36.2 C
Phnom Penh

TAG

សេក សុជាតិ

អ្នក​ឃ្លាំមើល​យល់ស្រប​នឹង​លោក ហ៊ុន សែន រឿង​សិទ្ធិ​រស់រាន​មាន​ជីវិត តែ​ត្រូវ​អនុវត្ត​សិទ្ធិ​បី​ទៀត

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​យល់ស្រប​នឹង​ការ​អះអាង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា​សិទ្ធិ​នានា​ត្រូវតែ​ផ្តើម​ចេញពី​សិទ្ធិ​រស់រាន​មាន​ជីវិត​មុន​គេ ប៉ុន្តែ​ពួកគេ​បន្ថែម​ថា គួរតែ​អនុវត្ត​សិទ្ធិ​បី​ផ្សេង​ទៀត​ដែល​ជា​មូលដ្ឋាន​នៃ​សិទ្ធិមនុស្ស​ឲ្យ​បាន​ផង​ដែរ ដូចជា​សិទ្ធិ​អភិវឌ្ឍន៍ សិទ្ធិ​ទទួល​បាន​ការ​ការពារ និង​សិទ្ធ​ក្នុង​ការ​ចូលរួម ជាដើម។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ មីនា នេះ​ថា ការ​ធានា​បាន​នូវ​សិទ្ធិ​រស់រាន​មាន​ជីវិត​គឺជា​រឿង​ល្អ​ហើយ ប៉ុន្តែ​បើ​សិទ្ធិ​បី​ផ្សេង​ទៀត​មិន​ត្រូវ​បាន​ធានា ក៏​មិនទាន់​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ប្រទេស​អនុវត្ត​នូវ​សិទ្ធិមនុស្ស​បាន​ល្អ​ពេញលេញ​ដែរ...

លោក សាយ សំអាល់ ថា​បក្ស​កាន់​អំណាច​ជា​បក្ស​មាន​លក្ខណៈ​បើក​ចំហ

ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ថា ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បាន​រឹតត្បិត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ ផ្ទុយ​ពី​ការ​លើកឡើង​របស់​លោក សាយ សំអាល់ ដែល​អះអាង​ថា​បក្ស​កាន់​អំណាច គឺជា​គណបក្ស​ដែល​មាន​លក្ខណៈ​បើក​ចំហ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មីនា នេះ​ថា ក្នុង​ប្រទេស​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត ប៉ុន្តែ​គណបក្ស​នយោបាយ​គ្មាន​សិទ្ធិ​គំរាមកំហែង​ពលរដ្ឋ ឬ​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​ផ្សេង​ឲ្យ​មក​គាំទ្រ​បក្ស​របស់​ខ្លួន​នោះ​ឡើយ។ លោក...

លោក ហ៊ុន សែន ខ្ចី​លុយ​ចិន​ជាង​២០០​លាន​ដុល្លារ​កសាង​ផ្លូវ​ពី​ខេត្ត​កំពង់ឆ្នាំង​ទៅ​ខេត្ត​កំពង់ធំ

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ទម្លាយ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឯកភាព​ឲ្យ​កសាង​ផ្លូវ​លេខ​៥០​សេ (50C) ប្រវែង ៥៨​គីឡូម៉ែត្រ ដែល​មាន​ទាំង​ផ្លូវ និង​ស្ពាន​ឆ្លង​បឹង​ទន្លេសាប​ពី​ខេត្ត​កំពង់ឆ្នាំង ទៅ​ខេត្ត​កំពង់ធំ នៅ​ឆ្នាំ​២០២៤ ខាងមុខ​នេះ ក្រោម​កម្ចី​ក្នុង​ទំហំ​ទឹកប្រាក់ ២៥០​លាន​ដុល្លារ​អាមេរិក​របស់​មិត្ត​ដែកថែប​ចិន។ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល លើកឡើង​ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់ធំ នៅ​ថ្ងៃទី​៩ មីនា នេះ​ថា...

លោក រ៉ុង ឈុន អះអាង​ថា​នឹង​អញ្ជើញ​លោក កឹម សុខា ឱ្យ​ដឹកនាំ​បក្ស​ភ្លើង​ទៀន​ពេល​មាន​សេរីភាព

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន ប្រកាស​អញ្ជើញ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​ទៅ​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ប្រសិនបើ​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​លើកលែង​ការ​ចោទប្រកាន់ និង​មាន​ការ​បើក​លំហ​សិទ្ធិ​សេរីភាព​ពី​សំណាក់​រដ្ឋាភិបាល​ឱ្យ​គាត់​អាច​វិល​ចូលរួម​ក្នុង​ឆាក​នយោបាយ​ឡើងវិញ។ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ដែល​ទើប​នឹង​តែងតាំង​ថ្មី លោក រ៉ុង ឈុន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ ទី​២០...

