28 C
Phnom Penh

TAG

អំ សំអាត

តុលាការ​ចាប់ផ្ដើម​ស៊ើប​អង្កេត​បណ្តឹង​របស់​បក្ស​ប្រជាជន​លើ​លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​អាដហុក

សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ផ្ដើម​ស៊ើបអង្កេត​លើ​សំណុំរឿង​បណ្តឹង​បរិហារ​កេរ្តិ៍​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ប្ដឹង​លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​អាដហុក (Adhoc) ដោយ​កោះហៅ​ភាគី​ទាំង​សងខាង​ចូល​បំភ្លឺ​កាលពី​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៤។ អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ប្លង់ សុផល បាន​បញ្ជាក់​នៅ​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្ដើម​ដំណើរការ​នីតិវិធី​នៃ​ការ​ស៊ើបអង្កេត និង​បាន​កោះហៅ​ភាគី​ទាំងអស់ ដើម្បី​ស្តាប់​ចម្លើយ និង​ប្រមូល​ព័ស្តុតាង​ក្នុង​សំណុំរឿង​គណបក្ស​ប្រជាជន​កម្ពុជា​ប្ដឹង​លោក ស៊ឹង សែនករុណា។ យោង​តាម​ដីកា​កោះ​របស់​លោក ប្លង់ សុផល តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ...

សង្គម​ស៊ីវិល៖ ការ​ទាមទារ​ឱ្យ​លុប​វីដេអូ​ឈាម​បាតុករ​បង្ហាញ​ថា​សេរីភាព​បញ្ចេញមតិ​រឹតត្បិត​ធ្ងន់ធ្ងរ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា​ការ​ទាមទារ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​លុប​វីដេអូ​ដែល​មាន​ចំណងជើង​ថា «ឈាម​បាតុករ» ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ព្រោងព្រាត​តាម​បណ្ដាញ​ទំនាក់ទំនង​ផ្សេងៗ​នៅ​ក្នុង​ខួប ៩​ឆ្នាំ​នៃ​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល បង្ហាញ​ថា​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​កំពុង​រង​ការ​រឹតត្បិត​ធ្ងន់ធ្ងរ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ មករា នេះ​ថា ការ​បង្ហោះ​វីដេអូ​ដែល​មាន​បំណង​ទាមទារ​នូវ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ដែល​បាន​ស្លាប់ បាត់​ខ្លួន និង​រង​របួស​ក្នុង​ការ​បង្ក្រាប​ដោយ​ហិង្សា​កាលពី ៩​ឆ្នាំ​មុន មិនមែន​ជា​រឿង​ខុស​ច្បាប់ ឬ​នាំ​ឱ្យ​មាន​អសន្តិសុខ​ក្នុង​សង្គម​នោះ​ទេ តែ​បែរ​ជា​សមត្ថកិច្ច​ទាមទារ​ឱ្យ​លុប​វីដេអូ​នេះ​ទៅវិញ ខណៈ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ទាំងនោះ​នៅតែ​ស្ងាត់​សូន្យ​នៅឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​លើកឡើង​ថា ការ​ជំរុញ​ឱ្យ​លុប​វីដេអូ​នេះ​ចេញពី​បណ្ដាញ​សង្គម​ផ្សេងៗ​ពី​សំណាក់​អាជ្ញាធរ...

មន្ត្រី​អង្គការ​៤​ប្រកាស​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ចម្រៀង​ឈាម​បាតុករ​និង​ចែកចាយ​បន្ត

ប្រធាន​អង្គការ​សមាគម​ចំនួន ៤ ប្រកាស​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​អញ្ជើញ​របស់​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជុំវិញ​ការ​បង្ហោះ និង​ចែកចាយ​បន្ត​នូវ​វីដេអូ​ដែល​មាន​ចំណងជើង​ថា «ឈាម​បាតុករ»។ ប្រធាន​អង្គការ​សមាគម​ចំនួន​៤ រួម​មាន​លោក ថេង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា (CCFC) លោក អំ សំអាត នាយក​ប្រតិបត្តិ​អង្គការ​លីកាដូ លោក មឿន តុលា នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) និង​លោក វន់ ពៅ...

