33 C
Phnom Penh

TAG

សុខ សុគន្ធ

អភិបាល​ខេត្ត​កំពត​ដែល​ជា​ក្មួយ​ប្រសា​លោក ហ៊ុន សែន រង​ការ​ចោទ​ថា​យក​ដី​រដ្ឋ​ឱ្យ​ម្ដាយ​បង្កើត​ធ្វើ​ជា​កម្មសិទ្ធិ

រឿង​ទាក់ទង​នឹង​សាច់ញាតិ​ត្រកូល ហ៊ុន មួយ​បែប​ទៀត គឺ​អភិបាល​ខេត្ត​កំពត ដែល​គេ​និយម​ហៅ​ថា​តុលាការ​មុខ​ដែក គឺ​លោក ម៉ៅ ធនិន្ទ កំពុង​រង​នូវ​ការ​ចោទប្រកាន់​ថា បាន​កាត់​ឆ្វៀល​ដី​សាធារណៈ​របស់​រដ្ឋ​នៅ​តំបន់​ភ្នំ​ទ្វារ ក្នុង​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្ត​កំពត តាម​ដងផ្លូវ​ជាតិ​លេខ​៣ ម្តុំ​បូជនីយដ្ឋាន​លោក​យាយ​ម៉ៅ និង​កន្លែង​ផ្សេងៗ​ជាច្រើន​ទៀត ទៅ​ឱ្យ​ម្តាយ​បង្កើត​របស់​លោក គឺ​អ្នកស្រី គង់ ម៉ៃ ដែល​មាន​ស្វាមី​ឈ្មោះ ម៉ៅ សាកន...

លោក ហ៊ុន សែន ព្រមាន​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​យក​រឿង​សន្តិសុខ​ជាតិ​មក​លេង​សើច

មេដឹកនាំ​ខ្មែរ​កាង​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទាំងអស់ មិន​ឱ្យ​យក​រឿង​សន្តិសុខ​ជាតិ​មក​បង្ហោះ​លេង​សើច​ដាច់ខាត បើ​គ្មាន​ការ​អនុញ្ញាត​ពី​ខាង​កង​កម្លាំង​យោធា។ លោក ហ៊ុន សែន បាន​ប្រកាស​នៅ​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ មិថុនា នេះ​ថា កាលពី​យប់​ថ្ងៃ​ពុធ មិន​មាន​ដ្រូន​ដែល​ហោះ​មក​ចូល​ទឹកដី​កម្ពុជា​ទៀត​ទេ បន្ទាប់ពី​លោក​បញ្ជា​ឱ្យ​ពង្រាយ​អាវុធ​ត្រៀម​បាញ់​ដ្រូន​ទាំងនោះ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា នៅតែ​បន្ត​មាន​ដ្រូន​ហោះ​ចូល​ទឹកដី​ខេត្ត​មណ្ឌលគិរី បន្ត​ទៀត​កាលពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ។ បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​ថា​មាន​ដ្រូន​ហោះ​ចូល​ក្នុង​ក្រុង​បានលុង ខេត្ត​មណ្ឌលគិរី លោក...

លោក ហ៊ុន ម៉ាណែត ថា​បក្ស​ប្រជាជន​គឺជា​បក្ស​ដែល​ស្លាប់​មិន​ដូរ​ឈ្មោះ រស់​មិន​ដូរ​ត្រកូល

កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ដែល​កំពុង​ត្រៀម​ស្នង​មរតក​អំណាច​ពី​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​គណបក្ស​ដែល​ស្លាប់​មិន​ដូរ​ឈ្មោះ រស់​មិន​ដូរ​ត្រកូល ទោះ​កាលៈទេសៈ​ណា​ក៏ដោយ។ បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​បក្ស​កាន់​អំណាច​ដ៏​ចម្រូងចម្រាស លោក ហ៊ុន ម៉ាណែត បង្ហោះ​វីដេអូ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ មិថុនា នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ឈ្មោះ​ដដែល បុព្វហេតុ​ដដែល តែ​លទ្ធផល​មិន​ដដែល​ទេ គឺ​ធ្វើការ​កែទម្រង់​វិធីសាស្ត្រ​ដើម្បី​បម្រើ​ប្រជាជន និង​ប្រទេស​ជាតិ​ឲ្យ​កាន់តែ​ប្រសើរ​ជានិច្ច។ កូនប្រុស​របស់​លោក ហ៊ុន សែន ដែល​កំពុង​រៀប​ផែនការ​ប្លន់​តំណែង​នាយករដ្ឋមន្ត្រី...