លោក សម រង្ស៊ី ថា​ព្រះមហាក្សត្រ​បិទ​ព្រះ​នេត្រ​មិន​ខ្វល់​ពី​ទុក្ខសោក​ប្រជារាស្ត្រ​និង​មិន​ទទួលស្គាល់​ការពិត

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចោទ​សួរ​ថា តើ​ហេតុ​អ្វី​បាន​ជា​ព្រះមហាក្សត្រ​ខ្មែរ​សព្វថ្ងៃ​នេះ​យល់ព្រម​ធ្វើ​តាម​បញ្ជា​របស់​លោក ហ៊ុន សែន ដោយ​បិទ​ព្រះ​នេត្រ​មិន​ទទួលស្គាល់​ការពិត មិន​ខ្វល់​ព្រះទ័យ​ពី​ទុក្ខសោក​របស់​ប្រជារាស្ត្រ បន្ទាប់ពី​ព្រះអង្គ​បាន​ចេញ​ព្រះរាជសារ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​ចូលរួម​បោះឆ្នោត​ឱ្យ​បាន​គ្រប់​គ្នា។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៩ កុម្ភៈ នេះ​ថា ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ការ​បោះឆ្នោត​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ...

អ្នក​ឃ្លាំមើល៖ អំពើ​អយុត្តិធម៌​នឹង​បន្ត​រីក​ដុះដាល​កាន់តែ​ធំ​នៅ​ពេល​សង្គម​មួយ​ដឹកនាំ​តាម​បែប​អត្តាធិបតេយ្យ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា សំណល់​អយុត្តិធម៌​ដ៏​អាក្រក់​នឹង​បន្ត​រីក​ដុះដាល​កាន់តែ​ធំ​ឡើងៗ​ដូច​ជំងឺ​មហារីក​នៅ​ក្នុង​សង្គម នៅ​ពេល​ដែល​ប្រទេស​ជាតិ​មួយ​ប្រកាន់​យក​ការ​ដឹកនាំ​តាម​បែប​អត្តាធិបតេយ្យ ឬ​យក​បុគ្គល​ដែល​ជា​មេដឹកនាំ​ធំ​ជាង​នីតិរដ្ឋ​របស់​ប្រទេស។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ កុម្ភៈ នេះ​ថា គ្មាន​បុគ្គល​ដែល​ដឹកនាំ​តាម​បែប​អត្តាធិបតេយ្យ​ណា​ម្នាក់​នៅ​លើ​ពិភពលោក​សុខចិត្ត​បោះបង់​ចោល​អំណាច និង​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន ផល​ប្រយោជន៍​គ្រួសារ និង​បក្ខពួក​របស់​គេ ដោយ​ងាក​មក​លើក​ស្ទួយ​យុត្តិធម៌​សង្គម នៅ​ពេល​ដែល​គេ​កំពុង​សោយសុខ និង​ធ្វើ​មាន​ធ្វើ​បាន​ក្នុង​ប្រព័ន្ធ​ដឹកនាំ​តាម​បែប​បុគ្គល​និយម​នេះ​ឡើយ។ លោក សេក សុជាតិ ថា​សង្គម​ជាតិ​មួយ​នឹង​វិនាស​អន្តរាយ​សាបសូន្យ​នៅ​ពេល​ដែល​ច្បាប់​ប្រទេស​ជាតិ​បាត់បង់​មូលដ្ឋានគ្រឹះ​យុត្តិធម៌ ហើយ​សង្គម​ទាំងមូល​នឹង​បាត់បង់​យុត្តិធម៌​នៅ​ពេល​ដែល​ច្បាប់​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​អ្នក​មាន​អំណាច។ ចុងក្រោយ...

អ្នក​ឃ្លាំមើល៖ អ្នក​ប្រជាធិបតេយ្យ​បែកបាក់​សាមគ្គី​គឺ​កាន់តែ​នាំ​ឱ្យ​ចាញ់​បក្ស​កាន់​អំណាច​រក​ទី​បញ្ចប់​គ្មាន

ក្រុម​អ្នក​សង្កេតការណ៍​ក្នុង​ស្រុក​និយាយ​ថា ការ​បែកបាក់​សាមគ្គី​ជាតិ​ក្នុង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ធ្វើ​ឲ្យ​អ្នក​ប្រជាធិបតេយ្យ​បែកបាក់​សាមគ្គី​គ្នា​ចាប់តាំងពី​ថ្នាក់លើ​រហូត​ដល់​មូលដ្ឋាន នឹង​រុញច្រាន​ឱ្យ​ពួកគេ​ចាញ់​បក្ស​កាន់​អំណាច​រក​ទី​បញ្ចប់​គ្មាន។ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ មករា ថា សព្វថ្ងៃ​នេះ​ចំណុច​ខ្សោយ​ធំ​បំផុត និង​ត្រូវ​កែប្រែ​ជាបន្ទាន់​នោះ គឺ​អ្នក​ប្រជាធិបតេយ្យ​ដូច​គ្នា​ងាយ​នឹង​លាប​ពណ៌​គ្នា​ឯង​ជាង​បក្ស​កាន់​អំណាច​ទៅ​ទៀត។ សកម្មភាព​នេះ នឹង​រុញច្រាន​ឱ្យ​ពួកគេ​ចាញ់​បក្ស​កាន់​អំណាច​រក​ទី​បញ្ចប់​គ្មាន ហើយ​អ្នក​ឈ្នះ...

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ដើម្បី​ស្ដារ​មុខមាត់​កម្ពុជា​ឡើងវិញ

ក្រុម​អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​មេដឹកនាំ​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ដើម្បី​ស្ដារ​មុខមាត់​របស់​កម្ពុជា​ឡើងវិញ និង​ដើម្បី​ធានា​នូវ​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឱ្យ​បាន​ល្អ​ប្រសើរ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ មករា នេះ​ថា ការ​បណ្តែតបណ្តោយ និង​ការ​មិន​អើពើ​របស់​រដ្ឋាភិបាល​ចំពោះ​វិវាទ​ដែល​បាន​កើតឡើង​លើ​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ គឺជា​គំរូ​អាក្រក់​បំផុត​ដែល​មាន​ន័យ​គ្រប់គ្រាន់​បញ្ជាក់​ពី​ការ​អនុញ្ញាត​របស់​អាជ្ញាធរ រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ បើក​ដៃ​ឱ្យ​ភាគី​ខាង​ក្រុមហ៊ុន​បន្ត​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​កម្មករ​រហូត​មក។ លោក សេក...

អ្នក​ឃ្លាំមើល​ថា​ការ​ព្រមាន​រឹបអូស​ទ្រព្យសម្បត្តិ​លោក សម រង្ស៊ី បង្ហាញ​ពី​អនុវត្ត​តាម​អ្នក​មាន​អំណាច​ជាង​អនុវត្ត​ច្បាប់

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ថា​ការ​ព្រមាន​បន្ត​រឹបអូស​ទ្រព្យសម្បត្តិ​របស់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី បង្ហាញ​នូវ​ការ​អនុវត្ត​ច្បាប់​មួយ​ដែល​ធ្វើ​តាម​មហិច្ឆតា​របស់​អ្នក​មាន​អំណាច ជាជាង​ការ​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់​របស់​ប្រទេស​កម្ពុជា។ ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ មករា នេះ​ថា ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​កម្ពុជា​សព្វថ្ងៃ​នេះ​ត្រូវ​មើល​ឃើញ​ថា​មាន​ភាព​លម្អៀង​ទៅ​រក​បក្ស​កាន់​អំណាច​យ៉ាង​ខ្លាំង ជាជាង​ការ​ធានា​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន ព្រោះ​ថា​រាល់​ពេល​ដែល​មាន​បទបញ្ជា​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លើ​បញ្ហា​ណា​មួយ តុលាការ​តែង​ចាត់​វិធានការ​លឿន រហ័ស និង​មាន​ប្រសិទ្ធភាព​បំផុត។ លោក សេក...

រដ្ឋមន្ត្រី​កសិកម្ម​ថា​នឹង​រៀបចំ​ប្រព័ន្ធ​ផលិតកម្ម​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ធានា​ស្ថិរភាព​តម្លៃ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លើកឡើង​ថា ក្រសួង​នឹង​រៀបចំ​ប្រព័ន្ធ​ផលិតកម្ម​កសិកម្ម​មួយ​ដែល​មាន​ប្រសិទ្ធភាព​បំផុត ដោយ​ធានា​នូវ​ស្ថិរភាព​តម្លៃ​មិន​ឱ្យ​កើនឡើង និង​មិន​ឱ្យ​ធ្លាក់​ចុះ​សម្រាប់​ការ​ផលិត​កសិកម្ម​ក្នុង​ស្រុក ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ផលិត និង​អ្នក​ប្រើប្រាស់។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ឌិត ទីណា លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០២៣ ថា ក្រសួង​នឹង​ដាក់​ចេញ​នូវ​ទស្សនទាន​ស្ថិរភាព​តម្លៃ​ក្នុង​វិស័យ​កសិកម្ម​មិន​ឱ្យ​កើន​ឡើង ហើយ​ក៏​មិន​ឱ្យ​ធ្លាក់​ចុះ​សម្រាប់​ការ​ផលិត​កសិកម្ម​ក្នុង​ស្រុក ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ផលិត និង​អ្នក​ប្រើប្រាស់។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រូប​នេះ​លើកឡើង​ថា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចង់​ឱ្យ​មាន​ការ​រីកចម្រើន​ព្រម​គ្នា​សម្រាប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​នេះ។...

Latest news

© 2021, ដេលី. All rights reserved.