37 C
Phnom Penh

TAG

អាស៊ីប៉ាស៊ីហ្វិក

បទវិភាគ៖ នៅ​តំបន់​អាស៊ី​យ៉ាងតិច ៥​ទីតាំង អាច​ប្រឈមមុខ​នឹង​ការ​ផ្ទុះ​សង្គ្រាម

ក្នុង​រយៈពេល​ជាង​មួយ​ទសវត្ស​មក​នេះ នៅ​តំបន់​អាស៊ី​គេ​សង្កេត​ឃើញ​មាន​ការ​រត់​ប្រណាំង​សព្វាវុធ​ខ្លាំង​ទៅៗ។ ប្រទេស​តូច​ដែល​ខំ​ប្រជែង​សព្វាវុធ​ជាមួយ​ប្រទេស​ធំ រួម​មាន​ប្រទេស​ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កូរ៉េខាងជើង និង​កោះ​តៃវ៉ាន់។ ចំពោះ​ប្រទេស​ធំ​មាន​ពីរ​ក្នុង​តំបន់​នេះ គឺ​ប្រទេស​ចិន និង​ឥណ្ឌា ដែល​មាន​ប្រជាជន​ជាង ១៤០០​លាន​នាក់ ប្រហាក់​ប្រហែល​គ្នា​ក៏​ប្រជែង​គ្នា​ដែរ។ ប្រទេស​ធំ​ពីរ​នេះ​ផលិត​សព្វាវុធ​បាន​ខ្លួនឯង ហើយ​ក៏​នៅ​បន្ត​ទិញ​សព្វាវុធ​ពី​ក្រៅ​ប្រទេស​ថែម​ទៀត។ មូលហេតុ​ដែល​មាន​ការ​រត់​ប្រណាំង​សព្វាវុធ គឺជា​ការ​ទប់ទល់​នឹង​កម្លាំង​គំរាមកំហែង ឬ​ការ​បង្ក​សង្គ្រាម​ពី​សំណាក់​ប្រទេស​ដែល​ត្រូវ​គេ​មើល​ឃើញ​ថា បង្កើត​ឱ្យ​មាន​ភាព​តានតឹង​ក្នុង​ការ​សម្រេច​ទិសដៅ​នៃ​ការ​ពង្រីក​ទឹកដី និង​គាប​សង្កត់​ផ្នែក​យោធា​ឲ្យ​ប្រទេស​មួយ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ខ្លួន ហើយ​ប្រគល់​ដែន​អធិបតេយ្យ​ឱ្យ​ស្ថិត​ក្នុង​ចំណុះ​របស់​ខ្លួន​ថែម​ទៀត។ នៅ​ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ចិន​ជា​ប្រទេស​ធំ​ទាំង​សេដ្ឋកិច្ច និង​យោធា បាន​បង្កើន​ឧត្តមភាព​វិស័យ​ពីរ​នេះ​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រទេស​នៅ​ក្នុង​តំបន់។ ចំណែក​កូរ៉េខាងជើង ពុំ​មែន​ជា​ប្រទេស​ធំ​ដូច​ឥណ្ឌា...

IDEA TALK៖ តើ​យុទ្ធសាស្ត្រ​នយោបាយ​ថ្មី​របស់​អាមេរិក​ដែល​ដក​ទ័ព​ចេញពី​កាប៊ុល ទៅ​ពង្រឹង​សន្តិសុខ​នៅ​អាស៊ីប៉ាស៊ីហ្វិក នឹង​ជះឥទ្ធិពល​បែប​ណា​ដល់​ក្រុម​ប្រទេស​ដែល​ជា​សម្ពន្ធមិត្ត​របស់​ចិន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​យុទ្ធសាស្ត្រ​នយោបាយ​ថ្មី​របស់​អាមេរិក​ដែល​ដក​ទ័ព​ចេញពី​កាប៊ុល ទៅ​ពង្រឹង​សន្តិសុខ​នៅ​អាស៊ីប៉ាស៊ីហ្វិក នឹង​ជះឥទ្ធិពល​បែប​ណា​ដល់​ក្រុម​ប្រទេស​ដែល​ជា​សម្ពន្ធមិត្ត​របស់​ចិន?»។

Latest news