ឧទ្ធរណ៍​បន្ត​ឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ក្រោម​ហេតុផល​រក្សា​ជន​ជាប់​ចោទ​ទុក​ជូន​តុលាការ​បន្ត​នីតិវិធី

សាលា​ឧទ្ធរណ៍​នៃ​រដ្ឋអំណាច​ក្រុង​ភ្នំពេញ បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​ការ​ស្នើសុំ​ពី​មេធាវី​នោះ​ទេ ក្រោម​ហេតុផល​ថា រក្សា​ជន​ជាប់​ចោទ​ទុក​ជូន​តុលាការ​បន្ត​នីតិវិធី ខណៈ​សំណុំរឿង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ជំនុំជម្រះ។ ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ធ្វើឡើង​បន្ទាប់ពី​តុលាការ​បាន​បើក​សវនាការ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ស្នើ​ដោយ​មេធាវី​ការពារ​ក្ដី​ឲ្យ​កញ្ញា ឈឹម ស៊ីថរ នា​ថ្ងៃ​ពុធ ទី​២៨ ធ្នូ នេះ ហើយ​សម្រេច​ប្រកាស​សាលដីកា​នា​ថ្ងៃ​ដដែល។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍ បាន​ប្រកាស​សាលដីកា​ដោយ​សម្រេច​មិន​អនុញ្ញាត​ឲ្យ​កញ្ញា ឈឹម ស៊ីថរ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន...

តុលាការ​កំពូល​បដិសេធ​មិន​ឱ្យ​លោក អៀរ ចាន់ណា សកម្មជន​បក្ស​ភ្លើង​ទៀន​នៅ​ក្រៅ​ឃុំ

តុលាការ​កំពូល​សម្រេច​បដិសេធ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​គណបក្ស​ភ្លើង​ទៀន​មួយ​រូប គឺ​លោក អៀរ ចាន់ណា។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល លោក និល ណុន នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែ​តុលា នេះ បាន​សម្រេច​តម្កល់​សេចក្ដី​សម្រេច​របស់​តុលាការ​ជាន់​ទាប​ដែល​បាន​ឃុំ​ខ្លួន​លោក អៀរ ចាន់ណា សកម្មជន​បក្ស​ភ្លើង​ទៀន​នៅ​ពន្ធនាគារ​ព្រៃស។ លោក និល ណុន ចាត់ទុក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ ដែល​មិន​អនុញ្ញាត​ឱ្យ​លោក អៀរ ចាន់ណា នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នោះ​ជា​រឿង​ត្រឹមត្រូវ។ លោក អៀរ ចាន់ណា...

លោក ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​អ្នក​បំភ្លៃ​ព័ត៌មាន​រឿង​កូវីដ-១៩​បន្ថែម​ទៀត​ក្រោយពី​ឃាត់​ខ្លួន​បុរស​ម្នាក់

បុរស​ខ្លាំង លោក ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​បន្ថែម​ទៀត​ចំពោះ​អ្នក​ដែល​បំពុល​បរិយាកាស​តាម​បណ្ដាញ​សង្គម ដែល​បំភ្លៃ​ព័ត៌មាន​រឿង​កូវីដ-១៩ ក្រោយពី​បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ខេត្ត​ត្បូងឃ្មុំ ជុំវិញ​បញ្ហា​នេះ។ នៅ​ក្នុង​ពិធី​លែង​កូន​ត្រី និង​ត្រី​មេ​ពូជ​នៅ​ខេត្ត​បន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​១ កក្កដា នេះ លោក ហ៊ុន សែន បាន​ថ្លែង​ថា លោក​បាន​បញ្ជា​ទៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ឱ្យ​ស្រាវជ្រាវ និង​ចាប់​ខ្លួន​អ្នក​លេង Tik Tok រូប​នោះ​ឲ្យខាងតែ​បាន ក្រោយពី​អ្នក​លេង Tik Tok...

