30.7 C
Phnom Penh

TAG

ផាយឹាលល

រដ្ឋាភិបាល​កម្ពុជា​ត្រៀម​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី

កាលពី​ម្សិលមិញ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​ម្នាក់​បាន​និយាយ​ថា ការដោះស្រាយបញ្ហាដ៏ចម្រូងចម្រាសដោយប្រទសកម្ពុជា ​នូវបញ្ហាជន​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ម៉ុងតាញ៉ា មកពី​ប្រទេស​វៀតណាម​ជាង​មួយ​ទស​វត្យរ៍​មុននេះ បានធ្វើឲ្យរដ្ឋាភិបាល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​តាំង​ទី​លំនៅ​ថ្មី​សម្រាប់​ជន​ភៀស​ខ្លួន ដែល​ប្រទេស​កម្ពុជា​នឹង​ទទួល​យក​ក្នុង​ពេល​ឆាប់ៗ​ពី​ប្រទេស​អូស្ត្រាលី គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃ​សុក្រ។ មន្ត្រី​រូប​នេះ​ក៏​បាន​និយាយ​ដែរ​ថា ចរាចរណ៍​កក​ស្ទះ​ក្នុង​ក្រុង​ភ្នំពេញ​នឹង​ធ្វើ​ឲ្យ​រាជធានី​ពិបាក​រស់​នៅ​ចំពោះ​ជន​ភៀសខ្លួន​ដែល​នឹង​មក​ដល់​ក្នុងពេល​ឆាប់ៗនេះ  ហើយនឹង​តាំង​លំនៅ​អចិន្ត្រៃយ៍​នៅ​ក្រៅ​រាជធានី​ភ្នំពេញ​។ ប្រទេស​កម្ពុជា​និង​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​សុក្រ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ ហើយប្រទេស​កម្ពុជា​នឹងតាំងទី​លំនៅ​សម្រាប់ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន ដែល​សព្វ​ថ្ងៃ​ប្រទេស​អូស្ត្រាលី​កំពុង​ឃាត់ទុក​នៅ​ប្រទេស​ណូរូ ជា​​​ប្រទេស​​​ដែន​​​កោះ​​​មួយ​​​​​​នៅ​មហា​​​សមុទ្រ​​​ប៉ាស៊ីហ្វិក​ខាង​​​ត្បូង។ ដោយ​ការ​ចរចា​ស្ថិត​ក្នុង​ភាព​សម្ងាត់​ទាំង​ស្រុង កិច្ចព្រមព្រៀង​នេះបាន​ទទួល​រង​ការ​រិះគន់​ខ្លាំងៗ​ពីសំណាក់​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​សមាជិក​សភា​គណ​បក្ស​​ប្រឆាំង​នៃ​​ប្រទេស​ទាំងពីរ ដែល​ចោទ​ប្រទេស​អូស្ត្រាលី​ថា គេចវេះពីការទទួល​ខុសត្រូវ​របស់​ខ្លួន ដោយ​បញ្ជូន​ជន​ភៀស​ខ្លួន​ទាំងនោះទៅ​កាន់​ប្រទេស​ក្រីក្រ​បំផុត​ និង​ពុក​រលួយ​បំផុត​មួយ​​នៅ​លើ​ពិភព​លោក។ ដោយ​មិន​នៅ​ស្ងៀម​ស្ងាត់ ចាប់តាំងពី​ការ​ចរចាស្តីពី​កិច្ច​ព្រមព្រៀង​នេះ​បាន​ចាប់​ផ្តើម​នៅ​ខែ​កុម្ភៈ​មក លោក ឡុង...

Latest news