដែល​មិន​អាច​សម្រេច​ចិត្ត​បាន ដោយសារតែ​ការ​ជំទាស់​របស់​ប្រទេស​តួកគី។ ក្នុង​ខណៈ​ដែល​ទំនាក់ទំនង​រវាង​តួកគី និង​ស៊ុយអែត មាន​ភាព​តានតឹង​ជា​ខ្លាំង​រហូត​ដល់​ថ្នាក់​សម្ព័ន្ធមិត្ត​ណាតូ​ដទៃ​ទៀត​ត្រូវ​ធ្វើការ​សម្របសម្រួល​ឱ្យ​ប្រទេស​តួកគី បន្ទន់​ឥរិយាបថ និង​មាន​ការ​គិត​វិជ្ជមាន​សម្រាប់​ការ​ចូល​ជា​សមាជិក​របស់​ស៊ុយអែត...

ណាតូ​ប្រាប់​តួកគី​ឱ្យ​ទម្លាក់​ឧបសគ្គ​ដែល​រារាំង​ហ្វាំងឡង់​និង​ស៊ុយអែត​ក្លាយ​ជា​សមាជិក​ណាតូ

ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត បាន​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​អង្គការ​ណាតូ (NATO) តាំងពី​ខែ​កក្កដា ហើយ​ភ្លាមៗ​នោះ​នាំ​ឲ្យ​មេដឹកនាំ​កំពូលៗ​របស់​ណាតូ មាន​ដូចជា​សហរដ្ឋ​អាមេរិក អង់គ្លេស អាល្លឺម៉ង់ បារាំង កាណាដា ហុឡង់ដ៍ អ៊ីតាលី អេស្ប៉ាញ បែលហ្សិក ប្រកាស​ស្វាគមន៍​ទទួល​យក​ប្រទេស​ពីរ​នេះ​ជា​សមាជិក​ណាតូ។ មក​ដល់​ពេលនេះ សមាជិក​សភា​នៃ​ប្រទេស​ចំនួន​២៨ បាន​ផ្ដល់​សច្ចាប័ន​រួច​ហើយ​ដើម្បី​ឱ្យ​ណាតូ ទទួល​យក​ហ្វាំងឡង់ និង​ស៊ុយអែត ជា​សមាជិក​របស់​ខ្លួន។ ប្រទេស​ពីរ​ក្នុង​ចំណោម ៣០​ប្រទេស​នេះ​ដែល​សភា​របស់​ពួកគេ​មិន​ព្រម​អនុម័ត​នោះ គឺ​ប្រទេស​តួកគី...

Latest news