អ្នក​ឃ្លាំមើល​យល់ស្រប​នឹង​លោក ហ៊ុន សែន រឿង​សិទ្ធិ​រស់រាន​មាន​ជីវិត តែ​ត្រូវ​អនុវត្ត​សិទ្ធិ​បី​ទៀត

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​យល់ស្រប​នឹង​ការ​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា​សិទ្ធិ​នានា​ត្រូវតែ​ផ្តើម​ចេញពី​សិទ្ធិ​រស់រាន​មាន​ជីវិត​មុន​គេ ប៉ុន្តែ​ពួកគេ​បន្ថែម​ថា គួរតែ​អនុវត្ត​សិទ្ធិ​បី​ផ្សេង​ទៀត​ដែល​ជា​មូលដ្ឋាន​នៃ​សិទ្ធិមនុស្ស​ឲ្យ​បាន​ផង​ដែរ ដូចជា​សិទ្ធិ​អភិវឌ្ឍន៍ សិទ្ធិ​ទទួល​បាន​ការ​ការពារ និង​សិទ្ធ​ក្នុង​ការ​ចូលរួម ជាដើម។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ មីនា នេះ​ថា ការ​ធានា​បាន​នូវ​សិទ្ធិ​រស់រាន​មាន​ជីវិត​គឺជា​រឿង​ល្អ​ហើយ ប៉ុន្តែ​បើ​សិទ្ធិ​បី​ផ្សេង​ទៀត​មិន​ត្រូវ​បាន​ធានា ក៏​មិនទាន់​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ប្រទេស​អនុវត្ត​នូវ​សិទ្ធិមនុស្ស​បាន​ល្អ​ពេញលេញ​ដែរ...

លោក ហ៊ុន សែន ថា​ថ្ងៃទី​២៩​ធ្នូ​១៩៩៨​គឺ​ពេល​បញ្ចប់​ការ​បែកបាក់​សាមគ្គី​ជាតិ​ជាង​៥​ទសវត្ស

មេដឹកនាំ​ខ្មែរ​ដែល​ក្រាញ​អំណាច​ជាង ៤​ទសវត្ស លោក ហ៊ុន សែន ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ថា ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ គឺជា​ថ្ងៃ​ជោគជ័យ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ក្រោយ​កម្ពុជា​កើតមាន​ជម្លោះ​បែកបាក់​ជាតិ​ជាង ៥​សតវត្ស​ទៅ​ហើយ​នោះ។ ការ​អះអាង​របស់​បុរស​ខ្លាំង​ដែល​វៀតណាម​លើក​បន្តុប​ឲ្យ​ឡើង​កាន់​អំណាច​រូប​នេះ បាន​លើកឡើង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា ឆ្នាំ​១៩៩៨ គឺជា​ឆ្នាំ​ដែល​បាន​បញ្ចប់​សង្គ្រាម​លើ​ទឹកដី​កម្ពុជា​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​មិន​ធ្លាប់​មាន និង​បាន​នាំ​មក​នូវ​សុខ​សន្តិភាព​រហូត​ដល់​សព្វថ្ងៃ​នេះ។ លោក ហ៊ុន សែន លើកឡើង​ថា...

