TAG
សម រង្ស៊ី
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានណែនាំឱ្យមន្ត្រីឧទ្យានុរក្សនៅខេត្តកំពង់ធំ បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតក្នុងពេលចុះល្បាតព្រៃ
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានណែនាំទៅមន្ត្រីឧទ្យានុរក្សនៅខេត្តកំពង់ធំឱ្យបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតក្នុងពេលចុះល្បាតព្រៃ និង ត្រូវខិតខំបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងលទ្ធផលកាន់តែប្រសើរបន្ថែមទៀត។
លោកហ៊ុន សែន បានណែនាំអ្នកបើកបរមិនឱ្យប្រើប្រាស់គ្រឿងស្រវឹង និងមានការប្រុងប្រយ័ត្នខ្ពស់
លោកហ៊ុន សែន នៅថ្ងៃនេះ បានណែនាំឱ្យពលរដ្ឋទាំងឡាយចូលរួមធ្វើដំណើរទៅស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយសេវាដឹកជញ្ជូនឥតគិតថ្លៃរបស់រដ្ឋចាប់ពីថ្ងៃទី១២ដល់១៨ខែមេសា ដែលមានចំនួនរថយន្តចំនួន១២០គ្រឿង ដើម្បីកាត់បន្ថយចំណាយលើការធ្វើដំណើរ។
កម្ពុជាសម្រេចប្តឹងទៅតុលាការយុត្តិធម៌អឺរ៉ុប ករណីយកពន្ធនាំអង្ករចូលពីកម្ពុជា
អ្នកវិភាគមានជំនឿថា កម្ពុជានឹងអាចទទួលជោគជ័យក្នុងការប្តឹងទៅតុលាការយុត្តិធម៌អឺរ៉ុប ករណីយកពន្ធលើអង្កររបស់កម្ពុជាដែលនាំចូលលក់នៅទីផ្សារអឺរ៉ុប។
សមត្ថកិច្ចរកឃើញសារធាតុញៀនចំនួន១០គីឡូក្រាម ក្នុងការបង្ក្រាបក្លឹប ម៉ៃ អាមី
មន្ត្រីសមត្ថកិច្ចក្រុងភ្នំពេញឱ្យដឹងថា ក្រោយការបង្ក្រាបទីតាំងក្លឹបកម្សាន្តឈ្មោះ Miamiកាលពីយប់ថ្ងៃម្សិលមិញមន្ត្រីជំនាញរកឃើញគ្រឿងញៀន ប្រមាណ១០គីឡូក្រាម។
កម្មវិធីIdea Talk៖ តើព្រឹត្តិការណ៍សំខាន់ៗក្នុងសប្ដាហ៍នេះមានអ្វីខ្លះ?
កម្មវិធីIdea Talk តាមបណ្តាញ Facebook Live របស់The Cambodia Daily ថ្ងៃទី១២មេសាឆ្នាំ២០១៩។
កម្លាំងរាជអាវុធហត្ថក្រុងភ្នំពេញនឹងបញ្ជូនខ្លួនបុរស ដែលប្រើអំពើហិង្សាលើស្ត្រីម្នាក់ទៅតុលាការ
កងរាជអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងថា មន្ត្រីជំនាញរបស់ខ្លួនកំពុងសាកសួរជនសង្ស័យឈ្មោះឡោ ប៊ុនភ័ក្ត្រ ជាបុគ្គលិកបើកបរនៅក្រុមហ៊ុនមួយ ករណីប្រព្រឹត្តអំពើហិង្សាទៅស្ត្រីម្នាក់កាលពីថ្ងៃទី៩ខែមេសាហើយ។ ក្រុមអាជ្ញាធរឲ្យដឹងថា ក្រោយពេលបញ្ចប់ការសាកសួរសមត្ថកិច្ចនឹងបញ្ជូនខ្លួនជននោះទៅតុលាការក្រុងដើម្បីផ្តន្ទាទោសតាមច្បាប់។
អតីតអ្នកទោសនយោបាយអះអាងពីភាពមិនស្មើគ្នាចំពោះអ្នកទោសនយោបាយ និងអ្នកទោសឧកញ៉ា
អតីតអ្នកទោសនយោបាយនិងជាតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិមណ្ឌលខេត្តសៀមរាប លោកអ៊ុំ សំអានបានសរសេរ នៅលើគណនីហ្វេសប៊ុករបស់លោកថា ថ្ងៃនេះជាថ្ងៃគម្រប់ខួបបីឆ្នាំនៃការចាប់ខ្លួនលោកដោយសារតែការរិះគន់របស់លោកចំពោះការបាត់បង់ទឹកដីកម្ពុជាទៅឲ្យវៀតណាមតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ដែលយកតាមសន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨៥សម័យវៀតណាមត្រួតត្រាកម្ពុជា ដើម្បីតមស្នងសងគុណវៀតណាមដែលបានលើកបន្តុបមេដឹកនាំសព្វថ្ងៃកាលពីទសវត្សទី៨០។
សមត្ថកិច្ចក្រុងភ្នំពេញបង្ក្រាបក្លិបកម្សាន្តធំមួយទៀត ដោយឃាត់ខ្លួនមនុស្ស៥០នាក់ពាក់ព័ន្ធករណីគ្រឿងញៀន
កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចូលទៅបង្ក្រាប ទីតាំងក្លិបកម្សាន្តមួយកន្លែងឈ្មោះ MAIAMI ដោយរកឃើញថា ជាទីតាំង ផលិត និងចែកចាយថ្នាំញៀនដ៏ធំមួយទៀត បន្ទាប់ពីមណ្ឌលកម្សាន្តRock។
មន្ត្រីកិច្ចសន្យាអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ ប្តឹងមន្ត្រីនគរបាលខណ្ឌដង្កោមួយក្រុមករណីប្រើហិង្សាលើខ្លួន
ក្រោយរងអំពើហិង្សាធ្ងន់ធ្ងរ មន្ត្រីកិច្ចសន្យានៅអង្គភាពប្រឆាំងអំពើពុករលួយ(ACU)លោកឃឹម ខុមបានដាក់ពាក្យប្តឹងទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ។
សកម្មជនបរិស្ថានរកឃើញថា សណ្ឋាគារនិងកាស៊ីណូចិនធំមួយនៅខេត្តព្រះសីហនុកំពុងធ្វើឱ្យប៉ះពាល់បរិស្ថាន
សកម្មជនបរិស្ថានបានរកឃើញថា សណ្ឋាគារនិងកាស៊ីណូចិនមួយឈ្មោះSUNSHINE BAY ដែលជាសណ្ឋាគារដ៏ធំមួយនៅចំណុចឆ្នេរឯករាជ្យបានបង្ហូរទឹកលូស្អុយទៅក្នុងសមុទ្រធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងធ្វើឱ្យចំនួនភ្ញៀវទេសចរទៅកម្សាន្តតំបន់នោះមានការធ្លាក់ចុះផងដែរ។