31 C
Phnom Penh

TAG

ផាម មិញជីញ

នាយករដ្ឋមន្ត្រី​កូន​ស្នង​ឪពុក​ធានា​បង្កើត​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​ពលរដ្ឋ​វៀតណាម​កំពុង​នៅ​កម្ពុជា​បន្ថែម​ទៀត

នាយករដ្ឋមន្ត្រី​កូន​ស្នង​ឪពុក លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ចំពោះ​មុខ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មីញជីញ (Pham Minh Chinh) ថា​នឹង​ធានា​បង្កើត​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​ពលរដ្ឋ​ដើម​កំណើត​វៀតណាម​សញ្ជាតិ​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ថែម​ទៀត ដើម្បី​ដើរ​តួ​ជា​ស្ពាន​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​ថ្ងៃ​មុខ​ឱ្យ​កាន់តែ​ជិតស្និទ្ធ និង​បំបែក​មិន​បាន​ថែម​ទៀត។ សារព័ត៌មាន​យៀកណាម VN-EXPRESS បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​៦ មីនា ថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​ជំនួប​ដាច់ដោយឡែក​មួយ​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក...

ទស្សនកិច្ច​របស់​លោក ស៊ី ជីនពីង ទៅ​វៀតណាម​ក្នុង​គោលដៅ​ពង្រឹង​ឥទ្ធិពល ជាជាង​ពង្រឹង​មិត្តភាព​ក្នុង​នាម​ប្រទេស​ជិតខាង

ប្រធានាធិបតី​ចិន​លោក Xi Jinping ដែល​បាន​ធ្វើ​ដំណើរ​ទស្សនៈ​ទៅ​ជួប​មេដឹកនាំ​កំពូល​នៃ​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ គឺជា​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​លើក​ទី​២ ហើយ​ចាប់តាំងពី​ទស្សនកិច្ច​លើកដំបូង​របស់​លោក​ក្នុង​ឆ្នាំ​២០១៧ មក។ ដំណើរ​ទស្សនកិច្ច​ពីរ​លើក​ដែល​ធ្វើឡើង​ក្នុង​រយៈពេល ៦​ឆ្នាំ​មក​នេះ តែង​មាន​គោលដៅ​ពីរ​ធំៗ​នៅ​ពីក្រោយ គឺ​ការ​ពង្រឹង​ឥទ្ធិពល​នៃ​ភូមិសាស្ត្រ​នយោបាយ​ផង និង​កិច្ចសហការ​ទ្វេភាគី​ផង​ដែរ ព្រោះ​ថា ប្រទេស​កុម្មុយនីស្ត​ទាំង​ពីរ​នេះ ពិត​មែន​តែ​មាន​ព្រំដែន​ជាប់​គ្នា ប៉ុន្តែ​ពួកគេ​មិន​មាន​ប្រវត្តិ​រួម​រស់​ជាមួយ​គ្នា​ដោយ​សន្តិភាព​រឹងមាំ​នោះ​ទេ​តាំងពី​ដើម​រៀង​មក។ ទស្សនកិច្ច​របស់​លោក ស៊ី ជីនពីង ទៅ​កាន់​ទីក្រុង​ហាណូយ ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ ទី​១២ ធ្នូ នេះ គឺ​មាន​រយៈពេល​ត្រឹមតែ...

អ្នកវិភាគ៖ លោក ហ៊ុន ម៉ាណែត ទៅ​វៀតណាម​ដើម្បី​ស្បថ​ធ្វើ​ជា​អ្នក​បម្រើ​សហព័ន្ធ​កុម្មុយនីស្ត​ឥណ្ឌូចិន​បន្ត​ពី​លោក ហ៊ុន សែន

