27 C
Phnom Penh

TAG

អ៊ី សុខឡេង

ពលរដ្ឋ​បារម្ភ​ពី​អ្នក​ទៅ​ចាក់​វ៉ាក់សាំង Covid-19 នៅ​ខេត្ត​ព្រះសីហនុ​មិន​បាន​រក្សា​គម្លាត​សុវត្ថិភាព​ត្រឹមត្រូវ

ពលរដ្ឋ​ដែល​បាន​ចូលរួម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 នៅ​ឯ​ខេត្ត​ព្រះសីហនុ បាន​សម្ដែង​ការ​ព្រួយបារម្ភ​ថា ការ​ឈរ​ប្រជ្រៀត​គ្នា​ដើម្បី​រង់ចាំ​ការ​ចាក់​វ៉ាក់សាំង អាច​ជា​បញ្ហា​ប្រឈម​សម្រាប់​ពលរដ្ឋ​ដែល​ទៅ​ចូលរួម​នោះ​ទៅវិញ ប្រសិនបើ​ពលរដ្ឋ​ទាំងនោះ​មិន​ស្ដាប់​ការ​ណែនាំ​របស់​អ្នក​រៀបចំ​នោះ​ទេ។ ប្រភព​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា វត្តមាន​ប្រជាពលរដ្ឋ​ដែល​ទៅ​ឈរ​រង់ចាំ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 នៅ​តាម​ទីតាំង​ភាគច្រើន​ក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ គឺ​ពួកគាត់​មិន​បាន​រក្សា​គម្លាត​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ពោល​គឺ​បាន​ឈរ​ប្រជ្រៀត​គ្នា​ញឹកស្អេក​ដូច​ម្រាមដៃ។ ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃ​មក​នេះ ស្ទើរ​គ្រប់​ទីតាំង​ទាំងអស់​ដែល​រៀបចំ​ចាក់​វ៉ាក់សាំង​បង្ការ​មេរោគ​កូវីដ-១៩ ជូន​ពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ព្រះសីហនុ រួម​មាន​ទីតាំង​សាលា ហ៊ុន សែន កម្មករ សាលា​ឃ្លាំង​លើ សាលា​សម្ដេចឪ សាលា​មិត្តភាព និង​សាលា​សាគូរ៉ា ជាដើម...

Latest news