38 C
Phnom Penh

TAG

ឧកញ៉ា

ក្រុម​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​បុគ្គល​មួយ​ចំនួន​ដែល​ប្រើប្រាស់​គោរមងារ​ឧកញ៉ា​បង្អាប់​កិត្តិយស​ព្រះមហាក្សត្រ​និង​រាជរដ្ឋាភិបាល

អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត សេក សុជាតិ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ពិនិត្យ​សមាសភាព​បុគ្គល​ដែល​ទទួល​បាន​គោរមងារ​ជា​ឧកញ៉ា អ្នកឧកញ៉ា​កន្លង​មក​ឡើងវិញ ព្រោះ​ថា​បុគ្គល​មួយ​ចំនួន​កំពុង​ប្រើប្រាស់​គោរមងារ​ដ៏​ថ្លៃថ្នូរ​នេះ ប្រព្រឹត្ត​ទង្វើ​ស្មោកគ្រោក ដែល​នាំ​ឱ្យ​អាប់ឱន​ដល់​កិត្តិយស​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល​យ៉ាង​ធ្ងន់ធ្ងរ។ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០១ ខែ​មេសា នេះ​ថា ផ្អែក​តាមរយៈ​បទពិសោធន៍​ជា​បន្តបន្ទាប់​ដែល​ក្រុម​ឧកញ៉ា​មួយ​ចំនួន​បាន​ប្រព្រឹត្ត ដូចជា ការ​បោកប្រាស់​លុយ​ពលរដ្ឋ​តាមរយៈ​ក្រុមហ៊ុន​អចលនទ្រព្យ និង​ការ​បណ្ដាក់ទុន ឬ​ការ​ប្រព្រឹត្ត​ទង្វើ​ឧក្រិដ្ឋ​ផ្សេងៗ បាន​បង្ហាញ​ពី​កម្សោយ​របស់​រដ្ឋាភិបាល​នៅ​លើ​ឆាក​អន្តរជាតិ​យ៉ាង​ខ្លាំង​ក្នុង​ការ​វាយតម្លៃ​លក្ខណៈ​របស់​បុគ្គល​ដែល​ស័ក្តិសម​នឹង​ទទួល​បាន​គោរមងារ​ជា​ឧកញ៉ា​ពី​ព្រះមហាក្សត្រ។ ប្រភព​ដដែល​ត្អូញត្អែរ​ថា...

ក្រុម​អ្នក​ឃ្លាំមើល​ស្នើ​ដក​គោរមងារ​ឧកញ៉ា​ពី​អ្នកស្រី ឡេង ចាន់ណា និង​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ជុំវិញ​ការ​ឆបោក

អ្នក​ប្រឹក្សា​យោបល់​ដើម្បី​កែប្រែ​ផ្នត់គំនិត ជំរុញ​ឱ្យ​តុលាការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ដោយ​គ្មាន​ការ​គប់គិត​ជា​បក្ខពួក ជុំវិញ​ការ​ប្រព្រឹត្ត​អំពើ​ឆបោក​របស់​ឧកញ៉ា ឡេង ចាន់ណា តាម​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ដែល​ជា​ជនរងគ្រោះ ហើយ​រដ្ឋាភិបាល​កម្ពុជា​ក៏​គួរតែ​ពិចារណា​ស្នើ​ទៅ​ព្រះមហាក្សត្រ​ដក​គោរមងារ​ជា​ឧកញ៉ា​ចេញ​ដែរ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ មីនា នេះ​ថា ពិត​ជា​គួរ​ឱ្យ​អបអរ​សាទរ​ដែល​តុលាការ​អនុវត្ត​វិធានការ​ច្បាប់​ចាប់​ខ្លួន​ឧកញ៉ា ឡេង ចាន់ណា ដែល​កំពុង​ប្រព្រឹត្ត​អំពើ​ឆបោក​លុយកាក់​ពី​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ពេលនេះ ព្រោះ​ថា​បើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បណ្តែត​ឱ្យ​ទង្វើ​បែប​នេះ​ចេះ​តែ​រីក​ធំធាត់​ដោយ​គ្មាន​វិធានការ​ច្បាប់ នោះ​នឹង​បង្ក​ទៅ​ជា​គំរូ​ដ៏​អាក្រក់​សម្រាប់​សង្គម​ជាតិ​កាន់តែ​ខ្លាំង ដែល​អាច​ធ្វើ​ឱ្យ​ឧកញ៉ា​ប្រភេទ​នេះ​ចេញ​មក​បោក​លុយ​ប្រជាពលរដ្ឋ​បន្ត​ទៀត​ជាមិនខាន។ លោក...

