28.4 C
Phnom Penh

TAG

វប្បធម៌លាបពណ៌

លោក កឹម សុខា អំពាវនាវ​ឱ្យ​លុប​បំបាត់​វប្បធម៌​លាប​ពណ៌​គ្នា​ចាប់ពី​ឆ្នាំ​ថ្មី​នេះ​តទៅ

លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សូម​ឲ្យ​លុបបំបាត់​ការ​បណ្ដុះ​នូវ​វប្បធម៌​លាប​ពណ៌​គ្នា ការ​ចោទប្រកាន់​គ្នា​ដោយ​មួលបង្កាច់ ជេរ​ប្រមាថ បញ្ចប់​ត្រឹម​ឆ្នាំ​ចាស់​ឆ្លង​ផុត​នេះ ដើម្បី​កុំ​បន្សល់​មរតក​អាក្រក់​ទុក​ឲ្យ​អ្នក​ជំនាន់​ក្រោយ​បន្ត​វេន​គុំកួន​សងសឹក​គ្នា​តទៅទៀត។ មេដឹកនាំ​ប្រឆាំង លោក កឹម សុខា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២២ ដែល​ជា​សារ​លោក​ជូនពរ​ប្រជាជន​ខ្មែរ​សម្រាប់​ឆ្នាំ​២០២៣ ដែល​ជា​ឆ្នាំ​ថ្មី​ថា ការ​យក​ខ្មែរ​ដូច​គ្នា​ជា​សត្រូវ​ដោយ​បង្ក​ជម្លោះ​ឈ្លោះ​គ្នា​មិន​ចេះ​ចប់ រហូត​ដល់​កម្ចាត់​គ្នា​តាមរយៈ​ការ​បណ្ដុះ​នូវ​វប្បធម៌​មាន​ឯង​អត់​អញ មាន​អញ​អត់​ឯង និង​ការ​ចោទប្រកាន់​គ្នា​ដោយ​មួលបង្កាច់ ជេរ​ប្រមាថ​យ៉ាង​អយុត្តិធម៌ និង​អសីលធម៌​តាមរយៈ​ការ​បណ្ដុះ​នូវ​វប្បធម៌​លាប​ពណ៌​គ្នា ជាដើម​នោះ...

Latest news