31 C
Phnom Penh

TAG

សៅ សុខា

ពលរដ្ឋ​ខេត្ត​មណ្ឌលគិរី​ថា​បទល្មើស​ព្រៃឈើ​កំពុង​កម្រើក​ឡើង​វិញ​ក្រោម​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រវាង​ឧកញ៉ា​និង​អាជ្ញាធរ​ខេត្ត

ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មណ្ឌលគិរី ចោទ​ថា បទល្មើស​ព្រៃឈើ​ដែល​កំពុង​កក្រើក​ឡើងវិញ​ក្នុង​ខេត្ត​មណ្ឌលគិរី សព្វថ្ងៃ ដែល​មាន​ឧកញ៉ា ល័ក្ខ នៅ​ពីក្រោយ គឺជា​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ពី​ស្ថាប័ន​ជំនាញ អាជ្ញាធរ​ខេត្ត សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ត្រី​យាម​មាត់ច្រក​ដាក់ដាំ កម្ពុជា-វៀតណាម បច្ចុប្បន្ន​នេះ។ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​២០ ធ្នូ នេះ​ថា បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី ក្នុង​រយៈពេល​ជាង ១​ខែ​ចុងក្រោយ​នេះ គឺ​បាន​កម្រើក​ឡើងវិញ​យ៉ាង​ខ្លាំង ដោយ​ឈ្មួញ​ទុច្ចរិត​ពាក់​ស្លាក​គោរមងារ​ជា​ឧកញ៉ា...

ពលរដ្ឋ​ហៅ​ការ​លាលែង​ពី​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​របស់​លោក សៅ សុខា ថា​ជា​គំរូ​ល្អ

សាធារណជន និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម សម្ដែង​ការ​កោតសរសើរ និង​ចាត់ទុក​ការ​លាលែង​ពី​តួនាទី​របស់​លោក សៅ សុខា ពី​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ថា​ជា​ការ​បង្ហាញ​នូវ​ស្មារតី​ទទួល​ខុសត្រូវ​ក្នុង​នាម​ជា​អ្នក​ថ្នាក់ដឹកនាំ បន្ទាប់ពី​បរាជ័យ​ក្នុង​ការ​ប្រកួត​កីឡា​បាល់ទាត់​បុរស U22 ជាមួយ​មីយ៉ាន់ម៉ា ក្នុង​ពូល A នៃ​ព្រឹត្តិការណ៍ sea games។ បើ​តាម​ហ្វេសប៊ុក​ឈ្មោះ G Sao Sokha បាន​សរសេរ​កាលពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ថា ការ​លាលែង​ពី​តួនាទី​ជា​ការ​គោរព​នូវ​ការ​សន្យា​ដើម្បី​បង្ហាញ​នូវ​ស្មារតី​ទទួល​ខុសត្រូវ​របស់​លោក​ជាមួយ​អ្នកគាំទ្រ ឬ​អ្នក​ទស្សនា​កីឡា​បាល់ទាត់​ដែល​បាន​ដាក់​ក្ដី​សង្ឃឹម​ចំពោះ​ការ​ប្រកួត​កីឡា​បាល់ទាត់​បុរស U22...

លោក សៅ សុខា៖ បទល្មើស​ព្រៃឈើ​ទប់ស្កាត់​មិន​បាន​ដោយសារ​មន្ត្រី​មូលដ្ឋាន​បើក​ដៃ​ឱ្យ​ឈ្មួញ

ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា ចោទ​ថា បទល្មើស​ព្រៃឈើ​ដែល​តែងតែ​កើត​មាន​នៅ​កម្ពុជា​ទប់ស្កាត់​មិន​បាន ដោយសារតែ​មន្ត្រី​មូលដ្ឋាន​ជា​អ្នក​បើក​ដៃ​ឱ្យ​ឈ្មួញ​ពី​ខាងក្រៅ។ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា បាន​លើកឡើង​កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ ថា បទល្មើស​ព្រៃឈើ​នៅតែ​កើតមាន​ដដែល ដោយសារតែ​មន្ត្រី​ជំនាញ​មូលដ្ឋាន​អសកម្ម ព្រោះ​ថា​បើ​មេ​ព្រៃ មេ​ស្រុក កម្លាំង​ប្រដាប់​អាវុធ​នៅ​ទីនោះ​ចូលរួម​ទប់ស្កាត់​ដោយ​ការ​អប់រំ​ប្រជាជន ប្រើ​វិធានការ​រដ្ឋបាល ឃាត់...

គណៈកម្មការ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ច្រានចោល​ព័ត៌មាន​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់

ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​ជា​អគ្គមេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឧត្តមសេនីយ៍ សៅ សុខា បដិសេធ​ថា​ពុំ​មាន​សកម្មភាព​ទិញ​ឈើ​ខុស​ច្បាប់​ដឹក​ចូល​ក្រុមហ៊ុន ដែល​ជា​រូបភាព​នៃ​បទល្មើស​ព្រៃឈើ​កំពុង​កើត​មាន​នៅ​តំបន់​ព្រៃឡង់ ខេត្ត​ព្រះវិហារ ដូច​សារព័ត៌មាន​មួយ​ចំនួន​ចុះផ្សាយ​នោះ​ទេ បន្ទាប់ពី​អ្នកជំនាញ​ចុះ​ស្រាវជ្រាវ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៅ​ទីតាំង​ភូមិសាស្ត្រ​ជាក់ស្តែង។ ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា តាម​ការ​ស្រាវជ្រាវ​របស់​អ្នកជំនាញ​កងរាជ​អាវុធហត្ថ​បង្ហាញ​ថា សារព័ត៌មាន​ខ្លះ​បាន​យក​រូបភាព​ចាស់ ឬ​យក​ឈ្មោះ​ក្រុមហ៊ុន​នានា​មក​ធ្វើការ​ផ្សព្វផ្សាយ ដែល​នាំ​ឱ្យ​មាន​ការ​ភាន់ច្រឡំ និង​ខូច​កិត្តិយស​ក្រុមហ៊ុន​ដែល​ប្រកប​អាជីវកម្ម​មាន​លិខិត​អនុញ្ញាត​ត្រឹមត្រូវ​ប៉ុណ្ណោះ។ អគ្គមេបញ្ជាការ​កងរាជ​អាវុធហត្ថ...

