40.9 C
Phnom Penh

TAG

ហ៊ុន សែន

ឧកញ៉ា ហ៊ុន តូ ត្រូវ​គេ​សង្ស័យ​ជា​ថ្មី​ថា​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ជួញដូរ​មនុស្ស​ដ៏​ធំ​នៅ​កម្ពុជា

លោក​ឧកញ៉ា ហ៊ុន តូ ក្មួយប្រុស​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ដែល​ល្បី​ខាង​អាក្រក់ៗ និង​ជា​អគ្គនាយក​ក្រុមហ៊ុន L.H.R ASEAN Investment CO. LTD ដែល​ចូលចិត្ត​ជិះ​រថយន្ត​ម៉ាក Lamborghini ហើយ​កន្លងមក​ជាប់​សង្ស័យ​ពី​បទ​រត់ពន្ធ​គ្រឿងញៀន និង​ការ​លាង​លុយ​កខ្វក់​នៅ​ប្រទេស​អូស្ត្រាលី នោះ ត្រូវ​បាន​សង្ស័យ​ជា​ថ្មី​ថា​មាន​ទំនាក់ទំនង​នឹង​ប្រតិបត្តិការ​ជួញដូរ​មនុស្ស​ដ៏​ធំ​នៅ​កម្ពុជា ដែល​គ្រប់គ្រង​ដោយ​ឧក្រិដ្ឋជន​ជនជាតិ​ចិន។ សារព័ត៌មាន The Australian ដែល​បាន​ចេញ​ផ្សាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ...

រដ្ឋមន្ត្រី​អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​ជម្រះ​មន្ទិល​អំពី​វត្តមាន​កងទ័ព​ចិន​និង​សេរីភាព​លោក កឹម សុខា

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ជំរុញ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បង្ហាញ​ពី​តម្លាភាព​ឱ្យ​បាន​ច្បាស់លាស់​អំពី​វត្តមាន​កងទ័ព​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម និង​ធានា​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អាច​ចូលរួម​ដោយ​សេរី​ក្នុង​ដំណើរការ​នយោបាយ​នៅ​ឆ្នាំ​២០២៣ ខាងមុខ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោក នេត ប្រាយ (Ned Price) បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៤ សីហា នេះ​ថា រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken...

រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​ចិន​តែ​មួយ​ឥត​ងាករេ

ក្រសួង​ការបរទេស​កម្ពុជា បង្ហាញ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​ចិន​តែ​មួយ​ដោយ​ឥត​ងាករេ និង​ចាត់ទុក​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ហុងកុង តៃវ៉ាន់ ទីបេ និង​ស៊ីនជាំង គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០២២ នេះ​ដោយ​បង្ហាញ​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ភាព​តានតឹង​ថ្មីៗ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ស្នើសុំ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ គោរព​ចំពោះ​កិច្ចព្រមព្រៀង​ទាំងឡាយ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សហរដ្ឋ​អាមេរិក ដែល​បាន​ចែង​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​កាលពី​ពេល​កន្លងទៅ​រវាង​ភាគី​ទាំង​ពីរ។ ក្រសួង​ការបរទេស​កម្ពុជា អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ស្វះ​ស្វែងរក​ដំណោះស្រាយ​ប្រកប​ដោយ​សន្តិវិធី និង​រក្សា​នូវ​ស្ថានភាព​ដើម ចៀសវាង​ការ​បង្ក​ហេតុ​មិន​ប្រក្រតី​ណា​មួយ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​នេះ ដើម្បី​បុព្វហេតុ​ក្នុង​ការ​រក្សា​នូវ​សន្តិភាព ស្ថិរភាព វឌ្ឍនភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់...

មហា​អំណាច​កុម្មុយនីស្ត​ចិន​ប្រកាស​គាំទ្រ​លោក ហ៊ុន ម៉ាណែត ជា​អ្នក​បន្ត​វេន​របស់​កម្ពុជា

មហាអំណាច​កុម្មុយនីស្ត​ចិន ប្រកាស​គាំទ្រ​កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ពេញ​ទំហឹង​ឱ្យ​ធ្វើ​ជា​អ្នក​បន្ត​វេន​របស់​កម្ពុជា ដោយសារ​មាន​ភាព​ចាស់ទុំ និង​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​សម្រាប់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត។ ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី បាន​លើកឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន កាលពី​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២២ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​ដែល​នឹង​ចូលរួម​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ នេះ​ថា រដ្ឋាភិបាល​ចិន​បាន​ចាត់ទុក​លោក...

លោក ហ៊ុន សែន ថា​វៀតណាម​ជា​ទីផ្សារ​ដ៏​សំខាន់​ក្នុង​ការ​ទទួល​កសិផល​នាំចេញ​ពី​កម្ពុជា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ប្រទេស​វៀតណាម ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​ទទួល​យក​កសិផល​នាំចេញ​ពី​ប្រទេស​កម្ពុជា ដែល​បាន​រួម​ចំណែក​ជួយ​ឲ្យ​កម្ពុជា​កាន់តែ​រីកចម្រើន។ ការ​លើកឡើង​របស់​លោក ហ៊ុន សែន ក្នុង​ជំនួប​ជាមួយ​សមាជិក​គណៈកម្មាធិការ​កណ្តាល​បក្ស​កុម្មុយនីស្ត​វៀតណាម សមាជិកា​គណៈកម្មាធិការ​អចិន្ត្រៃយ៍ អ្នកស្រី ង្វៀន ធីថាញ់ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នា​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២២។ ក្នុង​ជំនួប​ទ្វេភាគី​នោះ លោក ហ៊ុន សែន បាន​លើកឡើង​ថា ការ​រីកចម្រើន​របស់​វៀតណាម បាន​រួម​ចំណែក​ជួយ​ដល់​ការ​រីកចម្រើន​របស់​កម្ពុជា ដោយសារ​ទំនាក់ទំនង​ល្អ​នៃ​ប្រទេស​ទាំង​ពីរ...

