28 C
Phnom Penh

TAG

បរិស្ថាន

រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់​វិធានការ​ចំពោះ​ពលរដ្ឋ​ដែល​មិន​អនុវត្ត​ការ​គ្រប់គ្រង​សំណល់​រឹង​ឱ្យ​បាន​ត្រឹមត្រូវ

រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមាន​នឹង​ចាត់​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម ស្ថាប័ន​រដ្ឋ និង​ឯកជន រោងចក្រ សហគ្រាស និង​ពលរដ្ឋ​មួយ​ចំនួន​ដែល​មិន​បាន​អនុវត្ត​ការ​គ្រប់គ្រង​សំណល់​រឹង​តាម​សេចក្តី​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។ យោង​តាម​សេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៤ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ពិនិត្យ​ឃើញ​ថា ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម ស្ថាប័ន​រដ្ឋ និង​ឯកជន រោងចក្រ សហគ្រាស និង​ប្រជាពលរដ្ឋ​មួយ​ចំនួន មិន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​សេចក្តី​ណែនាំ​ស្ដីពី​ការ​គ្រប់គ្រង​សំរាម​សំណល់​រឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នោះ​ទេ។ ប្រភព​ដដែល​បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើត​សហគ្រាស​គ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន រាជធានី​ភ្នំពេញ (ENTERPRISE...

USAID បើក​គម្រោង​អភិរក្ស​ថ្មី​ចំណាយ​២៤​លាន​ដុល្លារ​ដើម្បី​គាំទ្រ​ការ​អភិរក្ស​ជីវចម្រុះ ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​សំខាន់ៗ​នៅ​កម្ពុជា

ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) ប្រកាស​បើក​គម្រោង​ថ្មី​មួយ​ឈ្មោះ​ថា «USAID អភិរក្ស» មាន​រយៈពេល ៥​ឆ្នាំ និង​មាន​ទឹកប្រាក់ ២៤​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ការ​អភិរក្ស​ជីវចម្រុះ ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​សំខាន់ៗ និង​លើក​កម្ពស់​ជីវភាព​របស់​សហគមន៍​នៅ​ជុំវិញ​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ USAID Cambodia គម្រោង «USAID អភិរក្ស» នឹង​ពង្រីក​ការ​គាំទ្រ​របស់​ខ្លួន​ទៅ​ដល់​សហគមន៍​ដែល​រស់នៅ​ក្នុង និង​ជុំវិញ​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង...

យុវជន​ចលនា​មាតា​ធម្មជាតិ​ហួសចិត្ត​ដែល​តុលាការ​បដិសេធ​មិន​ឱ្យ​ចេញ​ទៅ​ទទួល​ពានរង្វាន់​ការពារ​បរិស្ថាន​នៅ​ស៊ុយអែត

សកម្មជន​ចលនា​មាតា​ធម្មជាតិ ហួសចិត្ត​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​ពួកគេ​ចេញ​ទៅ​ទទួល​ពានរង្វាន់ Right Livelihood 2023 នៅ​ប្រទេស​ស៊ុយអែត នៅ​ចុង​ខែ​វិច្ឆិកា នេះ ដោយ​បញ្ជាក់​ថា​គ្មាន​ភាព​ចាំបាច់ បើ​ទោះជា​ពានរង្វាន់​នេះ​នឹង​លើក​មុខមាត់​ប្រទេស​កម្ពុជា​ក៏ដោយ។ សកម្មជន​ចលនា​មាតា​ធម្មជាតិ​លោក ថុន រដ្ឋា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២ ខែ​តុលា ថា ការ​បដិសេធ​មិន​ឲ្យ​សកម្មជន​មាតា​ធម្មជាតិ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ទទួល​ពានរង្វាន់ Right...

