31 C
Phnom Penh

TAG

ឡុង កុសល

អាជ្ញាធរ​ជាតិ​អប្សរា៖ ការ​យក​ទង់ជាតិ​ខ្មែរ​ច្នៃ​ជា​ម៉ូដ​សម្លៀកបំពាក់​គឺជា​ការ​ប្រមាថ​ជាតិ

អាជ្ញាធរ​ជាតិ​អប្សរា​កម្ពុជា អះអាង​ថា ការ​យក​ទង់ជាតិ​ដែល​ជា​និមិត្តរូប​របស់​ជាតិ​ខ្មែរ​មក​ច្នៃ​ជា​ម៉ូដ​សម្លៀកបំពាក់ មិនមែន​ជា​ការ​គោរព​ស្រឡាញ់​ទង់ជាតិ​នោះ​ទេ ប៉ុន្តែ​ជា​ការ​ប្រមាថ​ជាតិ​ឯង​ទៅវិញ។ អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​កម្ពុជា លោក ឡុង កុសល អះអាង​កាលពី​ថ្ងៃ​ទី​០៧ ខែ​មីនា នេះ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវតែ​គោរព​ទង់ជាតិ​របស់​ខ្លួន​ដោយ​ស្មារតី​ស្នេហាជាតិ ស្រឡាញ់​ទឹកដី​ដែល​ជាតិ​មាតុភូមិ​របស់​ខ្លួន​ដោយ​ពិតប្រាកដ។ ទង់ជាតិ​គឺជា​រូប​តំណាង​ដើម្បី​រំឭក​ដល់​វីរជន​ខ្មែរ​ដែល​បាន​ពលី​ក្នុង​សង្គ្រាម​ការពារ​ជាតិ ប្រជាជន និង​ទឹកដី​នា​ពេល​កន្លងមក។ ប្រភព​ដដែល​អះអាង​ថា ការ​យក​រូប​សញ្ញា​ទង់ជាតិ​មក​ច្នៃ​ម៉ូត​សម្លៀកបំពាក់ គឺជា​ការប្រមាថ​ជាតិ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ថា​នៅ​ពេល​ដែល​គេ​ស្លៀកពាក់​ជា​អាវ ឬ​ជា​ខោ ពួកគេ​ច្បាស់​ជា​អង្គុយ​លើ​សម្លៀកបំពាក់​របស់​ពួកគេ​ជាមិនខាន។ ដូច្នេះ ប្រៀប​បាន​នឹង​អង្គុយ​លើ​ទង់​តំណាង​ឱ្យ​ជាតិ​ខ្មែរ​ទាំងមូល​ដូច្នោះ​ដែរ។ លោក ឡុង...

Latest news