33 C
Phnom Penh

TAG

សញ្ចរកម្ម

លោក ហ៊ុន សែន អះអាង​ថា​អំពើ​ជួញដូរ​មនុស្ស​មិនមែន​កើត​មាន​តែ​នៅ​កម្ពុជា​នោះ​ទេ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​លើកឡើង​ថា អំពើ​ជួញដូរ​មនុស្ស​មិនមែន​កើតមាន​តែ​នៅ​កម្ពុជា​នោះ​ទេ ហើយ​រដ្ឋាភិបាល​កំពុង​រួម​គ្នា​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស ខណៈ​កម្ពុជា​ត្រូវ​បាន​ចាត់​ចូល​ទៅ​ក្នុង​ប្រទេស​ដែល​មាន​អំពើ​ជួញដូរ​មនុស្ស និង​ការ​សម្អាត​ប្រាក់​ក្នុង​កម្រិត​ធ្ងន់ធ្ងរ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​វេទិកា​អន្តរ​សាសនា​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​លើក​ទី​៦ ក្រោម​ប្រធានបទ «សូម​កុំ​យក​កម្ពុជា​ធ្វើជា​គោលដៅ​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស» នៅ​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា ទោះបី​បច្ចុប្បន្ន​កម្ពុជា​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ការ​ជួញដូរ​មនុស្ស​ក៏​ពិត​មែន ប៉ុន្តែ​កម្ពុជា​ក៏​កំពុង​រួម​គ្នា​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​សព្វថ្ងៃ​នេះ។ បុរស​ខ្លាំង​រូប​នេះ​លើកឡើង​ថា ប្រសិនបើ​គ្មាន​ការ​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់​ជុំវិញ​ការ​ចាត់​ថ្នាក់​កម្ពុជា​ចូល​ក្នុង​ក្រុម​ប្រទេស​នៃ​ការ​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​ទេ នោះ​កម្ពុជា​អាច​នឹង​ត្រូវ​គេ​បកស្រាយ​ទៅ​ជា​រឿង​អាក្រក់​បំផុត​នៅ​លើ​ពិភពលោក ខណៈ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ការ​ជឿជាក់​យ៉ាង​មុតមាំ​ក្នុង​ការ​កាត់បន្ថយ​ការ​ជួញដូរ​មនុស្ស...

Latest news