34 C
Phnom Penh

TAG

អង្គការ​អប់រំ​អន្តរជាតិ

អង្គការ​អប់រំ​អន្តរជាតិ​នឹង​ធ្វើ​សន្និសីទ​ថ្នាក់​តំបន់​នៅ​កម្ពុជា​ដើម្បី​ចែករំលែក​បទពិសោធន៍​និង​ប្រមូលផ្ដុំ​ចលនា​សហជីព

អង្គការ​អប់រំ​អន្តរជាតិ​បាន​រៀបចំ​ធ្វើ​សន្និសីទ​ថ្នាក់​តំបន់​នៅ​កម្ពុជា ដើម្បី​រួម​គ្នា​ចែករំលែក​បទពិសោធន៍ ផ្លាស់ប្ដូរ​ទស្សនៈ និង​ប្រមូលផ្ដុំ​ចលនា​សហជីព​ឲ្យ​កាន់តែ​ច្រើន និង​សាមគ្គីភាព​នៅ​ទូទាំង​តំបន់​នា​ពេល​អនាគត។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា នឹង​រៀបចំ​ធ្វើ​សន្និសីទ​ថ្នាក់​តំបន់​ស្ដីពី «ការ​កសាង​អាស៊ី​ប៉ាស៊ីហ្វិក​ឡើងវិញ​នេះ ដើម្បី​ឲ្យ​អ្នក​អប់រំ និង​សហជីព​របស់​ពួកគេ​នៅ​ជួរមុខ​ឆ្ពោះ​ទៅ​រក​អនាគត​ប្រកប​ដោយ​និរន្តរភាព»។ បើ​តាម​សមាជិក​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​ជា​សមាជិក​របស់​អង្គការ​អប់រំ​អន្តរជាតិ​ដដែល​ថា សន្និសីទ​នេះ​នឹង​មាន​ការ​ចូលរួម​ដោយ​ថ្នាក់​ដឹកនាំ​សហជីព និង​គ្រូបង្រៀន​ដែល​ជា​សមាជិក​របស់​អង្គការ​អប់រំ​អន្តរជាតិ​ចំនួន ៦៨​សាខា​មកពី​បណ្ដា​ប្រទេស​ចំនួន ៣៥​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ជាមួយ​គ្នា​នេះ នឹង​មាន​ការ​រៀបចំ​សន្និសីទ​ថ្នាក់​តំបន់​នៅ​ខេត្ត​សៀមរាប នា​ពេល​ខាងមុខ ដោយ​ផ្ដល់​ឱកាស​ពិសេស​សម្រាប់​មេដឹកនាំ​សហជីព និង​គ្រូបង្រៀន ដើម្បី​រួម​គ្នា​ចែករំលែក​បទពិសោធន៍ ផ្លាស់ប្ដូរ​ទស្សនៈ...

Latest news