លោក អ៊ុំ សំអាន រិះគន់​រដ្ឋាភិបាល​បញ្ចុះ​ពន្ធ​នាំចេញ​ថ្ម​ភ្នំ​ថា​ជា​ការ​លើក​ទឹកចិត្ត​ឱ្យ​ឈ្មួញ​បំផ្លាញ​ភ្នំ​និង​ធនធាន​ធម្មជាតិ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន អះអាង​ថា​ការ​បញ្ចុះ​ពន្ធ​នាំចេញ​ថ្ម​ភ្នំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ជា​ការ​លើក​ទឹកចិត្ត​ឲ្យ​ក្រុម​ឈ្មួញ​បំផ្លាញ​ភ្នំ និង​ធនធាន​ធម្មជាតិ រួម​ទាំង​បរិស្ថាន។ កាលពី​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣ រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កែ​សម្រួល​អត្រា​អាករ​នាំចេញ​លើ​មុខទំនិញ​ថ្ម​ធម្មជាតិ តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ អនុក្រឹត្យ​ដដែល​នោះ​បាន​បញ្ចុះ​អត្រា​អាករ​នាំចេញ​លើ​មុខទំនិញ​នាំចេញ​មួយ​ចំនួន ក្នុង​នោះ​សម្រាប់​មុខទំនិញ​ថ្ម​ធម្មជាតិ​មិន​ទាន់​កែច្នៃ មាន​ចំនួន ៨​បន្ទាត់​ពន្ធ​នៃ​តារាង​ពន្ធគយ​ពី ៣០% មក ១០%...

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទទួល​បាន​ពានរង្វាន់​សកល​ដោយសារ​ការពារ​ធនធាន​ធម្មជាតិ

សកម្មជន​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​អង្គការ​អន្តរជាតិ Right Livelihood ផ្តល់​ពានរង្វាន់​សកល (Right Livelihood Award) ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​ពានរង្វាន់​ណូបែល​សន្តិភាព​ដែរ (Nobel Peace Prize) ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​យុវជន​ទាំងនេះ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​កម្ពុជា​អស់​រយៈពេល​ប្រមាណ​ជា ១​ទសវត្ស​កន្លងមក​នេះ។ ចលនា​មាតា​ធម្មជាតិ ចេញ​វីដេអូ​ប្រវែង​ជាង ៣​នាទី​នៅ​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ ដែល​មាន​ការ​លើកឡើង​ពី​យុវជន​ចលនា​មាតា​ធម្មជាតិ អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​នា​ពេល​កន្លងមក បើ​ទោះបីជា​ត្រូវ​ជាប់​ពន្ធនាគារ ឬ​រង​នូវ​ការ​គំរាមកំហែង និង​រង​នូវ​អំពើ​ហិង្សា​នានា​ក្នុង​រយៈពេល​កន្លងមក...

អាជ្ញាធរ​បដិសេធ​ទទួល​ញត្តិ​សកម្មជន​បរិស្ថាន​ករណី​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង​សៀមរាប

អាជ្ញាធរ​ខេត្ត​សៀមរាប បដិសេធ​មិន​ទទួល​ញត្តិ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​ស្នើសុំ​ឲ្យ​បង្ហាញ​ព័ត៌មាន​ជុំវិញ​លទ្ធផល​នៃ​ការ​ចុះ​ស្រាវជ្រាវ​ករណី​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង​សៀមរាប រួម​ជាមួយ​ស្ថានីយ​ចម្រោះ​ទឹក​ស្អាត​នៅ​ក្នុង​ទីក្រុង​សៀមរាប។ សកម្មជន​បរិស្ថាន លោក ថុន រដ្ឋា នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ បាន​យក​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​របស់​យុវជន​ចំនួន ៤៦​នាក់ ទៅ​ដាក់​នៅ​សាលាខេត្ត​សៀមរាប ដើម្បី​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​បង្ហាញ​ព័ត៌មាន​ជុំវិញ​លទ្ធផល​នៃ​ការ​ចុះ​ស្រាវជ្រាវ​អំពី​ករណី​នៃ​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង​សៀមរាប ប៉ុន្តែ​ញត្តិ​នេះ​ត្រូវ​បាន​បដិសេធ ហើយ​អាជ្ញាធរ​ជំរុញ​ឱ្យ​ពួកគេ​ទាក់ទង​ទៅ​ខាង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ឈ្វេងយល់​ពី​បញ្ហា​នេះ​បន្ថែម​ទៀត។ លោក ថុន រដ្ឋា លើកឡើង​ថា ការ​ដាក់​ញត្តិ​នេះ គឺ​ក្នុង​បំណង​ដើម្បី​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​ខ្លួន ចំពោះ​ការ​ទប់ស្កាត់​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​ស្ទឹង​សៀមរាប...