ក្រុម​អ្នកវិភាគ​នយោបាយ ព្រមាន​ថា អធិបតេយ្យ​ជាតិ​ខ្មែរ​ដែល​បាន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម​ដោយសារ​លោក ហ៊ុន សែន មិន​អាច​ស្រោចស្រង់​មក​វិញ​បាន​ទេ​នៅ​ក្នុង​ជំនាន់​ដឹកនាំ​ដោយ​កូនប្រុស​របស់​គាត់ ព្រោះ​ថា​លោក ហ៊ុន ម៉ាណែត ដែល​បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម នៅ​ពេលនេះ គឺ​ទៅ​ប្រកាស​ខ្លួន​ស្បថ​ធ្វើ​ជា​អ្នក​បម្រើ​សហព័ន្ធ​កុម្មុយនីស្ត​ឥណ្ឌូចិន​ប្រចាំ​នៅ​កម្ពុជា ចំពោះ​មុខ​មេដឹកនាំ​វៀតណាម បន្ត​ពី​លោក ហ៊ុន សែន ប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន...

លោក ហ៊ុន ម៉ាណែត បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​វៀតណាម​ពីរ​ថ្ងៃ ដើម្បី​ជួប​ប្រជុំ​ទ្វេភាគី​លើ​វិស័យ​ជាច្រើន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​១១ និង​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៣ តាម​ការ​អញ្ជើញ​របស់​លោក ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី​វៀតណាម ដើម្បី​ជួប​ប្រជុំ​ទ្វេភាគី​លើ​វិស័យ​ជាច្រើន ដូចជា វិស័យ​អប់រំ ពាណិជ្ជកម្ម វិនិយោគ ការ​តភ្ជាប់ ទេសចរណ៍ វប្បធម៌...

លោក អ៊ុំ សំអាន៖ វៀតណាម​បាន​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា​ជា​អាណាខេត្ត​របស់​គេ​រួច​ទៅ​ហើយ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា សព្វថ្ងៃ​នេះ រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម បាន​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា​ទៅ​ជា​អាណា​ខេត្ត​មួយ​របស់​គេ​រួច​ទៅ​ហើយ បើ​ទោះបី​វៀតណាម មិន​ទាន់​ឈ្លានពាន​លេប​ត្របាក់​យក​ប្រទេស​កម្ពុជា​ទាំងស្រុង​ក៏ដោយ។ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ វិច្ឆិកា នេះ​ថា ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថ្មី​របស់​កម្ពុជា លោក ទៀ សីហា និង​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មីញជីញ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ទៀ សីហា ទៅ​កាន់​ប្រទេស​វៀតណាម...

អ្នក​ឃ្លាំមើល៖ រាល់​ជំនួប​រវាង​លោក ហ៊ុន សែន និង​មេដឹកនាំ​វៀតណាម​នៅ​ក្រៅ​ប្រទេស​គឺ​ឃុបឃិត​គ្នា​ឈ្លានពាន​ទឹកដី​ខ្មែរ

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា គ្រប់​ជំនួប​ទាំងអស់​រវាង​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន និង​មេដឹកនាំ​វៀតណាម រាល់​ពេល​មាន​កិច្ចប្រជុំ​នៅ​ក្រៅ​ប្រទេស គឺ​សុទ្ធសឹងតែ​ជា​ផែនការ​ឃុបឃិត​គ្នា​ក្នុង​ការ​ឈ្លានពាន​ទឹកដី​ខ្មែរ​ដែល​ពួកគេ​មាន​ចេតនា​លាក់បាំង​ពី​ពលរដ្ឋ​ខ្មែរ។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​អង្គារ ទី​១៣ ធ្នូ ថា ជា​ភស្តុតាង​ជាក់ស្តែង រាល់​ជំនួប​នៅ​ក្រៅ​ប្រទេស​ជា​លក្ខណៈ​ទ្វេភាគី​រវាង​មេដឹកនាំ​វៀតណាម​ជាមួយ​លោក...

