31 C
Phnom Penh

TAG

Amanda Milling

សវនាការ​លោក កឹម សុខា គឺជា​ការ​ទន្ទឹង​រង់ចាំ​របស់​ពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​លទ្ធិប្រជាធិបតេយ្យ

សវនាការ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២ នេះ គឺជា​ការ​ទន្ទឹង​រង់ចាំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ អ្នក​ស្នេហា​លទ្ធិប្រជាធិបតេយ្យ​ផង និង​ជា​ការ​ទន្ទឹង​រង់ចាំ​របស់​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផង ក្រោយ​ការ​អូស​បន្លាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក​នេះ។ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ដោយ​ចោទប្រកាន់​ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ឬ​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លងទៅ។...

លោក កឹម សុខា ថា​ប្រមុខ​ការទូត​ប្រទេស​លោកសេរី​ចង់​ឃើញ​កម្ពុជា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា អះអាង​ថា តំណាង​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​ពិត​ជា​ចង់​ឃើញ​កម្ពុជា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​ដោះលែង​រាល់​អ្នកទោស​មនសិការ​ទាំងឡាយ។ ការ​អះអាង​របស់​លោក កឹម សុខា ធ្វើឡើង​ក្រោយ​ពី​លោក​បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​បារាំង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឆេក ឯកអគ្គរដ្ឋទូត​សហព័ន្ធ​អាល្លឺម៉ង់ និង​ឯកអគ្គរដ្ឋទូត​ស្តីទី នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា ផង​ដែរ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១២ ខែ​មករា...

ចក្រភព​អង់គ្លេស​ប្រកាស​តាមដាន​សវនាការ​និង​សេរីភាព​លោក កឹម សុខា ប្រធាន​បក្ស​ប្រឆាំង

ចក្រភព​អង់គ្លេស ប្រកាស​ជា​សាធារណៈ​ថា នឹង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​លើ​ដំណើរការ​សវនាការ និង​សេរីភាព​របស់​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ដើម្បី​រួម​ចំណែក​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នា​ពេល​ខាងមុខ។ រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អាស៊ី អ្នកស្រី Amanda Milling បាន​សរសេរ​នៅ​លើ​ទំព័រ Twitter ផ្ទាល់ខ្លួន​របស់​អ្នកស្រី​កាលពី​ថ្ងៃ​ទី​១១ មករា បន្ទាប់ពី​ជំនួប​ជាមួយ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ថា អ្នកស្រី​ពិតជា​រីករាយ​ដែល​បាន​ជួប​លោក កឹម សុខា ដើម្បី​និយាយ​អំពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន។ អ្នកស្រី​សរសេរ​ថា...

ចក្រភព​អង់គ្លេស​គាំទ្រ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា

ចក្រភព​អង់គ្លេស បង្ហាញ​ជំហរ​ជា​ថ្មី​ម្តង​ទៀត ដោយ​ប្ដេជ្ញា​ចិត្ត​គាំទ្រ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ខណៈ​អតីត​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ជាង ១​ពាន់​នាក់​កំពុង​ប្រើ​សិទ្ធិ​សម្ដែង​មតិ​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​សំណង​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ស្ដីពី​ការងារ។ រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​បរទេស ខូមិនវែលធ៍ និង​កិច្ចការ​អភិវឌ្ឍន៍ (Minister of State for Foreign, Commonwealth and Development Affairs)...

Latest news