៧​ខែ​ក្នុង​ឆ្នាំ​២០២៣ ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ផ្ដល់​គោរមងារ​ឧកញ៉ា​និង​អ្នកឧកញ៉ា​ដល់​បុគ្គល​ចំនួន ២៤២​រូប

ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​ផ្ដល់​គោរមងារ​ជា​ឧកញ៉ា និង​អ្នកឧកញ៉ា​ដល់​បុគ្គល​ចំនួន ២៤២​រូប​ក្នុង​រយៈពេល ៧​ខែ ដោយ​គិត​ចាប់ពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៣ ដល់​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣។ យោង​តាម​សៀវភៅ​រាជកិច្ច​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចាប់ពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៣ ដល់​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ បាន​បង្ហាញ​ថា ឥស្សរជន និង​អ្នកជំនួញ ១៧២​រូប​ទទួល​បាន​គោរមងារ​ជា​ឧកញ៉ា ខណៈ​ឥស្សរជន និង​អ្នកជំនួញ​ល្បីៗ​ចំនួន ៧០​រូប​ផ្សេង​ទៀត​ទទួល​បាន​ការ​ដំឡើង​គោរមងារ​ពី​ឧកញ៉ា​ទៅ​ជា​អ្នកឧញ៉ា។ នៅ​ក្នុង​ចំណោម​អ្នក​ដែល​ទទួល​បាន​គោរមងារ​អ្នកឧកញ៉ា...

អ្នកឧកញ៉ា ហ៊ុន តូ ឈរ​ឈ្មោះ​បង្កើត​ក្រុមហ៊ុន​ជាច្រើន​ជាមួយ​ជនជាតិ​ចិន​ជាប់​ពាក់ព័ន្ធ​បណ្ដាញ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​និង​លាង​លុយ​កខ្វក់

អត្ថបទ​ដោយ៖ លោក តាំង សារ៉ាដា ក្មួយប្រុស​ជា​អ្នក​លេង និង​ល្បី​ឈ្មោះ​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន ដែល​ជាប់​ទាក់ទិន​នឹង​បណ្ដាញ​ឧក្រិដ្ឋជន​ជនជាតិ​ចិន រឿង​បើក​ក្រុមហ៊ុន​ឆបោក និង​ជួញដូរ​មនុស្ស​របស់​មេដឹកនាំ​ផ្ដាច់ការ​កម្ពុជា​លោក ហ៊ុន សែន គឺ​អ្នកឧកញ៉ា ហ៊ុន តូ។ បុរស​រូប​នេះ ដំបូង​ឡើយ​ឈរឈ្មោះ​វិនិយោគ​ជាមួយ​តែ​អ្នក​វិនិយោគទុន​ជនជាតិ​ខ្មែរ​ប៉ុណ្ណោះ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៨ មក លោក ហ៊ុន តូ ត្រូវ​បាន​គេ​ដឹង​ថា បាន​ចាប់ផ្តើម​ដៃគូ​វិនិយោគ​ជាមួយ​វិនិយោគទុន​ជនជាតិ​ចិន ចង​គ្នា​ជា​បណ្ដាញ​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន ដែល​មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ​ពីងពាង​ក្នុង​បំណង​លាង​លុយ​កខ្វក់​ខ្នាត​ធំ។ បុរស​ម្នាក់​ដែល​ល្បីល្បាញ​ខាង​អាក្រក់ និង​ល្បីល្បាញ​ខាង​មាន​ឈ្មោះ​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដែល​ជាប់​ទាក់ទិន​នឹង​បណ្ដាញ​ឧក្រិដ្ឋជន​ជនជាតិ​ចិន...

ឧកញ៉ា ឡេង ណាវ៉ាត្រា រង​ការ​ព្រមាន​វិធានការ​ច្បាប់​ពី​ក្មួយស្រី​បង្កើត​របស់​លោក ហ៊ុន សែន

អ្នកឧកញ៉ា​វ័យ​ក្មេង​ដែល​ល្បីល្បាញ​ខាង​ការ​លក់​ផ្ទះល្វែង បុរី និង​ដី​ខ្យល់ ឡេង ណាវ៉ាត្រា សម្រេច​លុប​សំណេរ​ដែល​ខ្លួន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ភ្លាមៗ បន្ទាប់ពី​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ម្នាក់ និង​ជា​ក្រុម​មេធាវី HNS Law Group អ្នកស្រី នឹម វណ្ណៈ ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។ កាលពី​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៣ អ្នកស្រី​ឧកញ៉ា នឹម វណ្ណៈ ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​មេធាវី HNS Law Group...

រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​ឱ្យ​អ្នកឧកញ៉ា លី យ៉ុងផាត់ រៀបចំ​ឯកសណ្ឋាន​ផ្លូវការ​ដល់​ក្រុម​ឧកញ៉ា​នៅ​កម្ពុជា

រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង​ត​ពូជ​នៅ​កម្ពុជា សម្រេច​ផ្ដល់​សិទ្ធិ​ឲ្យ​អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​កាន់​អំណាច​ដែល​ល្បី​រឿង​រំលោភ​ដីធ្លី​របស់​ពលរដ្ឋ ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​អ្នក​ទទួល​បាន​គោរមងារ​ឧកញ៉ា និង​រៀបចំ​ចាត់ចែង​ឯកសណ្ឋាន​ផ្លូវការ​របស់​អ្នក​ទទួល​បាន​គោរមងារ​ឧកញ៉ា​ទាំងអស់​នៅ​កម្ពុជា។ ក្នុង​លិខិត​មួយ​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋលេខាធិការ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក កេន សត្ថា កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៣ បាន​យល់ព្រម​ផ្ដល់​សិទ្ធិ​ដល់​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​អ្នក​ទទួល​បាន​គោរមងារ​ឧកញ៉ា និង​រៀបចំ​ចាត់ចែង​ឯកសណ្ឋាន​ផ្លូវការ​របស់​អ្នក​ទទួល​បាន​គោរមងារ​ឧកញ៉ា​ទាំងអស់​នៅ​កម្ពុជា។ បើ​លិខិត​បញ្ជាក់​ថា ការ​សម្រេច​ផ្ដល់​សិទ្ធិ​ដល់​អ្នកឧកញ៉ា លី យ៉ុងផាត់ នេះ...

អ្នកវិភាគ៖ ការ​ផ្ដល់​ងារ​ឧកញ៉ា​និង​អ្នកឧកញ៉ា​គ្រួសារ​អ្នក​ជំនួញ​ធំៗ​គឺ​ដើម្បី​ជួយ​លោក ហ៊ុន ម៉ាណែត ក្ដោប​អំណាច​ផ្ដាច់ការ​បន្ត​ទៀត

អ្នកវិភាគ និង​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ការ​ផ្ដល់​ងារ «ឧកញ៉ា» និង «អ្នកឧកញ៉ា» ដល់​ភរិយា និង​កូនប្រុស​អ្នក​ជំនួញ​ល្បីៗ​នៅ​កម្ពុជា ដោយសារ​ពួកគេ​ជួយ​រក និង​ផ្ដល់​លុយ​ទៅ​គ្រួសារ​ហ៊ុន និង​ជួយ​លោក ហ៊ុន ម៉ាណែត ក្ដោប​អំណាច​ផ្ដាច់ការ​បន្ត​ទៀត ទោះបី​លុយ​ពួកគេ​យក​ជួយ​ត្រកូល​ហ៊ុន​បាន​មកពី​កាប់​ព្រៃឈើ និង​ប្លន់​ដី​រាស្ត្រ ជាដើម។ ការ​លើកឡើង​នេះ បន្ទាប់ពី​ការ​ផ្ដល់​ងារ​ជា «ឧកញ៉ា និង​អ្នកឧកញ៉ា» បាន​កើតឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នៅ​កម្ពុជា បើ​ទោះបី​អ្នក​ទទួល​ងារ​ជា «ឧកញ៉ា»...

ភរិយា​និង​កូនប្រុស​ច្បង​អ្នកឧកញ៉ា គិត ម៉េង ទទួល​បាន​គោរមងារ​ជា​អ្នកឧកញ៉ា​និង​ឧកញ៉ា

ភរិយា និង​កូនប្រុស​ច្បង​អ្នកឧកញ៉ា គិត ម៉េង ទទួល​បាន​គោរមងារ​ជា «អ្នកឧកញ៉ា» និង «ឧកញ៉ា» បន្ទាប់ពី​បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា លោក ហ៊ុន សែន ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ។ បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​១០ កក្កដា នេះ​ថា កូនប្រុស​ច្បង​អ្នកឧកញ៉ា គិត ម៉េង ដែល​ទទួល​បាន​គោរមងារ​ជា «ឧកញ៉ា» នោះ​ឈ្មោះ​លោក គិត...

