TAG
តួកមែនីស្ថាន
ប្រទេសផ្ដាច់ការតួកមែនីស្ថាន ជំពាក់ចិន៨១០០លានដុល្លារសម្រេចសងចិនវិញគ្មានសល់ក្នុងរយៈពេល១២ឆ្នាំ
មេដឹកនាំផ្ដាច់ការនៃប្រទេសតួកមែនីស្ថាន ប្រកាសថា បំណុលរបស់ប្រទេសលោកជំពាក់ចិន ពាន់លានដុល្លារក្នុងគម្រោងឧស្ម័ន និងហ្គាស៍ ត្រូវបានសងអស់ហើយ។
ទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយកាលពីថ្ងៃទី១៣ ខែមិថុនា ថាចិនបានវិនិយោគទឹកប្រាក់ពាន់លានដុល្លារក្នុងឧស្សាហកម្មឧស្ម័នរបស់តួកមែនីស្ថាន ដែលជាប្រទេសនាំចេញឧស្ម័នមួយដ៏ធំ។
គម្រោងដ៏សំខាន់របស់ប្រទេសនេះ គឺបំពង់បង្ហូរប្រេងផ្ដើមពីភាគខាងកើតនៃតួកមែនីស្ថាន ហើយឈានដល់ប្រទេសចិន តាមរយៈគម្រោងអភិវឌ្ឍឆ្លងកាត់នៃប្រទេសពីរទៀត គឺ Uzbekistan និង Kazakhstan ដែលនេះគឺផ្លូវបង្ហូរឧស្ម័នធំទីពីរនៅក្នុងពិភពលោក។
ប្រធានាធិបតីតួកមែនីស្ថាន លោក Gurbanguly Berdy-mu-khamedov បានប្រកាសដោយស្រង់មកផ្សាយដោយសារព័ត៌មានក្នុងស្រុកប្រទេសនោះថា ប្រទេសរបស់លោកសងប្រាក់ចិនអស់ហើយនៃគម្រោងដំណាក់កាលអភិវឌ្ឍន៍ដំបូងបង្អស់នៃឧស្ម័ន...