មេធាវី​អាមេរិកាំង​កញ្ញា សេង ធារី ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ

កញ្ញា សេង ធារី ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់ បន្ទាប់ពី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បដិសេធ​មិន​ឲ្យ​មេធាវី​ចូល​ជួប​កូនក្ដី​របស់​ខ្លួន។ ការ​បញ្ជូន​កញ្ញា សេង ធារី ទៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ពន្ធនាគារ​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា កន្លងមក កញ្ញា សេង ធារី បាន​ធ្វើ​សកម្មភាព​មួយ​ចំនួន​នាំ​ឱ្យ​មាន​ភាព​ចលាចល ដូច្នេះ​ខាង​ពន្ធនាគារ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្រោម​ហេតុផល​ថា ក្រុម​អ្នកគាំទ្រ​កញ្ញា សេង ធារី ត្រៀម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​មណ្ឌល​អប់រំ​កែប្រែ​នោះ។ កញ្ញា សេង ធារី ដែល​មាន​សញ្ជាតិ​អាមេរិកាំង​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់...

បក្ស​កាន់​អំណាច​ថា​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ជាង​ការ​បោះឆ្នោត​កន្លងទៅ

មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​អះអាង​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ជាង​ការ​បោះឆ្នោត​នា​ពេល​កន្លងទៅ ខណៈ​បក្ស​ភ្លើង​ទៀន និង​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​មិន​សេរី និង​មិន​យុត្តិធម៌។ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​អាណត្តិ​នេះ​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​ជាង​អាណត្តិ​មុនៗ​ទាំងអស់។ លោក​បាន​ចាត់ទុក​ការ​ប្រកាស​របស់​គណបក្ស​ភ្លើង​ទៀន ដែល​ថា​ការ​បោះឆ្នោត​នេះ​មិន​សេរី មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌ ធ្វើឡើង​ក្នុង​ចេតនា​ចង់​ប្រឆាំង​នឹង​ការ​បោះឆ្នោត​តែប៉ុណ្ណោះ។ ក្រៅពី​ការ​លើកឡើង​របស់​លោក សុខ ឥសាន នោះ គណបក្ស​នយោបាយ​មួយ​ចំនួន ក្នុង​នោះ​គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ខ្មែរ​តែ​មួយ...

សាលាឧទ្ធរណ៍​មិន​អនុញ្ញាត​ឱ្យ​លោក សៀម ភ្លុក នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ សម្រេច​បន្ត​ឃុំ​ខ្លួន​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក នៅ​ក្នុង​ពន្ធនាគារ​បណ្ដោះអាសន្ន ដោយ​អះអាង​ថា ការ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ ប៉ះពាល់​ដល់​ដំណើរការ​នីតិវិធី​តុលាការ។ សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ លោក ឃុន លាងម៉េង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ឧសភា នេះ បាន​ប្រកាស​សាលដីកា​ដោយ​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក សៀម ភ្លុក។ ការ​បដិសេធ​នេះ ក្រោម​ហេតុផល​ថា ដើម្បី​រក្សា​ជន​ត្រូវ​ចោទ​ជូន​តុលាការ​បន្ត​នីតិវិធី​ទៀត។ លោក សៀម ភ្លុក...

គ្រួសារ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ថា​តុលាការ​កំពូល​កាត់ទោស​ប្ដី​ដោយ​អយុត្តិធម៌

ភរិយា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ថា​ការ​សម្រេច​របស់​តុលាការ​កំពូល​ឱ្យ​ប្ដី​របស់​គាត់​ជាប់​ពន្ធនាគារ ៧​ឆ្នាំ​ទាក់ទង​ទៅ​នឹង​ការ​បង្ហោះ​សារ​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ក្នុង​ព្រឹត្តិការណ៍ ៩ វិច្ឆិកា លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក គឺជា​រឿង​អយុត្តិធម៌​បំផុត។ នៅ​ថ្ងៃ​ពុធ ទី​៤ ខែ​ឧសភា នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល បាន​សម្រេច​បដិសេធ​បណ្ដឹង​សារទុក្ខ​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សំអាន ដោយ​ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ថា​ជា​រឿង​ត្រឹមត្រូវ។ សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ កាលពី​ឆ្នាំ​២០២០ បាន​ប្រកាស​សាលដីកា​ដោយ​សម្រេច​ឱ្យ​លោក គង់ សំអាន ជាប់​ពន្ធនាគារ...

Latest news