31 C
Phnom Penh

TAG

ស៊ឹម សុខុន

មន្ត្រី​ពន្ធនាគារ​ខេត្ត​បាត់ដំបង​ម្នាក់​រង​ការ​ចោទ​ថា​ឆបោក​ប្រាក់​ជាង​៩​ម៉ឺន​ដុល្លារ​រត់ការ​ចូល​ក្របខ័ណ្ឌ​នគរបាល

ពលរដ្ឋ ១១​គ្រួសារ​រស់នៅ​ឃុំ​សំឡូត ស្រុក​សំឡូត ខេត្ត​បាត់ដំបង បាន​ចោទ​អនុប្រធាន​ពន្ធនាគារ​ខេត្ត​បាត់ដំបង​ម្នាក់​ថា​ឆបោក​ប្រាក់​ពួកគេ​ជាង ៩​ម៉ឺន​ដុល្លារ ក្រោម​លេស​ថា​យក​ទៅ​រត់ការ​ដើម្បី​ជួយ​កូនៗ​ពួកគេ​ឲ្យ​ចូល​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ។ ក្នុង​ពាក្យបណ្ដឹង​មួយ​ចុះ​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០២៣ ភ្ជាប់​ជាមួយ​ស្នាម​មេដៃ និង​ឈ្មោះ​ដែល​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា ពួកគេ​ប្រគល់​ប្រាក់​ជាង ៩​ម៉ឺន​ដុល្លារ​ទៅ​អនុប្រធាន​ពន្ធនាគារ​ខេត្ត​បាត់ដំបង អ្នកស្រី ស៊ឹម សុខុម បន្ទាប់ពី​អ្នកស្រី​បាន​សន្យា​ជួយ​រត់ការ​ដើម្បី​កូនៗ​របស់​ពួកគាត់​បាន​ចូល​ធ្វើការ​ក្របខ័ណ្ឌ​នគរបាល​ជាតិ ប៉ុន្តែ​បើ​មិន​បាន នឹង​ប្រគល់​ប្រាក់​ឲ្យ​ពួកគាត់​វិញ។ ប្រភព​ដដែល​អះអាង​ថា ប្រាក់​ជាង ៩​ម៉ឺន​ដុល្លារ​នេះ ពួកគាត់​ទាំង ១១​គ្រួសារ​បាន​យក​ទៅ​ឲ្យ​អ្នកស្រី...

Latest news