TAG
បាតុកម្ម
សង្គមស៊ីវិល៖ ការទាមទារឱ្យលុបវីដេអូឈាមបាតុករបង្ហាញថាសេរីភាពបញ្ចេញមតិរឹតត្បិតធ្ងន់ធ្ងរ
ក្រុមអង្គការសង្គមស៊ីវិលថាការទាមទារឱ្យអង្គការសង្គមស៊ីវិលលុបវីដេអូដែលមានចំណងជើងថា «ឈាមបាតុករ» ដែលត្រូវបានគេផ្សព្វផ្សាយព្រោងព្រាតតាមបណ្ដាញទំនាក់ទំនងផ្សេងៗនៅក្នុងខួប ៩ឆ្នាំនៃការបង្ក្រាបដោយហិង្សាពីសំណាក់កម្លាំងសមត្ថកិច្ចរដ្ឋាភិបាល បង្ហាញថាសេរីភាពបញ្ចេញមតិនៅកម្ពុជាកំពុងរងការរឹតត្បិតធ្ងន់ធ្ងរ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១១ មករា នេះថា ការបង្ហោះវីដេអូដែលមានបំណងទាមទារនូវយុត្តិធម៌សម្រាប់ជនរងគ្រោះដែលបានស្លាប់ បាត់ខ្លួន និងរងរបួសក្នុងការបង្ក្រាបដោយហិង្សាកាលពី ៩ឆ្នាំមុន មិនមែនជារឿងខុសច្បាប់ ឬនាំឱ្យមានអសន្តិសុខក្នុងសង្គមនោះទេ តែបែរជាសមត្ថកិច្ចទាមទារឱ្យលុបវីដេអូនេះទៅវិញ ខណៈយុត្តិធម៌សម្រាប់ជនរងគ្រោះទាំងនោះនៅតែស្ងាត់សូន្យនៅឡើយ។
មន្ត្រីសង្គមស៊ីវិលរូបនេះលើកឡើងថា ការជំរុញឱ្យលុបវីដេអូនេះចេញពីបណ្ដាញសង្គមផ្សេងៗពីសំណាក់អាជ្ញាធរ...
មន្ត្រីអង្គការ៤ប្រកាសចូលបំភ្លឺពាក់ព័ន្ធនឹងការបង្ហោះចម្រៀងឈាមបាតុករនិងចែកចាយបន្ត
ប្រធានអង្គការសមាគមចំនួន ៤ ប្រកាសចូលខ្លួនទៅបំភ្លឺតាមការអញ្ជើញរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការនគរបាលរាជធានីភ្នំពេញ ជុំវិញការបង្ហោះ និងចែកចាយបន្តនូវវីដេអូដែលមានចំណងជើងថា «ឈាមបាតុករ»។
ប្រធានអង្គការសមាគមចំនួន៤ រួមមានលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ លោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) និងលោក វន់ ពៅ...
ក្រសួងវប្បធម៌ស្នើចាត់វិធានការអ្នកដែលយកបទឈាមបាតុករទៅផ្សព្វផ្សាយលើបណ្ដាញសង្គមឡើងវិញ
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា បានសរសេរលិខិតជូនទៅអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន សុំឲ្យចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលយក «បទឈាមបាតុករ» ទៅផ្សព្វផ្សាយឡើងវិញលើបណ្ដាញសង្គម បន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានយកទៅបង្ហោះនៅថ្ងៃខួប ៩ឆ្នាំនៃព្រឹត្តិការណ៍បង្ក្រាបយ៉ាងហិង្សារវាងកងកម្លាំងរដ្ឋាភិបាលទៅលើក្រុមបាតុករដែលទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ។
យោងតាមរយៈលិខិតដែលចុះកាលបរិច្ឆេទនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងវប្បធម៌ជម្រាបលោកអគ្គស្នងការថា បទឈាមបាតុករមានខ្លឹមសារអុជអាល និងញុះញង់ ដែលអាចបង្កអសន្តិសុខដល់សង្គម។ អ្នកស្រីថា បទនេះធ្លាប់ត្រូវបានក្រសួងមហាផ្ទៃ បិទមិនឲ្យចាក់ផ្សាយម្តងរួចមកហើយ។
បទ...
