TAG
ភ្នំណាមលៀរ
អ្នកវិភាគ៖ អ្នកមានអំណាចអាចគ្រប់គ្រងដីរាប់ពាន់ហិកតារក្នុងសង្គមដែលមានសីលធម៌ទាបនិងច្បាប់ទន់ខ្សោយ
អ្នកឃ្លាំមើលសង្គម លើកឡើងថា ក្នុងសង្គមដែលមានសីលធម៌ទាប អំណាចច្បាប់នៅទន់ខ្សោយ គឺធ្វើឲ្យអ្នកមានអំណាច និងអ្នកមានលុយអាចប្រើឥទ្ធិពលដែលខ្លួនមានរំលោភយកដីពលរដ្ឋក្រីក្ររាប់ពាន់ហិកតារធ្វើជាកម្មសិទ្ធិរបស់ខ្លួន ខណៈពលរដ្ឋយ៉ាងច្រើនលើសលប់មានដីធ្លីតិចតួច និងខ្លះទៀតអត់មានដីធ្លីសូម្បីតែសម្រាប់សាងសង់លំនៅឋានរបស់ខ្លួន។
អ្នកវិភាគនយោបាយនិងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនី Facebook នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ថា នៅកម្ពុជា ពលរដ្ឋក្រីក្រដែលជាមនុស្សពេញវ័យក្នុងចំណោម ៥នាក់មានម្នាក់បានធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ដោយសារតែជីវភាពទីទ័លក្រ។ លោកថា ករណីបែបនេះមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្មែរកន្លងមកនោះទេ។
លោកអះអាងថា នៅកម្ពុជាបច្ចុប្បន្ននេះ...
ជនជាតិដើមភាគតិចអំពាវនាវឱ្យរដ្ឋាភិបាលលុបគម្រោងកាត់ឆ្វៀលដីព្រៃអភិរក្សជាង៣ពាន់ហិកតារនៅមណ្ឌលគិរី
ក្រុមជនជាតិដើមភាគតិចព្នង រស់នៅខេត្តមណ្ឌលគិរី សម្ដែងការព្រួយបារម្ភថា ប្រសិនបើរដ្ឋាភិបាលមិនលុបគម្រោងកាត់ឆ្វៀលដីព្រៃអភិរក្សជាង ៣ពាន់ហិកតារក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ តាមការស្នើសុំរបស់ជនជាតិដើមភាគតិចទេ នោះគម្រោងអភិវឌ្ឍន៍សាងសង់ច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម នឹងបង្កជាគ្រោះមហន្តរាយធំធេងបំផ្លាញធនធានធម្មជាតិ ជម្រកសត្វព្រៃ ទឹកជ្រោះ ព្រៃស្រោង ទឹកអូរធម្មជាតិ និងប៉ះពាល់កូនភ្នំតូចៗជាច្រើន។
ក្រុមសហគមន៍ជនជាតិដើមភាគតិចថា ក្រសួងមហាផ្ទៃបានឯកភាពលើសំណើរបស់អភិបាលខេត្តមណ្ឌលគិរី ដែលបានស្នើឡើងនោះហើយ ដោយបច្ចុប្បន្ននេះរង់ចាំតែសេចក្តីសម្រេចពីទីស្ដីការគណៈរដ្ឋមន្ត្រីតែប៉ុណ្ណោះ។
អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានផ្ញើលិខិតកាលពីខែកុម្ភៈ ឆ្នាំ២០២១ ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស...