TAG
បណ្ឌិត កែម ឡី
សមាគមខ្មែរនៅអាមេរិកអំពាវនាវឱ្យពលរដ្ឋរួមគ្នាផ្លាស់ប្ដូររបបដឹកនាំគ្រួសារត្រកូលហ៊ុនចេញពីកម្ពុជា
សមាគមសំឡេងប្រជាធិបតេយ្យខ្មែរ (KVD) ដែលមានមូលដ្ឋានក្នុងទីក្រុង Tacoma នៃរដ្ឋវ៉ាស៊ីនតុន សហរដ្ឋអាមេរិក អំពាវនាវក្នុងពិធីប្រារព្ធខួប ៧ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី ដើម្បីឱ្យអ្នកប្រជាធិបតេយ្យ អ្នកស្រឡាញ់យុត្តិធម៌ និងអ្នកនយោបាយគ្រប់និន្នាការ រួមគ្នាផ្លាស់ប្ដូររបបដឹកនាំតាមបែបគ្រួសារនិយមរបស់លោក ហ៊ុន សែន សព្វថ្ងៃនេះចេញ។
សមាគមសំឡេងប្រជាធិបតេយ្យខ្មែរ (KVD) បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃបុណ្យខួប ៧ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា...
IDEA TALK៖ លទ្ធផលនៃការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរក្នុងទីក្រុងឡូវែល ក្នុងការទាមទាររកយុត្តិធម៌សម្រាប់បណ្ឌិត កែម ឡី
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ស្តីអំពី៖ «លទ្ធផលនៃការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរក្នុងទីក្រុងឡូវែល ក្នុងការទាមទាររកយុត្តិធម៌សម្រាប់បណ្ឌិត កែម ឡី»។
ឈាមដែលហូរចេញពីខ្លួនបណ្ឌិត កែម ឡី គឺជាឈាមតំណាងឱ្យយុត្តិធម៌សង្គម
ក្រុមយុវជនបរិស្ថាន និងតំណាងអង្គការក្រៅរដ្ឋាភិបាល លើកឡើងថា ឈាមក្រហមឆ្អិនឆ្អៅដែលបានហូរចេញពីខ្លួនបណ្ឌិត កែម ឡី គឺជាឈាមនៃការពិត តំណាងឲ្យយុត្តិធម៌សង្គម និងបានដាស់ស្មារតីយុវជនឱ្យចេះស្រឡាញ់ជាតិ បើទោះបីជារូបលោកបានឃ្លាតឆ្ងាយពីជនរួមជាតិខ្មែរទៅហើយក្តី។
ក្រុមយុវជនបរិស្ថាន រួមជាមួយអង្គការសង្គមស៊ីវិល បានប្រារព្ធពិធីរំលឹកខួប ៧ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅស្តុបស្តារម៉ាត កាល់តិច ក្រោមប្រធានបទ «ឈាមនៃការពិត» ដោយអាននូវលិខិតចំហរបស់ពួកគេជាសាធារណៈនៅថ្ងៃទី១០ កក្កដា...
អ្នកឃ្លាំមើល៖ លោក ហ៊ុន សែន មិនរកយុត្តិធម៌ជូនសពបណ្ឌិត កែម ឡី ប៉ុន្តែដើរបំភ្លៃទម្លាក់កំហុសលើអ្នកដទៃ
អ្នកឃ្លាំមើលសង្គមរិះគន់ថា លោក ហ៊ុន សែន មិនត្រឹមតែមិនអាចរកយុត្តិធម៌ជូនសពលោកបណ្ឌិត កែម ឡី បានទេ តែបែរជាប្រឹងដើរបំភ្លៃទម្លាក់កំហុសលើអ្នកដទៃ ជាពិសេសបក្សប្រឆាំង បើទោះបីរឿងនេះលោក ហ៊ុន សែន ជាអ្នកទទួលខុសត្រូវធំជាងគេក៏ដោយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីបុរសខ្លាំងក្រាញអំណាចតពូជនៅកម្ពុជា លោក ហ៊ុន សែន បានចោទប្រកាន់ទៅសកម្មជនសង្គម និងបក្សប្រឆាំងថាជាអ្នកកេងចំណេញពីការស្លាប់របស់លោកបណ្ឌិត កែម ឡី។
ក្រៅពីចោទប្រកាន់ហើយ លោក ហ៊ុន...
លោក ហ៊ុន សែន ហៅរដ្ឋមន្ត្រីរបស់ខ្លួនជាង ២០ក្រសួងថាជាមន្ត្រីខ្ជិល
មេដឹកនាំខ្មែរដែលក្តោបក្តាប់អំណាចផ្ដាច់មុខនៅកម្ពុជា លោក ហ៊ុន សែន ព្រមានថានឹងទម្លាយលិខិតរបស់រដ្ឋមន្ត្រីជាង ២០ក្រសួងនៅតាមបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ប្រសិនបើពួកគេនៅតែបន្តធ្វើឲ្យមានកំហុសឆ្គង ឬខុសអក្ខរាវិរុទ្ធទៀតនោះ។
បុរសខ្លាំងកម្ពុជាដែលដឹកនាំរដ្ឋាភិបាលដោយឯកបក្ស លោក ហ៊ុន សែន លើកឡើងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នេះថា កន្លងមកមានតែក្រសួង៤ ទេ ដែលធ្វើការងារបានល្អ គឺក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងវប្បធម៌...
