37 C
Phnom Penh

TAG

ផ្សារ​សុភ័ក្ត្រមិត្ត

មជ្ឈមណ្ឌល​មួយ​គ្រោង​ទទួល​ទិញ​កសិផល​ពី​សហគមន៍​ខេត្ត​ជាប់​ភ្នំពេញ​ដើម្បី​ធានា​តម្លៃ​របស់​កសិករ

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កសិកម្ម​កម្ពុជា គ្រោង​បើក​ផ្សារ​សុភ័ក្ត្រមិត្ត ដើម្បី​ទទួល​ទិញ​បន្លែ ផ្លែឈើ និង​កសិផល​ផ្សេងៗ​ពី​បណ្តា​សហគមន៍​កសិកម្ម​ក្នុង​ខេត្ត​ជាប់​ទីក្រុង​ភ្នំពេញ ឱ្យ​បាន​ប្រមាណ ៥០០​តោន​ក្នុង​មួយ​ថ្ងៃ ដើម្បី​លើក​កម្ពស់​តម្លៃ​ផលិតផល​ក្នុង​ស្រុក​ជូន​កសិករ និង​ពង្រឹង​យន្តការ​គ្រប់គ្រង​បណ្ដាញ​ខ្សែ​សង្វាក់​ផលិតកម្ម​កសិកម្ម​នៅ​សហគមន៍​ជនបទ​ឱ្យ​មាន​និរន្តរភាព។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កសិកម្ម​កម្ពុជា ចេញ​សេចក្ដី​ជូនដំណឹង​នៅ​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ថា បច្ចុប្បន្ន​នេះ កសិករ​តែងតែ​ត្អូញត្អែរ​អំពី​បញ្ហា​ទីផ្សារ​កសិកម្ម​ក្នុង​ការ​លក់​កសិផល​ដែល​កសិករ​ផលិត​បាន ផ្សារ​សុភ័ក្ត្រមិត្ត​នឹង​ប្រមូល​ទិញ​បន្លែ ផ្លែឈើ និង​កសិផល​ផ្សេងៗ​ពី​បណ្តា​សហគមន៍​កសិកម្ម​នៅ​ក្នុង​ខេត្ត​គោលដៅ​ជុំវិញ​រាជធានី​ភ្នំពេញ ដើម្បី​បញ្ចៀស​នូវ​បញ្ហា​ទាំងនេះ។ ប្រភព​ដដែល​លើកឡើង​ថា ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ខាងលើ មជ្ឈមណ្ឌល​បាន​ប្ដេជ្ញា​ចិត្ត​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​កសិកម្ម ក្នុង​បំណង​ដើម្បី​លើក​កម្ពស់​តម្លៃ​ផលិតផល​ក្នុង​ស្រុក ពង្រីក​ទីផ្សារ​កសិកម្ម​ជូន​កសិករ...

Latest news