41.3 C
Phnom Penh

TAG

បង់ក្លាដេស

បង់ក្លាដេស ជា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​នៅ​អាស៊ី​ខាងត្បូង​ចាប់ផ្ដើម​ធ្លាក់​ចូល​ក្នុង​ប្រព័ន្ធ​ផ្ដាច់ការ

បន្ទាប់ពី​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​សភា​ជា​ផ្លូវការ ដែល​ថា​គណបក្ស​សម្ព័ន្ធ Awami League បាន​ឈ្នះ​ឆ្នោត​ដល់​ទៅ ២២២​អាសនៈ​នៃ​អាសនៈ​សរុប ៣០០ អ្នកស្រី Sheikh Hasina ដែល​ឡើង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​បាន​មួយ​អាណត្តិ​ទៀត អ្នកស្រី​បាន​ស្នើ​ឱ្យ​អ្នក​ការទូត​បរទេស​មក​ឈរ​តម្រៀប​ជួរ​គ្នា​រង់ចាំ​ជម្រាបសួរ និង​ថ្លែង​អំណរគុណ​ចំពោះ​ប្រទេស​របស់​អ្នក​ការទូត​ទាំងនោះ ដែល​បន្ត​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​របស់​អ្នកស្រី។ ជ័យជម្នះ​របស់​គណបក្ស​សម្ព័ន្ធ Awami League ដែល​ឈ្នះ​អាសនៈ​ភ្លូក​ទឹក​ភ្លូក​ដី​ក្នុង​អាណត្តិ​ថ្មី​នេះ មិន​មាន​បក្ស​ប្រឆាំង​ដ៏​ធំ​បំផុត គឺ​គណបក្ស​ជាតិ​និយម​បង់ក្លាដេស BNP ចូលរួម​បោះឆ្នោត​នោះ​ទេ ព្រោះតែ​មេដឹកនាំ​បក្ស​នេះ​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ និង​មេដឹកនាំ​ជាច្រើន​ទៀត​រត់​ចេញពី​ប្រទេស។ បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera...

ប្រជាជន​បង់ក្លាដេស​ធ្វើ​ពហិការ​មិន​ទៅ​បោះឆ្នោត​ជាង ៦០% ដែល​បង្ហាញ​ពី​តម្លៃ​អ្នក​ឈ្នះ​ឆ្នោត​តិច​បំផុត

កាលពី​ថ្ងៃ​អាទិត្យ ទី​៧ ខែ​មករា ប្រទេស​បង់ក្លាដេស បាន​រៀបចំ​ឱ្យ​មាន​ការ​បោះឆ្នោត​សភា និង​តំណែង​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ដំណើរការ​បោះឆ្នោត​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ មិន​បាន​ឈរ​លើ​គោលការណ៍​សេរីភាព​ដូច​ការ​បោះឆ្នោត​នៅ​អាណត្តិ​មុនៗ​ទេ ព្រោះ​បក្ស​ប្រឆាំង​ធំៗ​បាន​សម្រេច​ធ្វើ​ពហិការ​បោះឆ្នោត ដែល​ធ្វើ​ឱ្យ​អ្នក​ចេញ​ទៅ​បោះឆ្នោត​មាន​កម្រិត​ទាប​ជា​ខ្លាំង ជា​ប្រការ​មួយ​ប៉ះពាល់​ខ្លាំង​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Asia Pacific ឱ្យ​ដឹង​ថា ប្រជាជន​ចេញ​ទៅ​បោះឆ្នោត​មាន​អត្រា​ក្រោម ៤០% នៃ​ចំនួន​ប្រជាជន ១២០​លាន​នាក់​ដែល​មាន​សិទ្ធិ​បោះឆ្នោត។ នេះ​ជា​រឿង​អាស្រូវ​ប្រវត្តិសាស្ត្រ​នៃ​ប្រវត្តិ​ការ​បោះឆ្នោត​របស់​ប្រទេស​ឥស្លាម​មួយ​នេះ។ អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​មាន​ការ​ភ្ញាក់ផ្អើល​ខ្លាំង ដែល​អ្នក​ចេញ​ទៅ​បោះឆ្នោត​មាន​អត្រា​ដ៏​ទាប​នេះ ដែល​នាំ​ឱ្យ​សង្គម​បង់ក្លាដេស អាច​ធ្លាក់​ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ។ យ៉ាងណា ស្ថាប័ន​បោះឆ្នោត​ដែល​កំពុង​រួមរឹត​ក្រោម​សម្ពាធ​ពី​អ្នក​មិន​ចេញ​ទៅ​បោះឆ្នោត​ជាង...

មេ​បក្ស​ប្រឆាំង​ទើប​ចេញពី​គុក​ដឹកនាំ​បាតុករ​អង្រួន​ប្រទេស​បង់ក្លាដេស​ទាមទារ​នាយករដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង

បាតុកម្ម​រយៈពេល​ពីរ​ថ្ងៃ​មក​នេះ បាន​និង​តែ​កំពុង​អង្រួន​រដ្ឋធានី​ដាកា នៃ​ប្រទេស​បង់ក្លាដេស ហើយ​មហា​បាតុកម្ម​នេះ​ដឹកនាំ​ដោយ​មេ​បក្ស​ប្រឆាំង លោក Mirza Abbas ដែល​ទើប​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​កាលពី​ថ្ងៃ​ចន្ទ​ក្នុង​សប្ដាហ៍​នេះ។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera បាតុករ​យ៉ាងតិច​ប្រាំ​ម៉ឺន​នាក់​បាន​ចុះ​ដើរ​តាម​ផ្លូវ​នានា​នៅ​រដ្ឋធានី​ដាកា និង​ទីក្រុង​ជាច្រើន​ទៀត ដោយ​ពួកគេ​បាន​ស្រែក​ទាមទារ​ឱ្យ​អ្នកស្រី​នាយករដ្ឋមន្ត្រី Sheikh Hasina លាលែង​ពី​តំណែង។ បាតុករ​ស្រែក​ថា ការ​ដឹកនាំ​របស់​អ្នកស្រី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​បង់ក្លាដេស ទៅ​រក​ការ​រំលំ និង​ការ​រីក​រាលដាល​នៃ​អំពើពុករលួយ​ដូច​ដំបៅ​មហារីក។ ប្រឈម​នឹង​ការ​ឡើង​ថ្លៃ​នៃ​ទំនិញ​គួបផ្សំ​នឹង​អំពើពុករលួយ បាតុករ​បាន​បញ្ចេញ​កំហឹង និង​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ចុះចេញ​ពី​តំណែង រួច​រៀបចំ​ការ​បោះឆ្នោត​សភា​ឡើងវិញ។ ការ​ធ្វើ​បាតុកម្ម​នេះ ផ្ដួចផ្ដើម​ឡើង​ដោយ​គណបក្ស​ជាតិ​និយម​បង់ក្លាដេស...

Latest news