34 C
Phnom Penh

TAG

ផាវ ញ៉ើង

សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ​ដោះលែង​តំណាង​សកម្មជន​ដីធ្លី​ពីរ​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ សម្រេច​ដោះលែង​តំណាង​សកម្មជន​ដីធ្លី​នៅ​ខេត្ត​កោះកុង ពីរ​រូប​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​ជាប់​ពន្ធនាគារ​ខេត្ត​នេះ​ជាង ៣​ខែ។ ការ​សម្រេច​នេះ បន្ទាប់ពី​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ បាន​បើក​សវនាការ​លើ​បណ្តឹង​សុំ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ករណី​លោកស្រី ផាវ ញ៉ើង និង​លោកស្រី សេង លីន ដែល​ជា​សកម្មជន​ដីធ្លី និង​តំណាង​សហគមន៍​នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង នៅ​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២៣។ ក្រោយពី​បើក​សវនាការ សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ បាន​សម្រេច​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ដដែល​នេះ ដោយ​សម្រេច​ដោះលែង​លោកស្រី ផាវ ញ៉ើង និង​លោកស្រី...

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​បន្ត​ទទូច​ឱ្យ​លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ដោះលែង​តំណាង​ពីរ​រូប​នៅ​ខេត្ត​កោះកុង

សហគមន៍​កសិករ​ក្រីក្រ​ខេត្ត​កោះកុង បន្ត​ទទូច​ឲ្យ​លោក ហ៊ុន ម៉ាណែត ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​សាលាដំបូង​ខេត្ត​នេះ ដើម្បី​ដោះលែង​សកម្មជន​ដីធ្លី ២​រូប និង​កូន​តូច​ម្នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​ជាមួយ​ម្ដាយ ឱ្យ​មាន​សេរីភាព​ឡើងវិញ ដោយ​ពួកគេ​ចាត់ទុក​ការ​ឃុំ​ខ្លួន​នេះ​ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​អ្នក​រងគ្រោះ​ដីធ្លី។ ការ​បន្ត​ទទូច​ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​សាលា​ឧទ្ធរណ៍​ខេត្ត​កោះកុង កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣ សម្រេច​អនុញ្ញាត​ឲ្យ​តំណាង​សហគមន៍​ដីធ្លី​ចំនួន ៧​រូប​ក្នុង​ចំណោម ៩​រូប ដែល​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង ចោទប្រកាន់​ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» នោះ ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ហើយ ២​រូប​ទៀត...

សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ​ដោះលែង​តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​ខេត្ត​កោះកុង​៩​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ សម្រេច​ដោះលែង​តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​ខេត្ត​កោះកុង ៩​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន បន្ទាប់ពី​ពួកគេ​ត្រូវ​តុលាការ​ខេត្ត​កោះកុង ចោទប្រកាន់​និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ប្រមាណ ២​ខែ។ ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​២៩ សីហា នេះ បន្ទាប់ពី​តុលាការ​បាន​បើក​សវនាការ​សំណុំរឿង​តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​ទាំង ៩​នាក់​នា​ព្រឹក​ថ្ងៃទី​២៩ ខែ​សីហា នេះ។ ប្រជាពលរដ្ឋ​ម្នាក់ អ្នកនាង យី ធីម បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា តុលាការ​សម្រេច​ឲ្យ​តំណាង​ពួកគាត់​ទាំង ៩​នាក់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​អ្នកនាង​ថា​ក្នុង​ចំណោម​តំណាង...

សហគមន៍​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង​បន្ត​ស្នើ​នាយករដ្ឋមន្ត្រី​ថ្មី​ជួយ​ដោះលែង​តំណាង​៩​នាក់

សហគមន៍​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង បន្ត​ស្នើ​ទៅ​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​បន្ត​វេន​ពី​ឪពុក ឲ្យ​ជួយ​អន្តរាគមន៍​ដោះលែង​តំណាង​ពួកគេ​ចំនួន ៩​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយសារ​បញ្ហា​ដីធ្លី​ឲ្យ​មាន​សេរីភាព​វិញ។ ការ​ស្នើ​នេះ បន្ទាប់ពី​សមត្ថកិច្ច​ចាប់ និង​បញ្ជូន​ខ្លួន​តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​ទាំង ៩​នាក់​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កោះកុង កាលពី​ចុង​ខែ​មិថុនា ឆ្នាំ​២០២៣។ គិត​ចាប់តាំងពី​ថ្ងៃ​ចាប់ និង​ឃុំ​ខ្លួន​មក​ដល់​ពេលនេះ តំណាង​សហគមន៍​ដីធ្លី​ទាំង ៩​នាក់​ដែល​សកម្ម​ចេញ​ទាមទារ​យុត្តិធម៌ និង​ដំណោះស្រាយ​ដីធ្លី​បាន​ជាប់​ឃុំ​ជិត ២​ខែ​ហើយ។ ជុំវិញ​រឿង​នេះ សហគមន៍​តានី​១៩៧ សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​បន្ត​ទទូច​ទៅ​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា ជួយ​អន្តរាគមន៍​ទៅ​តុលាការ​ដោះលែង​តំណាង​ទាំង...