លោក ហ៊ុន សែន ថា​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​៥​ចំណុច​របស់​អាស៊ាន​មិន​មាន​ភាព​ជឿនលឿន

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន មិន​អាច​ធ្វើ​ឱ្យ​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​ទាំង ៥​ចំណុច​របស់​អាស៊ាន​ដែល​តម្រូវ​ឱ្យ​របប​សឹក​ភូមា​យក​ទៅ​អនុវត្ត ឲ្យ​មាន​ភាព​ជឿនលឿន​តាម​អ្វី​ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​ចង់​បាន​នោះ​ទេ។ ការ​អះអាង​របស់​លោក ហ៊ុន សែន ធ្វើឡើង​នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២២ ដោយ​មាន​ការ​ចូលរួម​ពី​អគ្គលេខាធិការ​អាស៊ាន និង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ចំនួន ៩​រូប លើកលែងតែ​រដ្ឋមន្ត្រី​ការបរទេស​មីយ៉ាន់ម៉ា ដែល​មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម។ លោក ហ៊ុន សែន អះអាង​ថា...

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​៣​ថ្ងៃ

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក អែនតូនី ប្លីងខិន (Antony Blinken) គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែ​សីហា ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក-អាស៊ាន។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​អាមេរិក ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ ថា ដំណើរ​ទស្សនកិច្ច​របស់​លោក អែនតូនី ប្លីងខិន ទៅ​កាន់​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែ​សីហា ខាងមុខ​នេះ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក-អាស៊ាន...

លោក ហ៊ុន សែន ចូលរួម​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥​នៅ​ចុងខែ​កក្កដា

ក្រសួង​ការបរទេស​អះអាង​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នឹង​ចូលរួម​ពិធី​បើក​ជា​ផ្លូវការ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ដែល​នឹង​ចាប់ផ្តើម​ដំណើរការ​ចាប់ពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២២ ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​នឹង​ធ្វើឡើង​នៅ​ចុងខែ​កក្កដា នេះ រួមមាន៖ កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ី​អាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរកិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជាមួយ​តំណាង​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​អាស៊ាននិង​កិច្ចប្រជុំ​ស្ដីពី​សិទ្ធិមនុស្ស​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ ជាដើម។ ប្រភព​ដដែល​បញ្ជាក់​ថា ក្រៅពី​កិច្ចប្រជុំ​ខាងលើ ក៏​មាន​សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជាមួយ​ដៃគូ​សន្ទនា​របស់​អាស៊ាន...

លោក ហ៊ុន សែន ឯកភាព​គ្នា​ជាមួយ​វៀតណាម​បោះ​បង្ហើយ​បង្គោល​ព្រំដែន​ដែល​នៅ​សល់

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​មេដឹកនាំ​ខ្មែរ​ដែល​កងទ័ព​ឈ្លានពាន​វៀតណាម​លើក​បន្តុប បាន​ឯកភាព​គ្នា​ជាមួយ​លេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ដូ វ៉ាន់ជៀន ជំរុញ​ឲ្យ​បោះ​បង្គោល​ព្រំដែន​ដែល​នៅ​សល់ ១៦% ទៀត​ឱ្យ​ឆាប់​ចប់ ដើម្បី​ប្រែ​ក្លាយ​ប្រទេស​ទាំង​ពីរ​ឲ្យ​មាន​សុខ​សន្តិភាព និង​ងាយស្រួល​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។ បុរស​ខ្លាំង​រណប​បរទេស​ដើម្បី​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ឱកាស​ជួប​ជាមួយ​គណៈប្រតិភូ​មជ្ឈិម​រណសិរ្ស​មាតុភូមិ​វៀតណាម ដែល​ដឹកនាំ​ដោយ​លោក ដូ វ៉ាន់ជៀន នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា...

បក្ស​នយោបាយ​មួយ​ចំនួន​គាំទ្រ​ការ​កែ​រដ្ឋធម្មនុញ្ញ ខណៈ​អង្គការ​ជាតិ​និង​អន្តរជាតិ​សម្ដែង​ក្ដី​បារម្ភ

គណបក្ស​នយោបាយ​មួយ​ចំនួន​ប្រកាស​គាំទ្រ​រដ្ឋសភា ដែល​បាន​អនុម័ត​ទាំងស្រុង​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ទាំង ៨​មាត្រា ដោយ​អះអាង​ថា​ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ស្រប​តាម​គោលការណ៍​របប​សភា​និយម ខណៈ​អង្គការ​ជាតិ និង​អន្តរជាតិ​ថា​ជា​ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​ប្រកាស​គាំទ្រ​របស់​គណបក្ស​នយោបាយ​មួយ​ចំនួន ធ្វើឡើង​តាមរយៈ​សេចក្ដី​ថ្លែងការណ៍​ក្រោយពី​រដ្ឋសភា​បាន​សម្រេច​អនុម័ត​ទាំងស្រុង​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ ៨​មាត្រា កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា។ គណបក្ស​ទាំងនោះ​មាន៖ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​ដឹកនាំ​ដោយ​លោក ញឹក ប៊ុនឆៃគណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​មាន​ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ជា​ប្រធានគណបក្ស​ខ្មែរ​តែ​មួយ ដែល​មាន​លោក គុជ លី ជា​ប្រធានគណបក្ស​សម្បុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ...

Latest news