41.3 C
Phnom Penh

TAG

សេចក្តី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​អនុម័ត​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែល​ជាប់​គាំង​ជាង​១​ទសវត្ស​ឱ្យ​បាន​ឆាប់

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា​ការ​ទាមទារ​របស់​អង្គការ​សង្គម​ស៊ីវិល​ឱ្យ​រដ្ឋាភិបាល​អនុម័ត​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​បាន​ប្រើ​ពេល​ជាង ១​ទសវត្ស​ឱ្យ​បាន​ឆាប់ មិនមែន​ជា​រឿង​ជ្រុល​ហួសហេតុ​ដូច​ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ឡើយ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ មករា នេះ​ថា ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ​ត្រូវ​បាន​ចូលរួម​ត្រួតពិនិត្យ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើនលើក​ច្រើនសា​រួច​មក​ហើយ ខណៈ​ចំណុច​សេសសល់​គឺ​មាន​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ដូច្នេះ​ហើយ​បាន​ជា​អង្គការ​សង្គម​ស៊ីវិល​ចេះ​តែ​ចង់​ឱ្យ​រដ្ឋាភិបាល​អនុម័ត​ឱ្យ​បាន​ឆាប់ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​សម្រាប់​ពលរដ្ឋ​ឱ្យ​បាន​កាន់តែ​លឿន។ លោក ស៊ឹង សែនករុណា អះអាង​ថា...

សង្គម​ស៊ីវិល​ជាង​២០​ស្ថាប័ន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​អនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន

អង្គការ​សង្គម​ស៊ីវិល​ជាង ២០​ស្ថាប័ន ទាមទារ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន និង​លើក​កម្ពស់​សេវា​សាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​លើ​គ្រប់​វិស័យ។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ២៤​ស្ថាប័ន ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​កាលពី​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៣ នេះ ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា តើ​ព័ត៌មាន​ណា​ខ្លះ​ជា​ប្រភេទ​ព័ត៌មាន​សម្ងាត់​ក្នុង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ ជាង​នេះ​ទៀត ក្រសួង មន្ទីរ និង​អង្គភាព​នានា​របស់​រដ្ឋ...

សង្គម​ស៊ីវិល​សុំ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន រឿង​សេចក្តី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន

តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាង ៣០​ស្ថាប័ន នាំគ្នា​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ឱ្យ​បាន​ឆាប់។ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (CamboJa) លោក ណុប វី បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ការ​ដាក់​លិខិត នៅ​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា សេចក្តី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ត្រូវ​បាន​បញ្ចប់​ការ​ពិនិត្យ​ពី​ក្រុម​បច្ចេកទេស​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ក្រសួង​ព័ត៌មាន តាំងពី​ឆ្នាំ​២០១៨ មក​ម្ល៉េះ ប៉ុន្តែ​សេចក្តី​ព្រាង​នៃ​ច្បាប់​នេះ​នៅ​មិន​ទាន់​អនុម័ត​ដាក់​ឱ្យ​ប្រើប្រាស់​នៅឡើយ ក្រោយ​បញ្ចប់​ការ​ពិនិត្យ​អស់​រយៈពេល ៤​ឆ្នាំ​ទៅ​ហើយ​នោះ។ តំណាង​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​លើកឡើង​ថា គោល​បំណង​សំខាន់​នៃ​ការ​ដាក់​លិខិត​នេះ...

Latest news