ភរិយាបណ្ឌិត កែម ឡី ថាបុគ្គលម្នាក់ៗមានសិទ្ធិក្នុងការសម្រេចចិត្តរៀងៗខ្លួនក្នុងការជ្រើសផ្លូវដើរ
ភរិយាបណ្ឌិត កែម ឡី និងក្រុមអ្នកឃ្លាំមើលសង្គមនៅក្រៅស្រុក លើកឡើងថា បុគ្គលម្នាក់ៗមានសិទ្ធិក្នុងការសម្រេចចិត្តរៀងៗខ្លួនក្នុងការជ្រើសរើសផ្លូវដើររបស់គេ គ្មាននរណាម្នាក់មានសិទ្ធិទៅហាមឃាត់អ្នកដទៃឡើយ។
ភរិយាបណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា ប្រតិកម្មថា បណ្ឌិត កែម ឡី បានលាចាកលោកនេះទៅជិត ៧ឆ្នាំហើយ ហេតុអ្វីមានមនុស្សខ្លះយកគាត់មកពាក់ព័ន្ធក្នុងការសម្រេចចិត្តរបស់អ្នកដទៃទៀត ព្រោះថាមនុស្សម្នាក់ៗមានសិទ្ធិជ្រើសរើសផ្លូវដើររបស់គេ គ្មាននរណាម្នាក់មានសិទ្ធិទៅហាមឃាត់អ្នកដទៃឡើយ។
អ្នកស្រី ប៊ូ រចនា លើកឡើងថា...
ប្អូនប្រុសបណ្ឌិត កែម ឡី និងមនុស្ស១១នាក់ទៀតត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល
ព្រះមហាក្សត្រតែងតាំងលោក កែម រិទ្ធសិត ដែលត្រូវជាប្អូនលោក កែម ឡី និងអតីតប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ លោក ជីវ កត្តា ព្រមទាំងមន្ត្រីចំនួន ១០នាក់ផ្សេងទៀតជាទីប្រឹក្សារាជរដ្ឋាភិបាលដែលមានឋានៈស្មើនឹងរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការតាមសំណើរបស់លោក ហ៊ុន សែន បន្ទាប់ពីបានចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា។
យោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចំនួនពីរដាច់ដោយឡែកពីគ្នា ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២...
កាសែតអូស្ត្រាលី៖ ឧកញ៉ា ហ៊ុន តូ ត្រូវបានសង្ស័យថាជាប់ពាក់ព័ន្ធការគំរាមសម្លាប់ភរិយាបណ្ឌិត កែម ឡី
សារព័ត៌មាន The Australian កាលពីដើមសប្តាហ៍នេះ បានចុះផ្សាយថា ក្មួយប្រុសរបស់លោក ហ៊ុន សែន គឺឧកញ៉ា ហ៊ុន តូ ដែលមានទ្រព្យដ៏មហាសាលក្នុងទីក្រុង Melboume ហើយត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធក្នុងរឿងគ្រឿងញៀន និងក្រុមលាងលុយក្នុងប្រទេសអូស្ត្រាលី សង្ស័យថាជាប់ពាក់ព័ន្ធនឹងការគំរាមសម្លាប់លោកស្រី ប៊ូ រចនា ភរិយារបស់បណ្ឌិត កែម ឡី។
នៅក្នុងបទសម្ភាសន៍ឆ្នាំ២០១៨ ជាមួយ ABC ឧកញ៉ា...
តើក្រុម ឬបក្ស ឬរដ្ឋាភិបាលណានៅកម្ពុជាដែលទទួលបានប្រយោជន៍ពីការប្រហារជីវិតបណ្ឌិត កែម ឡី?
ចម្លើយចំពោះសំណួរថា តើនរណាជាអ្នកសម្លាប់បណ្ឌិត កែម ឡី នៅតែគ្មានពន្លឺ និងនៅតែជាចម្ងល់សម្រាប់មហាជនទូទៅអស់រយៈពេល ៦ឆ្នាំមកហើយ។
ប្រសិនសំណួរនេះនៅតែគ្មានចម្លើយ តើភស្តុតាងអ្វីខ្លះដែលមហាជនអាចធ្វើការវិនិច្ឆ័យ និងធ្វើការវិភាគថា នរណាជាអ្នកនៅពីក្រោយអំពីឃាតកម្មដ៏ល្បីល្បាញមួយនេះ?
មនុស្សជាច្រើនបានដាក់ការសង្ស័យលើក្រុមអ្នកមានអំណាចនៅកម្ពុជា ថាមានជាប់ពាក់ព័ន្ធអំពើឃាតកម្មលើបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ឃាតកម្មខ្នាតធំដ៏កក្រើកមួយនេះ ត្រូវបានក្រុមសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ស្ថានទូត ឬរដ្ឋាភិបាលបរទេសមួយចំនួនចាត់ទុកថាជាអំពើហិង្សានយោបាយ ឬជាឃាតកម្មក្នុងហេតុផលនយោបាយ។
លោក តាំង សារ៉ាដា...
IDEA TALK៖ ការវាយតម្លៃអំពីខួប ៦ឆ្នាំនៃមរណភាពរបស់បណ្ឌិត កែម ឡី
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្តីអំពី៖ «ការវាយតម្លៃអំពីខួប ៦ឆ្នាំនៃមរណភាពរបស់បណ្ឌិត កែម ឡី»។