29 C
Phnom Penh

TAG

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC)

ក្រសួង​មហាផ្ទៃ​បិទ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ ទោះបី​ប្រធាន​សមាគម​នេះ​ត្រូវ​ដោះលែង​ក្ដី

ក្រសួង​មហាផ្ទៃ បិទ​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ដោយ​ផ្អាក​មិន​ឲ្យ​ធ្វើ​សកម្មភាព​ជា​បណ្ដោះអាសន្ន​រហូត​ដល់​តុលាការ​បញ្ចប់​នីតិវិធី​ជា​ស្ថាពរ ទោះបី​ប្រធាន​សមាគម​លោក ថេង សាវឿន និង​សហការី ២​រូប​ទៀត​ត្រូវ​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ បន្ទាប់ពី​សុំទោស​លោក ហ៊ុន សែន ដោយ​ទម្លាក់​កំហុស​លើ​ខ្លួនឯង​ក៏ដោយ។ សេចក្ដី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ នា​ខែ​មិថុនា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា ការ​ផ្អាក​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ដែល​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ភូមិ​ភ្នំពេញថ្មី សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ជា​បណ្ដោះអាសន្ន រហូត​ដល់​តុលាការ​បញ្ចប់​នីតិវិធី​ជា​ស្ថាពរ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ចុះ​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២៣ របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគិរី។...

CCFC រៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ដើម្បី​ឱ្យ​ពលរដ្ឋ​បង្ហាញ​ក្ដី​កង្វល់​ពី​បញ្ហា​ប្រឈម​ក្នុង​រយៈពេល​៤​ថ្ងៃ

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) រៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប ៧៤​ឆ្នាំ​រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២២ ដល់​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២២ ដែល​មាន​អ្នក​ចូលរួម​ជាង ៦​ពាន់​នាក់​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ​គ្នា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បង្ហាញ​ក្ដី​កង្វល់ និង​តម្រូវការ​របស់​ពួកគេ​ពាក់ព័ន្ធ​បញ្ហា​សិទ្ធិមនុស្ស ភាព​អយុត្តិធម៌​សង្គម និង​គោល​នយោបាយ​នានា​ពាក់ព័ន្ធ​កិច្ច​គាំពារ​សង្គម។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២២ ស្ដីពី​ការ​រៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ខួប​៧៤ ឆ្នាំ​២០២២ ប្រធានបទ «សាមគ្គីភាព​ប្រជាពលរដ្ឋ​ដើម្បី​យុត្តិធម៌ សិទ្ធិមនុស្ស...

Latest news