ភរិយា​មេបញ្ជាការ​រង​កងពល​តូច​លេខ​៧០ ទទួល​បាន​គោរមងារ​ឧកញ៉ា​បន្ទាប់ពី​កាន់​ក្រុមហ៊ុន​ដែល​ពី​មុន​ដឹកនាំ​ដោយ​ភរិយា​លោក ហ៊ុន ម៉ាណែត

ភរិយា​របស់​មេបញ្ជាការ​រង​កងពល​តូច​លេខ​៧០ អ្នកស្រី សាយ សោភា ត្រូវ​បាន​លោក ហ៊ុន សែន ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ​ឲ្យ​ផ្ដល់​គោរមងារ​ជា «ឧកញ៉ា» ដែល​កំពុង​ដឹកនាំ​ក្រុមហ៊ុន​ជំនួស​អ្នកស្រី ពេជ ចន្ទមុន្នី ដែល​ជា​ភរិយា​របស់​លោក ហ៊ុន ម៉ាណែត។ ក្នុង​ព្រះរាជក្រឹត្យ​ដែល​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​ខ្មែរ​កាលពី​ថ្ងៃទី​៧ ខែ​តុលា ឆ្នាំ​២០២២ បាន​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​ដល់​អ្នកស្រី សាយ សោភា ជា «ឧកញ៉ា» ចាប់​ពី​ពេលនេះ​តទៅ។ លោក ហ៊ុន...

សមាគម​ឧកញ៉ា​កម្ពុជា​តម្រូវ​ឱ្យ​អ្នក​មាន​ងារ​ជា​ឧកញ៉ា​ផ្ដល់​អាសយដ្ឋាន​ដល់​សមាគម

សមាគម​ឧកញ៉ា​កម្ពុជា​ទាមទារ​ឲ្យ​អ្នក​មាន​គោរមងារ​ឧកញ៉ា​ចុះឈ្មោះ និង​ផ្ដល់​អាសយដ្ឋាន​ដល់​សមាគម ដោយ​ថា​រហូត​មក​ដល់​ពេលនេះ អ្នក​ដែល​មាន​គោរមងារ​ឧកញ៉ា​ទាំងនោះ​មិន​ទាន់​បង្ហាញ​អាសយដ្ឋាន​របស់​ខ្លួន​នៅឡើយ​ទេ។ ក្នុង​សេចក្ដី​ជូនដំណឹង​ចុះ​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៣ អគ្គលេខាធិការ​សមាគម​ឧកញ៉ា​កម្ពុជា លោក ហ៊ុន ឡាក់ លើកឡើង​ថា ការ​ដែល​សមាគម​ឧកញ៉ា​កម្ពុជា​ទាមទារ​បែប​នេះ គឺ​ដើម្បី​ផ្ដល់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ចូលរួម​ក្នុង​ពិធី។ ដូច្នេះ អ្នក​មាន​គោរមងារ​ជា​ឧកញ៉ា​មួយ​ចំនួន​ដែល​មិន​ទាន់​ឲ្យ​សមាគម​ឧកញ៉ា​កម្ពុជា​ស្គាល់​អាសយដ្ឋាន​នោះ ត្រូវតែ​ផ្ដល់​អាសយដ្ឋាន​របស់​ខ្លួន​ដល់​សមាគម ដោយ​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរសព្ទ ឬ​ស្កែន​ចូលរួម​តាម QR Code។ ចំណែក​ឧកញ៉ា​ដែល​បាន​ចុះឈ្មោះ​ចូលរួម​ពិធី​រួច​ហើយ ត្រូវ​ចាត់​បុគ្គលិក ឬ​ជំនួយការ​ទៅ​ទទួល​យក​នូវ​លិខិត​អញ្ជើញ​ផ្លូវការ និង​កាត​សម្រាប់​ពាក់ ដើម្បី​ចូលរួម​ពិធី​នៅ​អគ្គលេខាធិការដ្ឋាន​សមាគម​ឧកញ៉ា​កម្ពុជា...

Latest news