CCFC ស្នើ​នាយករដ្ឋមន្ត្រី​ថ្មី​អន្តរាគមន៍​ដោះលែង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង​៩​នាក់​ឱ្យ​មាន​សេរីភាព​វិញ

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ស្នើ​ទៅ​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ដោះលែង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ នៅ​ខេត្ត​កោះកុង ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ ៩​នាក់ ឲ្យ​មាន​សេរីភាព​វិញ។ ការ​ស្នើសុំ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​គាំទ្រ​ឲ្យ​ធ្វើ​ជា​មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​សម្រាប់​អាណត្តិ​ទី​៧ កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២២ ដើម្បី​បន្ត​វេន​ពី​លោក ហ៊ុន សែន ជា​ឪពុក​ចាប់ពី​ខែ​សីហា ឆ្នាំ​២០២៣។ ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា...

អង្គការ​សង្គម​ស៊ីវិល​ជាង​៥០​ស្ថាប័ន​ស្នើ​តុលាការ​ទម្លាក់​បទ​ចោទប្រកាន់​លើ​សកម្មជន​ដីធ្លី​ខេត្ត​កោះកុង​១០​នាក់

អង្គការ​សង្គម​ស៊ីវិល សហគមន៍​មូលដ្ឋាន និង​សហជីព​ជាង ៥០​ស្ថាប័ន ស្នើ​តុលាការ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​សកម្មជន​ដីធ្លី​ខេត្ត​កោះកុង ១០​នាក់ និង​ដោះលែង​ពួកគេ​ដោយ​ឥត​លក្ខខណ្ឌ ដោយ​ថា​សកម្មជន​ដីធ្លី​ទាំងនេះ​មិន​បាន​ប្រព្រឹត្ត​កំហុស​ឡើយ។ ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល សហគមន៍​មូលដ្ឋាន និង​សហជីព​ចំនួន ៥១​ស្ថាប័ន​ចេញ​ផ្សាយ​នា​ថ្ងៃទី​០៦ ខែ​កក្កដា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា សកម្មជន​ដីធ្លី​ចំនួន ១០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទប្រកាន់​ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២៣។ ក្នុង​ចំណោម​សកម្មជន​ដីធ្លី ១០​នាក់ ក្នុង​នោះ​មនុស្ស​ចំនួន ៩​នាក់​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង...

សហគមន៍​រងគ្រោះ​ដីធ្លី​នៅ​កោះកុង​ស្នើ​លោក ហ៊ុន សែន អន្តរាគមន៍​ដោះលែង​ពលរដ្ឋ​៩​នាក់

សហគមន៍​រងគ្រោះ​ដីធ្លី​ជាមួយ​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ឧកញ៉ា លី យ៉ុងផាត់ បាន​នាំគ្នា​អំពាវនាវ​ទៅ​កាន់​លោក ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​តុលាការ​ខេត្ត​កោះកុង ឲ្យ​ដោះលែង​ពលរដ្ឋ​ចំនួន ៩​នាក់ ឲ្យ​មាន​សេរីភាព​ឡើងវិញ ដោយ​ថា​ពួកគេ​ទាំងនោះ​មិន​បាន​ប្រព្រឹត្ត​បទ «ញុះញង់» ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​ឡើយ។ ការ​ស្នើ​នេះ បន្ទាប់ពី​សមត្ថកិច្ច​ខេត្ត​កោះកុង កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា បាន​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​ចំនួន ១១​នាក់​ករណី​ពួកគេ​នាំគ្នា​ធ្វើ​ដំណើរ​ពី​ខេត្ត​មក​កាន់​រាជធានី​ភ្នំពេញ ដើម្បី​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​យុត្តិធម៌។ បើ​តាម​យុវជន​សហគមន៍​តានី ១៩៧ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​០៤ ខែ​កក្កដា នេះ​ថា...

