33 C
Phnom Penh

TAG

អាន សុខខឿន

តំណាង​កម្ពុជា​ព្រមាន​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​កុំ​ឲ្យ​ជ្រៀតជ្រែក​ដែន​អធិបតេយ្យ​របស់​កម្ពុជា

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ ព្រមាន​អ្នក​នាំពាក្យ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស (OHCHR) ឱ្យ​រក្សា​កាតព្វកិច្ច​គោរព​អធិបតេយ្យភាព និង​ដែន​យុត្តាធិការ​ក្នុង​ស្រុក​របស់​រដ្ឋ​នីមួយៗ ជាពិសេស​ការ​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​តែម្តង។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​៦ ធ្នូ ថា ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ច្រាន​ចោល​ទាំងស្រុង​ចំពោះ​ការ​អត្ថាធិប្បាយ​ដែល​បង្ក​ការ​ភ័ន្ត​ច្រឡំ មាន​លក្ខណៈ​នយោបាយ និង​មាន​បុរេវិនិច្ឆ័យ​របស់​អ្នក​នាំពាក្យ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស (OHCHR) លោក Rupert Colville លើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។ ប្រភព​ដដែល​អះអាង​ថា អាជ្ញាធរ​កម្ពុជា​ពុំ​ដែល​ព្រងើយកន្តើយ​ចំពោះ​សេចក្តី​រាយការណ៍​អំពី​ឧក្រិដ្ឋកម្ម​ណា​មួយ​នោះ​ទេ ហើយ​ពួកគេ​បាន​ស៊ើប​អង្កេត​យ៉ាង​ហ្មត់ចត់​ដោយ​ផ្ទៀងផ្ទាត់​ជាមួយ​ភស្តុតាង និង​សាក្សី រហូត​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ស្រប​ទៅ​តាម​ច្បាប់​យ៉ាង​ត្រឹមត្រូវ...

Latest news