បក្ស​ក្រៅ​រដ្ឋាភិបាល​ចាប់ផ្តើម​ស្ទង់​មតិ​អំពី​ការ​អភិវឌ្ឍ​ដោយ​ការ​លុប​បឹង​និង​ការ​រក្សា​បឹង​សម្រាប់​ទេសចរណ៍​និង​រំដោះ​ទឹក

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល អះអាង​ថា បឹង​ធម្មជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​ចាក់​ដី​លុប​អស់​ខ្លះ​ហើយ​ដើម្បី​អភិវឌ្ឍ​ពង្រីក​ទីក្រុង ប៉ុន្តែ​នៅ​ពេលនេះ រដ្ឋាភិបាល​មិន​គួរ​លុប​បឹង​ធម្មជាតិ​ដែល​នៅ​សេសសល់​បន្ត​ទៀត​នោះ​ទេ ខណៈ​លោក ហ៊ុន សែន តែង​ប្រតិកម្ម​ថា កាល​ពី​មុន​គេ​លុប​បឹង​ធម្មជាតិ​ទាំងនោះ​បាន ហេតុ​អ្វី​ពេលនេះ​លោក​លុប​បឹង​ទាំងនោះ​មិន​បាន​ទៅវិញ? ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា នេះ​ថា ការ​រក្សា​ទុក​បឹង​ធម្មជាតិ​ឱ្យ​បាន​ច្រើន...

ក្រសួង​បរិស្ថាន៖ កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​ដើម្បី​ការ​អភិវឌ្ឍ

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អះអាង​ថា កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ ដើម្បី​ការ​អភិវឌ្ឍ​ដោយ​ការ​លើក​កម្ពស់​ស្ថានភាព​របស់​បុគ្គល និង​ក្រុម​នានា​ឱ្យ​មាន​ការ​ចូលរួម និង​ទទួល​ផល​ពី​សកម្មភាព​នានា​របស់​សង្គម​ដោយ​មិន​រើសអើង។ ប៉ុន្តែ​មហាជន​នៅតែ​មាន​ចម្ងល់​ថា ហេតុ​អ្វី​កម្ពុជា​នៅតែ​មិនព្រម​ចូលរួម​ចុះហត្ថលេខា​ស្ដីពី​ការ​រួម​គ្នា​បញ្ឈប់​ការ​បាត់បង់​ព្រៃឈើ​លើ​សេចក្តី​ប្រកាស​ទីក្រុង Glasgow នៅ​ពេលនេះ? រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ អះអាង​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា នេះ​ថា ក្នុង​នាម​កម្ពុជា​ជា​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិចតួច តែ​កម្ពុជា​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​ការ​បម្រែបម្រួល​អាកាសធាតុ តាមរយៈ​ដាក់​ឱ្យ​ដំណើរការ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​មាន​ទំហំ​ជាង ៤០០​មេហ្គាវ៉ាត់​ដែល​តំណាង​ឱ្យ ១៥% នៃ​ប្រភព​ថាមពល​របស់​ខ្លួន។ លោក​អះអាង​ថា ក្រៅពី​ចាប់ផ្តើម​ដំណើរការ​ថាមពល​ព្រះអាទិត្យ កម្ពុជា​នឹង​មិន​បង្កើត​រោងចក្រ​ថាមពល​ធ្យូងថ្ម​ថ្មី​បន្ថែម​ទៀត​នោះ​ទេ។...