ជនរងគ្រោះ៩ឆ្នាំមុនដោយការបង្ក្រាបហិង្សានៅផ្លូវវ៉េងស្រេងទាមទារយុត្តិធម៌តាមរយៈបទចម្រៀងពីរបទ
៩ឆ្នាំ «ចាំយុត្តិធម៌ ដោយមិននៅស្ងៀម» និង «ឈាមបាតុករ» ដែលនេះគឺជាបទចម្រៀងនិពន្ធដោយលោក គា សុគន្ធ និងមហាជន ដែលបានរៀបរាប់អំពីភាពព្រៃផ្សៃ និងអយុត្តិធម៌ក្នុងព្រឹត្តិការណ៍ ៩ឆ្នាំមុននៃព្រឹត្តិការណ៍បង្ក្រាបយ៉ាងហិង្សារវាងកងកម្លាំងរដ្ឋាភិបាលរបស់បុរសខ្លាំង លោក ហ៊ុន សែន ទៅលើក្រុមបាតុករដែលទាមទារដំឡើងប្រាក់ខែគោលចំនួន ១៦០ដុល្លាររបស់កម្មករកម្មការិនីនៅមុខរោងចក្រយ៉ាកជីន (Yakjin) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅលើកំណាត់ផ្លូវវ៉េងស្រេង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
នៅក្នុងបទចម្រៀងដែលមានចំណងជើងថា «ចាំយុត្តិធម៌» ដោយមិននៅស្ងៀម!...
CCHR៖ រយៈពេល៩ឆ្នាំ រដ្ឋាភិបាលមិនបានស៊ើបអង្កេតករណីបាញ់សម្លាប់កម្មករនៅស្ពានព្រះមុនីវង្ស
នៅក្នុងថ្ងៃខួប ៩ឆ្នាំនៃការបាញ់សម្លាប់កម្មករសំណង់ លោក ម៉ៅ សុខចាន់ ដោយការផ្ទុះអំពើហិង្សារវាងក្រុមប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនៅស្ពានព្រះមុនីវង្ស កាលពីឆ្នាំ២០១៣ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លើកឡើងថា ការមិនស៊ើបអង្កេតករណីបាញ់សម្លាប់ ៩ឆ្នាំកន្លងមកនេះ ជំរុញឲ្យអំពើនិទ្ទណ្ឌភាពនៅបន្តកើតឡើងនៅកម្ពុជា។
យោងតាមហ្វេសប៊ុកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បាន សរសេរថា ក្នុងនាមជាអង្គការសង្គមស៊ីវិលនៅតែចាំមិនភ្លេចចំពោះការស្លាប់របស់លោក ម៉ៅ សុខចាន់ កាលពី ៩ឆ្នាំមុន។ CCHR បញ្ជាក់ថា...
IDEA TALK៖ ការត្រៀមធ្វើបាតុកម្មនៃពលរដ្ឋខ្មែរ-អាមេរិកាំងប្រឆាំងវត្តមានលោក ហ៊ុន សែន មកកាន់សហរដ្ឋអាមេរិក
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ស្តីអំពី៖ «ការត្រៀមធ្វើបាតុកម្មនៃពលរដ្ឋខ្មែរ-អាមេរិកាំងប្រឆាំងវត្តមានលោក ហ៊ុន សែន មកកាន់សហរដ្ឋអាមេរិក»។
ជនរងគ្រោះពីការបង្ក្រាបដោយហិង្សានៅផ្លូវវ៉េងស្រេង និងរោងចក្រយ៉ាកជីននៅតែស្វែងរកយុត្តិធម៌
នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នេះ គឺជាខួប ៨ឆ្នាំគត់នៃព្រឹត្តិការណ៍បង្ក្រាបយ៉ាងហិង្សារវាងកងកម្លាំងរដ្ឋាភិបាលរបស់បុរសខ្លាំងលោក ហ៊ុន សែន ទៅលើក្រុមបាតុករដែលទាមទារប្រាក់ខែ ១៦០ដុល្លាររបស់កម្មករកម្មការិនីនៅមុខរោងចក្រ យ៉ាកជីន (Yakjin) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅលើកំណាត់ផ្លូវវ៉េងស្រេង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រុមជនរងគ្រោះនៅតែទទូចទាមទារឲ្យរាជរដ្ឋាភិបាលរកយុត្តិធម៌ដល់ពួកគេ បើទោះជាដឹងថាពន្លឺយុត្តិធម៌នៅឆ្ងាយដូចជើងមេឃយ៉ាងណាក៏ដោយ។
ប្រធានសម្ពន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដទៃទៀតដែលត្រូវបានកងពលតូចឆត្រយោង៩១១ របស់លោក ចាប ភក្តី...