អ្នក​ឃ្លាំមើល៖ រដ្ឋ​ដែល​នីតិរដ្ឋ​ចុះ​ខ្សោយ អ្នក​មាន​អំណាច​នឹង​ហែកហួរ​ទ្រព្យសម្បត្តិ​ជាតិ​ចែក​គ្នា

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា នៅ​ពេល​ដែល​ប្រទេស​មួយ​មាន​នីតិរដ្ឋ​ចុះ​ខ្សោយ អ្នកមាន​អំណាច និង​បក្ខពួក​របស់​ពួកគេ​ប្រាកដ​ជា​នឹង​ហែកហួរ​ទ្រព្យសម្បត្តិ​ជាតិ ធ្វើ​មាន​ធ្វើ​បាន​រៀងៗ​ខ្លួន។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ កុម្ភៈ ដែល​ទំនង​សំដៅ​ដល់​អ្នកមាន​អំណាច​នៅ​ប្រទេស​កម្ពុជា ថា​ការ​ដណ្តើម​ធនធាន​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​ប្រទេស​ជាតិ​ធ្វើ​ជា​អ្នកមាន​ស្តុកស្តម្ភ បាន​កើតមាន​យូរ​ណាស់​ហើយ ក្នុង​នោះ​ពួកគេ​ចែក​គ្នា​តាម​បក្ខពួក ដូចជា​អ្នក​ណា​មាន​សែស្រឡាយ​ជាមួយ​អ្នកមាន​អំណាច​កាន់តែ​ខ្ពស់ ក៏​អាច​ដណ្តើម​ទ្រព្យសម្បត្តិ​ជាតិ​បាន​កាន់តែ​ច្រើន ចំណែក​អ្នក​ដែល​មិន​សូវ​មាន​សែស្រឡាយ​ក៏​មិន​អាច​ដណ្តើម​បាន​ច្រើន​ទៅ​តាម​ហ្នឹង​ដែរ។ បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា ចំណែក​អ្នក​ខ្លះ​ទៀត​ដែល​មិន​សូវ​មាន​សែស្រឡាយ​ទោះ​ជា​ដណ្តើម​បាន​ទ្រព្យសម្បត្តិ​ជាតិ​មិន​សូវ​ច្រើន ក៏​នៅតែ​រង​នូវ​ការ​ដណ្តើម​ពី​អ្នកដទៃ​ដែល​មាន​សែស្រឡាយ​ជាមួយ​អ្នកមាន​អំណាច​ធំ​ជាង​ខ្លួន​នៅ​ថ្ងៃ​ណា​មួយ​ដែរ...

អតីត​មន្ត្រី CNRP-O៖ បក្ស​កាន់​អំណាច​ព្យាយាម​ប្រមូល​បញ្ញវន្ត​គ្រប់​ទិស ខណៈ​បក្ស​ប្រឆាំង​បាត់បង់​គ្រប់​ទិស

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ព្យាយាម​ប្រែ​ខ្លួន​ពី​កងឈ្លប​ដែល​ដឹកនាំ​ដោយ​មេដឹកនាំ​សល់​ពី​របប​ខ្មៅ​ងងឹត ប្រឹង​ប្រមូល​យក​និស្សិត និង​បញ្ញវន្ត​ខ្មែរ​គ្រប់​ទិសទី​ឱ្យ​គាំទ្រ​ពួកគេ ខណៈ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ធ្វើ​ឱ្យ​បាត់បង់​កម្លាំង​បញ្ញវន្ត​កាន់តែ​ច្រើន​ឡើងៗ។ អតីត​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស (CNRP-O) លោក ប៉ុន សៅរី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៥ ធ្នូ ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ប្រវត្តិ​ពី​អតីតកាល​ដឹកនាំ​ដោយ​មេដឹកនាំ​អវិជ្ជា និង​ខ្លះ​ទៀត​ធ្លាប់​តែ​ជា​កងឈ្លប ឬ​កម្មាភិបាល​របស់​ខ្មែរក្រហម បាន​ចំណាយ​ពេល​រាប់​ឆ្នាំ​ដើម្បី​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​ពួកគេ​ឱ្យ​ក្លាយ​ជា​បញ្ញវន្ត​ដែល​មាន​ជំនាញ​ពេញលេញ​គ្រប់ៗ​គ្នា​នៅ​ពេលនេះ។ លោក ប៉ុន សៅរី លើកឡើង​ថា ដោយឡែក​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ដែល​ធ្លាប់​តែ​មាន​និស្សិត បញ្ញវន្ត សាស្ត្រាចារ្យ អ្នក​ស្រាវជ្រាវ...