កម្ពុជា-វៀតណាម​ឯកភាព​អនុវត្ត​សន្ធិសញ្ញា​ព្រំដែន​ដែល​ចុះហត្ថលេខា​រួច​ទោះ​ការ​បោះ​បង្គោល​រង​ការ​រិះគន់

ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម បាន​ឯកភាព​គ្នា​ក្នុង​ការ​គោរព និង​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​សន្ធិសញ្ញា​ព្រំដែន ដែល​បាន​ចុះហត្ថលេខា​រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​បោះ​បង្គោល​ព្រំដែន​រួច​ចំនួន ៨០%។ ការ​លើកឡើង​របស់​ស្ថានទូត​វៀតណាម​នេះ ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) បាន​ជួប​ពិភាក្សា​ជាមួយ​លោក ហ៊ុន សែន ទ្វេភាគី​កាលពី​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ យោង​តាម​ហ្វេសប៊ុក​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា សរសេរ​នៅ​ថ្ងៃ​ពុធ ទី​៩ វិច្ឆិកា...

នាយករដ្ឋមន្ត្រី​វៀតណាម​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​នៅ​កម្ពុជា​ពីរ​ថ្ងៃ​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន

នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មក​ដល់​រាជធានី​ភ្នំពេញ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ២​ថ្ងៃ​ជា​លើកដំបូង​នៅ​កម្ពុជា មុន​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​ស្រប​ពេល​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។ ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ​របស់​លោក ផាម មិញជីញ ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​៩ ខែ​វិច្ឆិកា ដោយ​មាន​ការ​ទទួល​ស្វាគមន៍​ពី​លោក ហ៊ុន សែន នៅ​វិមាន​សន្តិភាព។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោក​នៅ​កម្ពុជា បើ​គិត​ចាប់តាំងពី​ចូល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​វៀតណាម...

នាយករដ្ឋមន្ត្រី​វៀតណាម​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន

ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃទី​០៤ ខែ​វិច្ឆិកា នេះ ប្រកាស​ថា នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា តាម​ការ​អញ្ជើញ​របស់​បុរស​ខ្លាំង លោក ហ៊ុន សែន ដើម្បី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​មួយ​ចំនួន​នៅ​ថ្ងៃទី​៨ និង​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​នេះ។ ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​វៀតណាម ដែល​ធ្លាប់​មាន​គុណ​លើ​លោក ហ៊ុន សែន...

កម្ពុជា-វៀតណាម​ប្ដេជ្ញា​គោរព​ឯករាជ្យ​អធិបតេយ្យ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ

អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា និង​អនុ​រដ្ឋមន្ត្រី​ក្រសួង​នគរបាល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ប្ដេជ្ញា​ជំរុញ​ឲ្យ​ពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន​គោរព​ឯករាជ្យ អធិបតេយ្យ​ជាតិ​ប្រទេស​នីមួយៗ និង​បំផុសបំផុល​ឲ្យ​ពលរដ្ឋ​ចូលរួម​ក្នុង​ចលនា​បង្ការ​ប្រឆាំង​បទល្មើស​ឆ្លងដែន​នៅ​តំបន់​ព្រំដែន។ អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បាន​ចូលរួម​កិច្ចប្រជុំ​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​នគរបាល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក លឿង តាមក្វាង ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់​រវាង​កងកម្លាំង​នគរបាល​នៃ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម កាលពី​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០២២ នេះ​ថា ប្រទេស​ទាំង​ពីរ​នឹង​ជំរុញ​សកម្មភាព​ឃោសនា​បំផុស​ពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន​ឲ្យ​ចូលរួម​ក្នុង​ចលនា​បង្ការ​ប្រឆាំង​បទល្មើស​ឆ្លងដែន សំដៅ​ធានា​សុវត្ថិភាព សន្តិសុខ​តាម​បណ្តា​ភូមិ ឃុំ ស្រុក​នៃ​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​មាន​សុវត្ថិភាព។ ប្រភព​ដដែល​អះអាង​ថា អាជ្ញាធរ​កម្ពុជា...

Latest news