លោក ហ៊ុន សែន៖ បញ្ហា​ថាមពល អាកាសធាតុ​និង​បរិស្ថាន​ជា​គោល​នយោបាយ​សំខាន់​របស់​កម្ពុជា

លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​កំណត់​យក​បញ្ហា​ថាមពល អាកាសធាតុ និង​បរិស្ថាន​ជា​គោលនយោបាយ​សំខាន់​របស់​ខ្លួន ដើម្បី​ធានា​បាន​នូវ​ការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​លើ​ផែនដី។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​អភិវឌ្ឍន៍​ថាមពល​កាបូន​ទាប ថៃយាន ឆ្នាំ​២០២១ ដែល​រៀបចំ​ឡើង​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ការ​បង្កើត​នូវ​វេទិកា​នេះ គឺជា​ឱកាស​មួយ​ដែល​នឹង​អាច​ជួយ​ជំរុញ​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ថាមពល​កាបូន​ទាប​សំដៅ​ដល់​ការ​ដោះស្រាយ​បញ្ហា​ថាមពល អាកាសធាតុ និង​បរិស្ថាន ដើម្បី​ឈាន​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ក្នុង​ការ​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ពុល។ លោក ហ៊ុន សែន អះអាង​ថា...

ពលរដ្ឋ​ពីរ​ភូមិ​នៅ​ខណ្ឌ​ច្បារអំពៅ​ថា​អំពើ​ហិង្សា​អាច​នឹង​ផ្ទុះ​ឡើង​បើ​អាជ្ញាធរ​មិន​អាច​បញ្ឈប់​សកម្មភាព​ឡាន​ដឹក​ខ្សាច់

ពលរដ្ឋ​ចំនួន​ពីរ​ភូមិ​រស់នៅ​ក្នុង​សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​បន្ត​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ជាថ្មី​ម្តង​ទៀត ដើម្បី​ស្នើសុំ​ឲ្យ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​សកម្មភាព​របស់​ក្រុមហ៊ុន​បើក​ធ្វើ​អាជីវកម្ម​ខ្សាច់​មួយ​កន្លែង ដែល​យក​ផ្លូវ​សាធារណៈ​ដឹក​ខ្សាច់​តាំង​ពី​ព្រលឹម​ទល់​ព្រលប់ បង្ក​ប៉ះពាល់​ដល់​ការរស់នៅ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត។ ប្រជាពលរដ្ឋ​ភូមិ​ស្វាយតាអុក១ និង​ភូមិ​ព្រែកជាងព្រំ ដែល​រង​ផល​ប៉ះពាល់​នោះ បាន​ស្នើ​ដល់​អភិបាល​រាជធានី​ភ្នំពេញ អន្តរាគមន៍​ទៅលើ​ថៅកែ​ក្រុមហ៊ុន​បូម​ខ្សាច់​ឈ្មោះ គឹម ហេង ចំនួន​ពីរ​ចំណុច គឺ​ស្នើ​ឲ្យ​ផ្លាស់ប្ដូរ​ទីតាំង​ក្រុមហ៊ុន ឬ​បូម​ខ្សាច់​ចេញពី​តំបន់​នោះ និង​ត្រូវ​ណែនាំ​ដល់​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​ខ្សាច់​ទាំងនេះ​ត្រូវ​មាន​ផ្លូវ​ដឹកជញ្ជូន​ខ្សាច់ ឬ​ចូក​ក្នុង​បរិវេណ​ក្រុមហ៊ុន​ឲ្យ​ដូច​ក្រុមហ៊ុន​ផ្សេងៗ​ដែរ។ ក្រុម​ប្រជាពលរដ្ឋ​បន្ត​ថា សំណើ​នេះ ពួកគាត់​ធ្លាប់​បាន​ប្តឹង​ទៅកាន់​អាជ្ញាធរ​ចាប់ពី​ថ្នាក់​ភូមិ...

Latest news