31 C
Phnom Penh

TAG

ម៉ាឡេស៊ី

បោះឆ្នោត​នៅ​ម៉ាឡេស៊ី៖ តើ​អ្នក​ប្រជាធិបតេយ្យ​និង​មេដឹកនាំ​ក្នុង​តំបន់​គួរ​យក​គំរូ​អ្វី​ខ្លះ?

កាលពី​ថ្ងៃទី​១៩ វិច្ឆិកា ប្រទេស​ម៉ាឡេស៊ី​បាន​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​ដែល​គេ​ហៅថា​ការ​បោះឆ្នោត​មុន​អាណត្តិ ហើយ​ការ​បោះឆ្នោត​នេះ គឺ​ដើម្បី​បញ្ចប់​វិបត្តិ​នៅ​ក្នុង​រដ្ឋសភា និង​វិបត្តិ​គណៈរដ្ឋមន្ដ្រី​នៃ​ប្រទេស​មួយ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍។ លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​មាន​ប្រជាជន​ម៉ាឡេស៊ី ជិត ២១​លាន​នាក់​ចេញ​ទៅ​បោះឆ្នោត គឺ​ទីបំផុត​ការ​បោះឆ្នោត​មិន​បាន​ជួប​រឿង​អាស្រូវ​ក្នុង​ប្រព័ន្ធ​រៀបចំ​ការ​បោះឆ្នោត​នោះ​ទេ។ ប្រជាជន​ចេញ​ទៅ​បោះឆ្នោត​ភ្លូកទឹកភ្លូកដី ហើយ​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​ក៏​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​ទីបំផុត លទ្ធផល​បោះឆ្នោត​ត្រូវ​បាន​បក្ស​នយោបាយ​ទាំងអស់​ទទួល​យក​បាន ដោយ​គ្មាន​បក្ស​ណា​មួយ​រិះគន់​ស្ថាប័ន​បោះឆ្នោត​នៃ​ប្រទេស​នេះ​ថា​លម្អៀង​ទៅ​បក្ស​នេះ ឬ​បក្ស​នោះ ជាពិសេស​ទៅ​បក្ស​កាន់​អំណាច​នោះ​ទេ។ ក្រោយ​ការ​បោះឆ្នោត​ភ្លាម មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ប្រទេស​នេះ​ដេក​លក់​ស្រួល គឺ​មិន​បារម្ភ​អំពី​ប្រតិកម្ម​ពី​គណបក្ស​នយោបាយ និង​ម្ចាស់​ឆ្នោត គឺ​មិន​ដូច​ប្រទេស​ខ្លះ​ឱ្យ​តែ​ឆ្លងកាត់​ការ​បោះឆ្នោត​ម្ដងៗ គឺ​ស្ថាប័ន​ការ​បោះឆ្នោត​ប្រទេស​នោះ​តែងតែ​ត្រូវ​ប្រជាជន និង​បក្ស​នយោបាយ​រិះគន់​ចោទ​ថា​លម្អៀង​ទៅ​រក​បក្ស​កាន់​អំណាច។...

មហាក្សត្រ​ម៉ាឡេស៊ី​អនុវត្ត​សិទ្ធិ​វះកាត់​វិបត្តិ​នយោបាយ​ដោយ​ចាត់តាំង​មេ​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ថ្មី

នៅ​ទីបំផុត លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែល​ជា​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​ស្បថ​ចូល​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ទី​១០ នៃ​រាជាណាចក្រ​ម៉ាឡេស៊ី ដែល​ជា​ការ​ទម្លាយ​ភាព​ទាល់ច្រក​ក្រោយពី​ការ​បោះឆ្នោត​ថ្ងៃទី​១៩ ខែ​វិច្ឆិកា។ ការ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​អ្នកទោស​នយោបាយ​រូប​នេះ ធ្វើឡើង​ក្រោម​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ Abdullah Ahmad Shah បន្ទាប់ពី​ព្រះអង្គ​បាន​សម្រេច​កោះ​ប្រជុំ​ក្សត្រ sultan ប្រចាំ​រដ្ឋ​ចំនួន​៩ ឲ្យ​យាង​មក​ប្រជុំ​ក្នុង​ព្រះបរមរាជវាំង​ជាមួយ​នឹង​ព្រះអង្គ ដើម្បី​សម្រេច​អំពី​បេក្ខជន​រូប​ណា​សម​ជា​នាយករដ្ឋមន្ត្រី។ ក្នុង​ជំនួប​នេះ មហាក្សត្រ Abdullah Ahmad Shah បាន​សម្រេច​ដោយ​ឈរ​លើ​អំណាច​ព្រះរាជា​ប្តូរ​វេន។ នៅ​ថ្ងៃទី​២៤ វិច្ឆិកា...

ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ផ្ដល់​ឱវាទ​ទៅ​អ្នក​នយោបាយ​ឱ្យ​ស្ថិត​ក្នុង​ស្មារតី​សាមគ្គី​ជាតិ​ជា​ធំ ខណៈ​រង់ចាំ​រដ្ឋាភិបាល​ថ្មី

កាលពី​ថ្ងៃ​សៅរ៍ ទី​១៩ វិច្ឆិកា ប្រជាជន​ម៉ាឡេស៊ី​ប្រមាណ​ជាង ២១​លាន​នាក់ ធ្វើ​ដំណើរ​ទៅ​កាន់​ការិយាល័យ​បោះឆ្នោត ដើម្បី​ជ្រើសរើស​សមាជិក​សភា​អាណត្តិ​ថ្មី តែ​ការ​បោះឆ្នោត​លើក​នេះ​គេ​ហៅថា​ការ​បោះឆ្នោត​មុន​អាណត្តិ​សភា គឺ​ក្រោយពី​សភា​ត្រូវ​បាន​រំលាយ។ ប្រទេស​ក្នុង​សមាគម​អាស៊ាន​មួយ​នេះ​មាន​សមាជិក​សភា ២២២​រូប។ កម្លាំង​បក្ស​នយោបាយ​ធំៗ​ជាច្រើន​បាន​ចូលរួម​ការ​បោះឆ្នោត។ តាម​លទ្ធផល គឺ​បក្ស​ប្រឆាំង​ធំ​ជាងគេ​ដឹកនាំ​ដោយ​អតីត​អ្នកទោស​នយោបាយ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែល​ដណ្ដើម​អាសនៈ​បាន​ច្រើន​ជាងគេ តែ​មិន​មាន​សំឡេង​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​នោះ​ទេ។ មាន​ន័យ​ថា បក្ស​របស់​លោក អាន់វ៉ា គឺ​បក្ស Pakatan Harapan មិន​ប្រមូល​បាន​អាសនៈ​លើស​ពី...

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ចិត្ត​សឿង​រំលាយ​សភា​មុន​អាណត្តិ​ដើម្បី​បោះឆ្នោត​សភា​ថ្មី​ស្វែងរក​នាយករដ្ឋមន្ត្រី​ថ្មី

នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​មាន ១០​ប្រទេស គេ​សង្កេត​ឃើញ​ប្រទេស​តិច​ណាស់​ដែល​មេដឹកនាំ​ប្រទេស​ទាំងនោះ​ហ៊ាន​រំលាយ​សភា ដើម្បី​បោះឆ្នោត​សភា​មុន​អាណត្តិ និង​ស្វែងរក​នាយករដ្ឋមន្ត្រី​បន្ត​អាណត្តិ​ថ្មី។ ប្រទេស​មិន​ដែល​រំលាយ​សភា​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ទៅ​រក​ការ​បោះឆ្នោត​សភា​មុន​អាណត្តិ គឺ​មាន​ប្រទេស​មួយ​គត់​ដែល​មេដឹកនាំ​ប្រទេស​នោះ​កាន់​អំណាច​ជិត ៤០​ឆ្នាំ​ទៅ​ហើយ។ ចាប់តាំងពី​ការ​បោះឆ្នោត​សភា​អាណត្តិ​ទី​១ គឺ​ប្រទេស​នោះ​មិន​ដែល​ស្គាល់​ការ​រំលាយ​សភា​ម្ដង​ណា​ទេ ទោះ​ជា​ប្រទេស​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​រហូត​មាន​រដ្ឋប្រហារ និង​មាន​ការ​រំលាយ​បក្ស​ប្រឆាំង​ធំ​ជាងគេ​ក៏ដោយ ក៏​មេដឹកនាំ​រដ្ឋាភិបាល​ប្រទេស​នេះ​មិន​ដែល​ពោល​ពាក្យ​គំរាម​រំលាយ​សភា​ម្ដង​ណា​ទេ គឺ​សុខចិត្ត​អូស​ក្រឡា​រហូត​ដល់​ចប់​អាណត្តិ​សភា​តែម្ដង។ គេ​អាច​គិត​ថា​មកពី​មេដឹកនាំ​ប្រទេស​នោះ​ខ្លាច​ចាញ់​ឆ្នោត​ក៏​ថា​បាន ឬ​ក៏​រក​ល្បិច​ក្រាញ​អំណាច​ក៏​ថា​បាន ប៉ុន្តែ​ការ​ខ្លាច​ចាញ់​ឆ្នោត​ដូចជា​មិន​ត្រូវ​ទេ ព្រោះ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​របស់​ប្រទេស​នោះ​ត្រូវ​បាន​បក្ស​ប្រឆាំង​បរិហារ​ថា ជា​អ្នក​ជួយ​បង្គ្រប់​ទិន្នន័យ និង​តួលេខ​សន្លឹកឆ្នោត​ឱ្យ​បក្ស​ខ្លួនឯង​ទៅ​ហើយ​នោះ។ បើ​គិត​ទៅ មេដឹកនាំ​ប្រទេស​នោះ​មិន​សឿង​ដូច​មេដឹកនាំ​ប្រទេស​ម៉ាឡេស៊ី នោះ​ទេ ដែល​ហ៊ាន​រំលាយ​សភា​មុន​អាណត្តិ។ កាលពី​ថ្ងៃទី​១០ តុលា នាយករដ្ឋមន្ត្រី​របស់​រាជាណាចក្រ​នេះ គឺ...

Latest news