30 C
Phnom Penh

TAG

ម៉េត មាសភក្ដី

មន្ត្រី​សាលាក្រុង​ថា​ទឹកជំនន់​តាម​សណ្ដ​ស្ទឹង​ព្រែកត្នោត​អាច​គ្រប់គ្រង​បាន​ទាំងស្រុង​ហើយ

អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ថា ស្ថានភាព​ទឹកជំនន់​នៅ​តាម​សណ្ដ​ស្ទឹង​ព្រែកត្នោត ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង ខណៈ​ទឹក​ស្ទឹង​ព្រែកត្នោត បាន​ស្រក​ចុះ​វិញ​បណ្ដើរៗ​ហើយ។ លោក ម៉េត មាសភក្ដី អ្នក​នាំពាក្យ និង​ជា​អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​លោក​ថា តាមរយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​ទប់​ទំនប់​ការពារ​ទឹកជំនន់ និង​ជួសជុល​ទំនប់​បាក់​ធ្លាយ ធ្វើ​ឱ្យ​ស្ថានភាព​ទឹកជំនន់​នៅ​ភូមិសាស្ត្រ​ខណ្ឌ​ដង្កោ ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង។ លោក​បន្ថែម​ទៀត​ថា ទឹកជំនន់​នៅ​ពេលនេះ​នឹង​មិន​មាន​វិសាលភាព​លិចលង់​ទ្រព្យសម្បត្តិ និង​ពលរដ្ឋ​ទៀត​ឡើយ ប៉ុន្តែ​ផ្ទុយ​មកវិញ ទីតាំង​ដែល​បាន​លិច​ក៏​កំពុង​ស្រក​ទឹក​ជា​បណ្តើរៗ និង​ឈាន​ទៅ​ដំណើរការ​ជីវភាព​រស់នៅ​ធម្មតា​ឡើងវិញ​នា​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ។ ក្រសួង​ធនធាន​ទឹក បាន​ឲ្យ​ដឹង​ថា...

Latest news