38.8 C
Phnom Penh

TAG

សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា

សង្គម​ស៊ីវិល​ខកចិត្ត​ក្រោយ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​បដិសេធ​ការ​លើក​ស្លាក​សាខា​របស់​ខ្លួន

សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា សម្ដែង​ការ​ខកចិត្ត​ចំពោះ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ដែល​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​សមាគម​របស់​ខ្លួន​លើក​ស្លាក​សាខា​ប្រចាំ​ក្រុង​ប៉ោយប៉ែត បើ​ទោះបីជា​ខ្លួន​បាន​ជូនដំណឹង​រួច​ហើយ​ក៏ដោយ។ សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ការ​មិន​អនុញ្ញាត​ឱ្យ​សមាគម​របស់​ខ្លួន​លើក​ស្លាក​បែប​នេះ គឺ​បង្ហាញ​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​បង្ក​ភាព​ស្មុគស្មាញ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សមាគម ហើយ​ក៏​ជា​ការ​បង្ហាញ​ពី​ការ​អនុវត្ត​ផ្ទុយ​ពី​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ផង​ដែរ។ សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា ទាមទារ​ឱ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​លេខ​០៤០ ចុះ​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០១៨ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ខ្លួន​ក្នុង​ការ​លើក​ស្លាក​នៅ​ទីស្នាក់ការ​សាខា​ប្រចាំ​ក្រុង​ប៉ោយប៉ែត នេះ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បដិសេធ​មិន​ឱ្យ​សមាគម​អភិវឌ្ឍន៍​ជីវភាព​ពលរដ្ឋ​កម្ពុជា លើក​ស្លាក​ប្រចាំ​សាខា​របស់​ខ្លួន​កាលពី​ពេល​កន្លងទៅ​នេះ។ សមាគម​អភិវឌ្ឍន៍​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ភ្នំពេញ ដែល​មាន​សមាជិក​ជាច្រើន​នៅ​ទូទាំង​ប្រទេស​ដែល​ជា​អ្នក​ប្រកប​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​មាន​ទីស្នាក់ការ​សាខា​របស់​ខ្លួន​នៅ​ក្រុង​ប៉ោយប៉ែត ស្ថិត​ក្នុង​ភូមិ​ទំនប់​ក៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត...

Latest news