TAG
មហាត្មៈគន្ធី
បទវិភាគ៖ តើអ្វីជាបុព្វហេតុដែលនាំឱ្យលោក កឹម សុខា ប្រកាន់យកនយោបាយអហិង្សា?
ក្នុងពេលបច្ចុប្បន្ននេះ លោក កឹម សុខា គឺមេដឹកនាំនយោបាយមួយរូបដែលកំពុងរងសម្ពាធពីគណបក្សកាន់អំណាចក្នុងការរឹតត្បិតសិទ្ធិសេរីភាព និងរងសម្ពាធពីអតីតសហការីក្នុងការជំរុញឲ្យលោកសុំសិទ្ធិធ្វើនយោបាយពីលោក ហ៊ុន សែន ដូចពួកគេ ដើម្បីចូលរួមប្រកួតបោះឆ្នោតនាពេលខាងមុខ។
ដោយសារជាប់ក្នុងបំរាមតុលាការ លោក កឹម សុខា បានបន្តភាពស្ងៀមស្ងាត់ដោយមិនឆ្លងឆ្លើយអ្វីឡើយ ប៉ុន្តែបានបង្ហាញការបន្តធ្វើសកម្មភាពការទូត និងមនុស្សធម៌តែប៉ុណ្ណោះ។
តើអ្វីជាបុព្វហេតុដែលនាំឲ្យលោក កឹម សុខា ប្រកាន់យកនយោបាយអហិង្សា?
លោក កឹម សុខា ដែលជាសកម្មជនសិទ្ធិមនុស្ស និងជាអ្នកនយោបាយខ្មែរដ៏ល្បីល្បាញមួយរូប បានក្លាយជានិមិត្តរូបនៃចលនានយោបាយអហិង្សានៅកម្ពុជា...