33 C
Phnom Penh

TAG

ឧបករណ៍​បង្កើន​សេវា​ទូរស័ព្ទ

ក្រសួង​ព្រមាន​ផ្ដន្ទាទោស​និង​ពិន័យ​ចំពោះ​ពលរដ្ឋ​បន្ត​ប្រើ​ឧបករណ៍​បង្កើន​សេវា​ទូរស័ព្ទ

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ និង​ពិន័យ​ជា​ប្រាក់​ចំពោះ​ពលរដ្ឋ​ណា​ដែល​នៅតែ​បន្ត​ប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សេវា​ទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា។ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​បញ្ឈប់​នូវ​ការ​ប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា ឬ​ពង្រីក​សេវា​តាម​គេហដ្ឋាន នៅ​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា តាមរយៈ​នៃ​ការ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​ការ​វាស់​ស្ទង់​គុណភាព​សេវា​ទូរស័ព្ទ​ចល័ត ក្រសួង​បាន​រក​ឃើញ​ថា ការ​ប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា ឬ​ឧបករណ៍​ពង្រីក​សេវា (Signal Booster/Repeater) បាន​បង្ក​ការ​ឆ្លង​រំខាន និង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​កម្រិត​គុណភាព​សេវា​ទូរស័ព្ទ​ចល័ត​នៅ​ក្នុង​តំបន់​ដែល​មាន​ឧបករណ៍​នោះ។ ក្រសួង​ប្រៃសណីយ៍ ស្នើ​ឱ្យ​ពលរដ្ឋ​ទាំងអស់​ដែល​កំពុង​ប្រើប្រាស់​ឧបករណ៍​បង្កើន​កម្លាំង​សេវា ធ្វើការ​រុះរើ ដក​ចេញ...

Latest news