អាជ្ញាធរ​ខេត្ត​កោះកុង​ឃាត់​ខ្លួន​តំណាង​សហគមន៍​ដីធ្លី​បន្ទាប់ពី​ពួកគេ​ឡើង​មក​រក​អន្តរាគមន៍​ពី​ក្រសួង​យុត្តិធម៌

អាជ្ញាធរ​ខេត្ត​កោះកុង នៅ​ថ្ងៃទី​២៩ ខែ​មិថុនា នេះ បាន​ឃាត់​ខ្លួន​តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​នៅ​ត្រង់​ចំណុច​អូរជ្រៅ ស្រុក​ស្រែអំបិល ដោយ​មិន​ឲ្យ​ពួកគេ​ឡើង​មក​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​យុត្តិធម៌ ដើម្បី​ជំរុញ​ឲ្យ​តុលាការ​ខេត្ត​កោះកុង ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​ពួកគេ និង​ជួយ​ដោះស្រាយ​រឿង​វិវាទ​ដីធ្លី​របស់​ពួកគេ​ផង​ដែរ។ យោង​តាម​វីដេអូ​ឃ្លីប​ជាង ២​នាទី ដែល​សហគមន៍​ដីធ្លី​ភូមិ​ព្រលាន ២៤៣​គ្រួសារ ខេត្ត​កោះកុង បាន​ផ្សាយ​នា​ថ្ងៃទី​២៩ ខែ​មិថុនា នេះ ឲ្យ​ដឹង​ថា សមត្ថកិច្ច​ជិត ១០​នាក់​បាន​ចុះ​មក​ឃាត់​ខ្លួន​សហគមន៍​រងគ្រោះ​ដីធ្លី​អំឡុង​ពេល​ដែល​ពួកគេ​នាំគ្នា​ធ្វើ​ដំណើរ​ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​ទៅ​ក្រសួង​យុត្តិធម៌។ តំណាង​សហគមន៍​ដីធ្លី​ក្រុម ១៧៥​គ្រួសារ លោកស្រី ផាវ...

ពលរដ្ឋ​ខេត្ត​កោះកុង​ស្នើ​លោក ហ៊ុន សែន និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ឧកញ៉ា​និង​ក្រុមហ៊ុន

អ្នក​មាន​ជម្លោះ​ដីធ្លី​ពី​ខេត្ត​កោះកុង​រាប់​រយ​នាក់ បាន​នាំគ្នា​ឡើង​មក​ប្រមូលផ្ដុំ​នៅ​មុខ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ខុទ្ទកាល័យ​របស់​បុរស​ខ្លាំង លោក ហ៊ុន សែន ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​វិវាទ​ដីធ្លី និង​ទម្លាក់​ចោល​បទ​ចោទប្រកាន់ ព្រមទាំង​ដោះលែង​តំណាង​ពួកគេ​ឲ្យ​មាន​សេរីភាព​វិញ។ តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង អ្នកស្រី ផាវ ញ៉ើង លើកឡើង​ថា ពួកគាត់​ឡើង​មក​ភ្នំពេញ​ជា​ថ្មី​ទៀត​ក្រោយពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ដោះស្រាយ​វិវាទ​ដីធ្លី​ឲ្យ​ពួកគាត់។ ក្រៅពី​ស្វែងរក​ដំណោះស្រាយ​ហើយ លោកស្រី​ថា​ពួកគេ​ស្នើសុំ​ឲ្យ​ក្រសួង​យុត្តិធម៌ ក្រសួង​មហាផ្ទៃ និង​ខុទ្ទកាល័យ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោយ​ជំរុញ​ទៅ​តុលាការ​ឲ្យ​ទម្លាក់​បទ​ចោទប្រកាន់​លើ​ពលរដ្ឋ​ចំនួន ៣២​នាក់​ដែល​កំពុង​រងគ្រោះ​ដីធ្លី។...

លោក ស ខេង ជំរុញ​ឱ្យ​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​ជូន​ពលរដ្ឋ​ដើម្បី​កុំ​ឱ្យ​បាត់​សន្លឹកឆ្នោត

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជំរុញ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ដោះស្រាយ​បញ្ហា​ដែល​បង្ក​ឱ្យ​មាន​ភាព​អយុត្តិធម៌​ជូន​ពលរដ្ឋ ដើម្បី​កុំ​ឱ្យ​បាត់​សន្លឹកឆ្នោត ពីព្រោះ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ ខាងមុខ​នេះ នឹង​មាន​ការ​តស៊ូ​ផ្នែក​នយោបាយ​តានតឹង​ជាង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ ការ​ជំរុញ​របស់​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​វាយតម្លៃ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នៅ​ខេត្ត​បាត់ដំបង កាលពី​សប្ដាហ៍​មុន។ លោក ស ខេង អះអាង​ថា សម្រាប់​ខេត្ត​បាត់ដំបង ការ​បោះឆ្នោត​ជាតិ​ខាងមុខ​ក៏​អាច​នឹង​មាន​ពលរដ្ឋ​ទៅ​បោះឆ្នោត​ច្រើន​ជាង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ដែរ ជាពិសេស​ក្រុម​ពលរដ្ឋ​ចំណាកស្រុក​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ ករណី​នេះ លោក​ណែនាំ​ឱ្យ​មន្ត្រី​រៀបចំ​រចនាសម្ព័ន្ធ​ពាក់ព័ន្ធ​របស់​គណបក្ស...

Latest news