កូនស្រី​លោក កឹម សុខា៖ កម្ពុជា​ត្រូវតែ​បង្កើត​ភាព​ចម្រុះ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ផ្សេងៗ

កូនស្រី​ច្បង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា អះអាង​ថា កម្ពុជា​ត្រូវតែ​បង្កើត​ឱ្យ​មាន​ភាព​ចម្រុះ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ក្នុង​តំបន់​ផ្សេងៗ មិន​គួរ​ពឹង​លើ​តែ​ប្រទេស​ណា​តែ​មួយ​នោះ​ទេ ហើយ​ក៏​គ្មាន​ប្រទេស​ណា​ផ្តល់​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​កម្ពុជា​ដូច​បណ្តា​ប្រទេស​លោក​ខាងលិច​នោះ​ឡើយ។ កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​កញ្ញា​នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នេះ​ថា កម្ពុជា​ត្រូវតែ​បង្កើត​ឱ្យ​មាន​ភាព​ចម្រុះ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ក្នុង​តំបន់​ផ្សេងៗ ដែល​មិន​គួរ​ពឹង​តែ​ទៅ​លើ​ប្រទេស​ណា​តែ​មួយ​នោះ​ទេ ជាពិសេស​ការពិត​ជាក់ស្តែង គ្មាន​ប្រទេស​ណា​ផ្តល់​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​កម្ពុជា​ដូច​បណ្តា​ប្រទេស​លោក​ខាងលិច​នោះ​ឡើយ។ កញ្ញា​អះអាង​ថា កម្ពុជា​មាន​ឱកាស​កសាង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប​ឡើងវិញ ហើយ​កម្ពុជា​ក៏​គួរតែ​ចាប់​យក​ឱកាស​ថ្មី​នេះ​ដែរ ក្នុង​ការ​ពង្រឹង...

លោក ហ៊ុន សែន៖ បក្ស​ប្រជាជន​ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ​ដើម្បី​សង្គម​កម្ពុជា

លោក ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក គណបក្ស​ប្រជាជន​កម្ពុជា បាន​រួម​សុខ​រួម​ទុក្ខ​ជាមួយ​ប្រជាជន និង​ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រួញរា​ដើម្បី​វឌ្ឍនភាព​សង្គម​កម្ពុជា​ទាំងមូល។ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​៧១​ឆ្នាំ​នៃ​ថ្ងៃ​កំណើត​គណបក្ស​របស់​ខ្លួន នៅ​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា រយៈពេល​ជាង ៤០​ឆ្នាំ​កន្លងមក​នេះ គណបក្ស​កាន់​អំណាច​បាន​ប្រែ​ក្លាយ​កម្ពុជា​ពី​វាល​ពិឃាត​នៃ​របប​ប្រល័យ​ពូជសាសន៍ និង​ពី​សមរភូមិ​នៃ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ ពី​ការ​បែកបាក់​ជាតិ និង​គំនរ​ផេះផង់​ទៅ​ជា​ទឹកដី​សន្តិភាព ឯកភាព...

លោក ទៀ បាញ់៖ ការ​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​នៅតែ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​ក្នុង​តំបន់​អាស៊ាន

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លើកឡើង​ថា ការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​នៅតែ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ាន បើ​ពុំ​មាន​ការ​គ្រប់គ្រង​ឱ្យ​បាន​ត្រឹមត្រូវ អាច​នឹង​បង្ក​ជា​ហានិភ័យ​ដល់​សន្តិភាព ស្ថិរភាព វិបុលភាព​របស់​តំបន់ និង​សកលលោក។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី​១៦ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០២២ នេះ នៅ​ឯ​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ថា ការ​ពង្រឹង​សាមគ្គីភាព ឯកភាព ការ​គោរព​ផលប្រយោជន៍​គ្នា​ទៅវិញ​ទៅមក និង​រួម​គ្នា​ដោះស្រាយ​បញ្ហា គឺជា​វិធី​ឈ្នះ​ឈ្នះ​ទាំងអស់​គ្នា។ លោក ទៀ...

Latest news