សហគមន៍​ថា​សកម្មភាព​កាប់​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់​នៅតែ​កើតមាន

ប្រជា​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ អះអាង​ថា សកម្មភាព​កាប់ និង​ដឹកជញ្ជូន​ឈើ​នៅតែ​បន្ត​កើតមាន បើ​ទោះបីជា​លោក សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ព្រមាន​ចាប់ និង​ដកហូត​តួនាទី​លោក​វរសេនីយ៍ឯក ចាប សារ៉ន ពី​អនុប្រធាន​ការិយាល័យ​បំភាន់​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក៏ដោយ។ សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់ លោក ខេម សុឃី បាន​ឲ្យ​ដឹង​ថា សកម្មភាព​កាប់ និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់​នៅតែ​បន្ត​កើតមាន​ឥត​ឈប់ឈរ បើ​ទោះបីជា​មាន​ការ​ស្រែក​ព្រមាន​ពី​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​យ៉ាង​ណា​ក្ដី។ លោក​បន្ថែម​ទៀត​ថា ក្រុម​អ្នក​រកស៊ី​ឈើ​ទាំងអស់​នោះ​ហាក់​មិន​ខ្លាច​ញញើត​ពាក្យ​សម្ដី​ព្រមាន​របស់​លោក សៅ សុខា ឡើយ។...

លោក សៅ សុខា បញ្ជា​ឲ្យ​ស្រាវជ្រាវ​និង​ចាត់​វិធានការ​មន្ត្រី​អាវុធហត្ថ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ

លោក សៅ សុខា ចេញ​បញ្ជា​ទៅ​មេបញ្ជាការ​កងរាជ​អាវុធ​តាម​ខេត្ត​ទាំងអស់​ឲ្យ​ស្រាវជ្រាវ និង​ចាត់​វិធានការ​លើ​មន្ត្រី​អាវុធហត្ថ​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​ធនធាន​ធម្មជាតិ ក្រោយ​រក​ឃើញ​អនុប្រធាន​ការិយាល័យ​បំភាន់​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កំពុង​រកស៊ី​ជួញដូរ និង​កាប់​បំផ្លាញ​ព្រៃឈើ។ ក្នុង​សារ​សំឡេង​ដែល​មាន​រយៈពេល​ប្រមាណ ៤​នាទី អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា បាន​លើកឡើង​ថា អនុប្រធាន​ការិយាល័យ​បំភាន់​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ចាប សារ៉ន កំពុង​រកស៊ី​ឈើ​ខុស​ច្បាប់។ លោក​បន្ត​ថា មន្ត្រី​ខ្លះ​ទោះបីជា​ដឹង​អនុប្រធាន​ការិយាល័យ​រូប​នេះ​កំពុង​រកស៊ី​ខុស​ច្បាប់​ក្ដី ប៉ុន្តែ​មិន​មាន​មន្ត្រី​ណា​មួយ​ធ្វើ​របាយការណ៍​ទៅ​លោក​ឡើយ។ លោក សៅ...

សកម្មជន​បរិស្ថាន៖ បើ​មិន​ចាប់​អ្នក​ប្រព្រឹត្ត​មក​ដាក់​ទោស ព្រៃឈើ​នឹង​វិនាស

សកម្មជន​បរិស្ថាន លើកឡើង​ថា ការ​ដាំ​ដើមឈើ​ឡើងវិញ​ជា​រឿង​ល្អ ប៉ុន្តែ​បើ​សិន​មិន​ចាប់​ខ្លួន​អ្នក​កាប់ និង​អ្នក​នៅ​ពីក្រោយ​ខ្នង រួម​ទាំង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​មក​ដាក់​ទោស​តាម​ច្បាប់​នោះ​ទេ ព្រៃឈើ​នៅ​ក្នុង​កម្ពុជា​នឹង​វិនាស​អស់​ដដែល។ ការ​លើកឡើង​របស់​ក្រុម​សកម្មជន​បរិស្ថាន​នេះ បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ពិធី​បុណ្យ «រុក្ខទិវា» កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០២១ ដោយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ដាំ​ដុះ និង​ការពារ​ព្រៃឈើ​ឱ្យ​បាន​គង់វង្ស ដើម្បី​ជា​ប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់​ជំនាន់។ សកម្មជន​បរិស្ថាន​ម្នាក់​ទៀត លោក ឆឺយ ឧត្ដមរស្មី ចាត់ទុក​ការ​អំពាវនាវ​ឱ្យ​ដាំ​ដើមឈើ​ឡើងវិញ​ជា​ការ​រួមចំណែក​មួយ...

Latest news