រដ្ឋកុម្មុយនីស្តគុយបាធ្លាក់ក្នុងចលនាប្រជាជនទាមទារបញ្ចប់របបផ្ដាច់ការមួយនេះ
ជាមួយនឹងសម្រែកខ្លាំងៗ គឺសេរីភាព! បាតុកររាប់ពាន់នាក់នៃប្រជាជនគុយបា ចុះដើរតវ៉ាតាមដងមហាវិថីនានានៅពាសពេញប្រទេស ជាពិសេសនៅរដ្ឋធានីឡាហាន់ របស់ប្រទេសកុម្មុយនីស្តផ្ដាច់ការមួយនេះ ដែលនេះជាលើកដំបូងក្នុងរយៈពេលច្រើនទសវត្សមកនេះ។
បាតុករបានស្រែកថែមទៀត ដោយថ្កោលទោសការគាបសង្កត់ជិះជាន់ពីសំណាក់របបកុម្មុយនីស្ត ហើយថ្កោលទោសទៀតចំពោះការមិនគិតគូរជីវភាពរស់នៅរបស់ប្រជាជន ដែលប្រជាជនកំពុងជួបវិបត្តិស្បៀង និងថ្នាំពេទ្យ ខណៈប្រទេសធ្លាក់ក្នុងការរាតត្បាតនៃជំងឺកូវីដ-១៩។
បណ្ដាញផ្សាយព័ត៌មានអន្តរជាតិជាច្រើន បានចុះផ្សាយថា បាតុកម្មចូលដល់ថ្ងៃទី៤ ហើយនៅថ្ងៃនេះ គឺនៅតែបន្តរីករាលដាលនៅពាសពេញប្រទេស ទោះជារងការវាយបង្ក្រាបពីកម្លាំងប៉ូលិសដោយបណ្ដាលឱ្យស្លាប់បាតុករម្នាក់ និងរបួសជាច្រើននាក់។ តែនេះជាចលនារបស់ប្រជាជនដែលជាផែនការមួយទាមទារឱ្យបញ្ចប់របបម៉ាស៊ីសផ្ដាច់ការមួយនេះ។
Erika Guevara Rosas នាយកអង្គការលើកលែងទោសអន្តរជាតិ (Amnesty International)...
អតីតមន្ត្រីគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ធំម្នាក់ត្រូវបានជនមិនស្គាល់មុខវាយយ៉ាងដំណំ
អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំមកពីគណបក្សសង្រ្គោះជាតិម្នាក់ត្រូវបានជនមិនស្គាល់មុខវាយយ៉ាងដំណំ និងប្លន់យកទូរស័ព្ទថែមទៀត។ ការវាយដំនេះកើតមានឡើងក្រោយពេលមានការព្រមានឱ្យអតីតមន្ត្រីរូបនោះ បញ្ឈប់សកម្មភាពនយោបាយពាក់ព័ន្ធគណបក្សសង្រ្គោះជាតិតទៅទៀត និងគំរាមបណ្តេញចេញពីក្របខណ្ឌរដ្ឋ ប្រសិនបើពួកគេនៅតែបន្តសកម្មភាពនយោបាយជាមួយគណបក្សសង្រ្គោះជាតិតទៅទៀត។
ខួបលើកទី៦៨ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជាក្រោមការលាក់បាំងប្រវត្តិពិតមួយចំនួន
នៅក្នុងមហាសន្និបាទរំលឹកខួបលើកទី៦៨ឆ្នាំនៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅព្រឹកនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ បានបង្ហាញអំពីប្រវត្តិ នៃសកម្មភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រកបដោយភាពក្លាហាន ឥតរាថយនៅគ្រប់ដំណាក់កាលធំៗនៃប្រវត្តិសាស្ដ្រ។